Thursday, April 18, 2024
Homeតារាខ្មែរសុខ រក្សា បណ្តោយឲ្យកុល ដាវី ដើរតែម្នាក់ឯង មកពីរឿងហ្នឹងសោះ

សុខ រក្សា បណ្តោយឲ្យកុល ដាវី ដើរតែម្នាក់ឯង មកពីរឿងហ្នឹងសោះ

តារាដើមទ្រូងធំ កុល ដាវី ដែលលេចមុខទៅចូលរួមកម្មវិធីមង្គលការសង្សារចាស់ សុគន្ធ  និសា គឺលោកសុខ ជំនោរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា មិនបានបណ្តើរអនាគតប្តី លោកសុខ រក្សា ទៅចូលរួមឡើយ ដោយនាងថា គ្មានអ្វីប្រែប្រួល រឿងមិនបានទៅណាទៅជាមួយគ្នានោះទេ តែមកពីរឿងរវល់រៀងៗខ្លួន ដើម្បីប្រឹងរកលុយចូលរោងការនៅឆ្នាំ២០១៨ ខាងមុខនេះ។

តារាសិចស៊ីដល់កំពូលរូបនេះ ថ្លែងថា “អូ! ថ្ងៃនេះអត់បានបណ្តើរគ្នាទេចា៎ ព្រោះអីបងរក្សា គាត់រវល់ច្រៀងកម្មវិធីគេ ហើយគេជួលតន្ត្រីខ្ញុំដែរ។ និយាយទៅ ក្រុមតន្ត្រីហ្នឹងមានគេជូលហូរហែដែរ រវល់សឹងតែដកឃ្លាមិនបានបណ្តើរគ្នាគ្រប់កម្មវិធីទេ”។

 

ឆ្លើយតបសំណួរថា ពេលនេះ ដាវី និងរក្សា មានបានកំណត់ថ្ងៃចូលរោងការជាក់លាក់ឬនៅនោះ?

ដាវី អះអាងថា “អូ! នៅទេបង តែនៅក្នុងឆ្នាំ២០១៨នេះ គឺដឹងច្បាស់ថាយើងធ្វើខែណាហើយ។ និយាយទៅ ពួកខ្ញុំរៀបការនៅឆ្នាំ២០១៨ ហ្នឹងតែម្តង គ្រាន់តែថាឥឡូវយើងប្រឹងរកលុយសិន ដើម្បីរៀបចំកម្មវិធីនោះឱ្យបានសមរម្យ”។

កុល ដាវី បានផ្តាច់ស្នេហ៍មន្ត្រីធំម្នាក់ដែលរស់នៅខេត្តរតនគិរី ហើយមកភ្ជាប់ស្នេហ៍ជាមួយលោកសុខ រក្សា ដែលបែកបាក់គូដណ្តឹងអ្នកលក់កាហ្វេនៅចោមចៅ។ ចំណងស្នេហ៍ជាង៥ឆ្នាំនេះ ដាវី និងរក្សា ត្រូវបានគេរាយការណ៍ថា ពួកគេរស់នៅក្រោមដំបូលផ្ទះតែ១ជាមួយគ្នាដូចប្តីប្រពន្ធអីចឹង តែរាល់លើកឱ្យតែសួរសុខ រក្សា ថា គេងផ្ទះតែ១ជាមួយកុល ដាវី ដូចគេថាមែនអត់នោះ លោករក្សា បែរជាឆ្លើយដោយមិនបង្អង់ថា លោកនិងដាវី ដេកផ្ទះផ្សេងគ្នាទេ។

ចំណងស្នេហ៍តារាសិល្បៈ១គូនេះ ត្រូវបានមហាជនមើលឃើញថា ពួកគេហាក់មិនសូវស័ក្តិសមគ្នាឡើយ ព្រោះថា កុល ដាវី សិចស៊ីដល់កំពូល តែបែរជាមកប៉ះសុខ រក្សា ដែលមិនសូវចេះលេងខ្លួនទៅវិញ ហើយអ្នកសិល្បៈជាច្រើនបានឱ្យដឹងថា សុខ រក្សា កំពូលប្រចណ្ឌកុល ដាវី ទោះជាដាវី និយាយទូរស័ព្ទ ក៏លោករក្សា លួចស្តាប់ដែរ ហេតុនេះហើយបានជាចុងក្រោយនេះ មិត្តភក្តិដែលធ្លាប់ស្និទ្ធស្នាលគ្នាជាមួយកុល ដាវី ពីមុនបានផ្តាច់ទំនាក់ទំនងជាមួយតារាសិចស៊ីស្ទើរតែអស់ទៅហើយ ព្រោះថា គេមិនចង់ឱ្យមានបញ្ហាជាមួយសុខ រក្សា។

ទស្សនិកជាច្រើនចាំមើលថា មង្គលការកុល ដាវី សុខ រក្សា នឹងប្រព្រឹត្តទៅធំប៉ុនណា ខណៈដែលពេលនេះពួកគេមានទ្រព្យសម្បត្តិច្រើនគួរសម ដូចជា ផ្ទះ២ល្វែង និងរថយន្តជិះឆ្លាស់គ្នា២គ្រឿងទៀតផង។ ប្រភពបានឱ្យដឹងថា ពេលនេះ កុល ដាវី ត្រូវ Sponsor មួយទាក់ទងឱ្យទៅច្រៀងនៅអាមេរិក តែម្នាក់ឯង តែលោករក្សា មិនព្រមឱ្យដាវី ទៅម្នាក់ឯងជាដាច់ខាត បើទោះជាបានលុយប៉ុន្មានក៏ដោយ ព្រោះលោកខ្លាចប្រុសអាមេរិក ឆក់ស្នេហ៍ដាវី ទៅបាត់ខានរៀបការ។

ក្នុងជំនួបនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ លោកសុខ រក្សា អះអាងថា “រឿងខ្ញុំនិងអូនកុល ដាវី នោះ គឺប្រាកដជាចូលរោងការនៅឆ្នាំ២០១៨ មែន  គ្រាន់តែថាឥឡូវមិនទាន់កំណត់ថ្ងៃច្បាស់លាស់ គឺមកពីរឿងរវល់ហ្នឹងតែម្តង។ ឥឡូវពួកយើងមានផ្ទះ២កន្លែង មានឡានជិះទាំងអស់គ្នា សមរម្យហើយ។ ការងារសិល្បៈខ្ញុំក៏រវល់ អូនដាវី ក៏រវល់ថតរឿងដែរ អីចឹងខំប្រឹងទាំងអស់គ្នា។ ចំពោះការចេញទៅសម្តែងនៅអាមេរិកនោះ គឺមានគេទាក់ទងអូនដាវី មែន តែមិនមែនតែអាមេរិក ទេ ប្រទេសណាក៏ដោយឱ្យតែចង់បានអូនដាវី ទៅច្រៀង គឺទាល់តែខ្ញុំចេញទៅដែរទើបបាន។ ខ្ញុំមិនចង់ឱ្យគាត់ទៅម្នាក់ឯងទេ ព្រោះខ្លាចគាត់ពិបាកពេលគ្មានខ្ញុំនៅក្បែរ”៕

RELATED ARTICLES