Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិពួកតាលីបង់ទទួលខុសត្រូវលើ​ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅកាប៊ុល

ពួកតាលីបង់ទទួលខុសត្រូវលើ​ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅកាប៊ុល

អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់បានអះ អាងពីការទទួលខុសត្រូវចំពោះការវាយប្រហារ ដោយគ្រាប់បែកលើរថយន្តយោធាបម្រើឲ្យផ្នែកភ័ស្តុភារមួយគ្រឿងដែលត្រូវបានប្រើប្រាស់ ជាពិសេសដោយជនបរទេសនៅក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃច័ន្ទ បន្ទាប់ពីគេឮសំឡេងផ្ទុះដ៏កក្រើកនៅជុំវិញក្រុងនេះ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង ១ និង ៣០ នាទីក្នុងស្រុកកាលពីយប់ថ្ងៃអាទិត្យ។

មេប៉ូលិសក្រុងកាប៊ុលលោក Abdul Rahman Rahimi បានថ្លែងថា គ្រោះថ្នាក់នេះបាន បញ្ចប់ទៅដោយជនអត្តឃាតម្នាក់បានត្រូវស្លាប់នៅពេលរថយន្តរបស់ ជននោះបានបំផ្ទុះ ហើយក្រុម របស់ពួកគេ២នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។ចំណែកមន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់ ហើយ៤នាក់ទៀតរងរបួស។ នៅថ្ងៃកើតហេតុនោះ ស្នូរគ្រាប់កាំភ្លើងនិងការបំផ្ទុះគ្រាប់បែកជាច្រើនបានបន្លឺឡើងនៅតំបន់រោងចក្រ ឧស្សាហកម្ម ដែលជាប្លុកកន្លែងកម្លាំងសន្តិសុខបានបោះទីតាំងស្ថិតនៅក្បែរសណ្ឋាគារ Northgate ជាទីស្នាក់អាស្រ័យប្រកបដោយសន្តិសុខសម្រាប់អង្គការសង្គមស៊ីវិល និង យោធាបរទេស។

ចំពោះការវាយប្រហារលើសណ្ឋាគារមួយ ពួកតាលីបង់បានថ្លែងថា វាជាកន្លែងមិនប្រពៃ ឬ ក្រៅសាសនា ហើយក៏ជាទីតាំងថ្មីនៅក្នុងការប្រឆាំងនឹងជនបរទេសក្នុងទីក្រុងកាប៊ុល ដែលស្ថិតក្រោមការប្រុងប្រយ័ត្នពីសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។

ម្យ៉ាងវិញទៀត វាបានកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងពីការទទួលខុសត្រូវចំពោះ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើក្រុមបាតុករដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨០នាក់ កាលពីពេលថ្មីៗកន្លងទៅនេះរួចមក។

ចំណែកក្រុមតាលីបង់ដែលជាអ្នកនិយាយថា បណ្តាជនបរទេសដែលជាអ្នកឈ្លាន ពាន ត្រូវតែចាកចេញពីប្រទេសអាហ្វហ្គានីស្ថានដោយខាងតែបាន។ ប៉ុន្តែ ពួកនេះក៏បានលើកឡើងផងដែរថា ពួកគេចង់បញ្ចៀសពី ការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ៕

 

 

 

RELATED ARTICLES