Tuesday, May 14, 2024
Homeព័ត៌មានជាតិជិះ​​ម៉ូតូ​​បុក​​អ្នក​​ចាក់​​សាំង​ ​ខឹង​​លែង​​ចាក់​​ឲ្យ ​​បង្ក​​ជា​​ហិង្សា​​ផ្អើល​​ទាំង​​យប់​​

ជិះ​​ម៉ូតូ​​បុក​​អ្នក​​ចាក់​​សាំង​ ​ខឹង​​លែង​​ចាក់​​ឲ្យ ​​បង្ក​​ជា​​ហិង្សា​​ផ្អើល​​ទាំង​​យប់​​

ភ្នំពេញ៖ បុរសម្នាក់ក្នុងស្ថានភាពដូចបែកថ្នាំខ្លាំងពេក និយាយលែងដឹងខុសត្រូវអ្វីទាំងអស់ បានជិះម៉ូតូចូលទៅសាំងបែរជាជិះម៉ូតូទៅបុកបុគ្គលិកចាក់សាំងហើយខឹងមិនព្រមចាក់សាំងឲ្យ បានទាញទុយោសម្រាប់ចាក់សាំងវាយធុងម៉ាស៊ីនសម្រាប់ចាក់សាំងហើយគំរាមប្លន់បុគ្គលិកចាក់សាំងម្នាក់ ដែលមានខ្សែកនិងចិញ្ចៀនទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី01 ខែសីហា នៅក្នុងស្ថានីយ៍ប្រេងឥន្ធនះ តេលា ស្ថិតតាមបណ្ដោយផ្លូវម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យក្មេងម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌូក ពណ័ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1CJ 9998 បើកបរយ៉ាងលឿនតាមផ្លួវម៉ុងឬទ្ធី លុះមកដល់ចំនុចកើតហេតុបំណងចូលចាក់ សាំង តែបុរសរូបនោះបានជិះម៉ូតូទៅបុកកៅអីដែលបុគ្គលិកចាក់សាំងកំពុងតែអង្គុយចាំ ចាក់សាំងធ្វើឲ្យដួលកៅអីតែមិនមានរងរបួសធ្ងន់ធ្ងរទេ ភ្លាមៗជនបង្កប្រាប់ឲ្យចាក់សាំងម៉ូតូរបស់គេឲ្យពេញ ពេលនោះបុគ្គលិកចាក់សាំងមិនបានចាក់សាំងអោយម៉ូតូរបស់បុរសនោះទេព្រោះឃើញកាយវិការរបស់បុរសម្នាក់នោះដូចជាមិនសូវស្រួល ធ្វើឲ្យបុរសដែល ស្ថិតក្នុងអាការៈបែកថ្នាំខឹងក្រេវក្រោធបានទាញទុយោសម្រាប់ចាក់សាំងដែលជាប់និងម៉ាស៊ីនចាក់សាំងនោះបំណងវាយបុគ្គលិកចាក់សាំង តែត្រូវបានបុគ្គលិកខាងលើគេច ផុតក្រោយមកគេបានយកទុយោដដែលនោះយកទៅវាយម៉ាស៊ីនចាក់សាំងថែមទៀតផងទើបធ្វើឲ្យបុគ្គលិកក្នុងស្ថានីយ៍ទាំងអស់ចេញមកបំណងឃាត់បុរសម្នាក់នោះ ស្រាប់តែជន បង្កបានសួរទៅបុគ្គលិកទាំងអស់ដែលរត់មកឃាត់រូបគាត់ថាតើក្នុងចំនោមនិង អាណាមួយខ្លាំងចេញមក ពេលនោះជនបង្កបានក្រឡេកឃើញបុរសម្នាក់នោះឃើញបុគ្គ លិកម្នាក់ពាក់ចិញ្ចៀននិងខ្សែក បានប្រាប់អោយដោះខ្សែកនិងចិញ្ចៀនអោយរូបគេ ទើបគេប្រាប់ទៅមេរបស់គេមកយកទៅធ្វើបុគ្គលិកទាំងអស់ ។

fvfndfdf
ជនបែកថ្នាំ អាវុធហត្ថចាប់ចងលើដងទង់ជាតិ

ដោយសារតែហេតុកាយវិការច្រង៉េងច្រង៉ាងហើយមិនដឹងខុសត្រូវអីផងនោះត្រូវអ្នកដែល ឈប់ចាក់សាំងនិងបុគ្គលិកមានការខឹងសម្បារបានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរហូត ទ្រោមខ្លួនទើបប្រគល់អោយកំលាំងអាវុធហត្ថខណ្ឌសែនសុខនាំយកទៅសួរនាំ ។

អាវុធហត្ថខណ្ឌសែនសុខយកទៅសួរនាំហើយនិយាយស្តាប់គ្នាអត់បានហើយនៅជាប់នឹង ខ្លួនមិនមានទូរស័ព្ទនិងអត្តសញ្ញាអ្វីទាំងអស់ សូម្បីតែលុយក៏អត់មានដែរនោះ មិនអាចទាក់ ទងទៅក្រុមគ្រួសារបាន អាវុធហត្ថបានបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសួរ នាំបន្តទៀត ៕

សោល វណ្ណៈ

RELATED ARTICLES