Friday, March 29, 2024
Homeតារាខ្មែរមាន សូនីតា ឈឺដេកពេទ្យ លោកគយ ឆ្លេឆ្លាដូចមាន់រកពង

មាន សូនីតា ឈឺដេកពេទ្យ លោកគយ ឆ្លេឆ្លាដូចមាន់រកពង

មាន សូនីតា ដែលក្លាយជាតារាវ័យក្មេងរស់នៅលើគំនរទ្រព្យស្តុកនោះ មិនយកសិល្បៈជាអាជីពចម្បងទៀតឡើយ គឺនាងយកពេលទៅដើរកម្សាន្តនៅក្រៅប្រទេស សប្បាយក្នុងការចាយលុយកាក់ច្រើន នៅរយៈពេលជាង១ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែថ្មីៗនេះ មាន សូនីតា បានធ្លាក់ខ្លួនឈឺដេកពេទ្យ នៅបន្ទប់សង្គ្រោះបន្ទាន់ ទើបធ្វើឱ្យលេចឮថា លោកគយវ័យ៥០ប្លាយ ដែលតាមស្នេហ៍ស្រីស្អាតរូបនេះស្អិតដូច តុកកែនោះ ភ័យឆ្លេឆ្លាដូចមាន់រកពង…។

តារាសិល្បៈមួយចំនួនបានហៅមាន សូនីតា ថា “ជំទាវតូចៗ” ទៀតផង ព្រោះតែគ្រាន់តែឡើងកូដមួយប្រាវ អតីត Freshie រូបនេះ ត្រូវបានគេប្រមាណថា នាងមានទ្រព្យមិនក្រោម50ម៉ឺនដុល្លារឡើយ ពោលគឺស្ថិតក្នុងចំណោមតារាស្រីវ័យក្មេងដែលកំពុងមានទ្រព្យច្រើន ដូចជា នៅ សូនីតា, ទេព បូព្រឹក្ស និងបេប៊ី ជាដើម។ ប៉ុន្តែ ជុំវិញការមានទ្រព្យយ៉ាងឆាប់រហ័ស និងហ៊ឺហាដល់កំពូលនេះ សូនីតា មិនដែលបំភ្លឺចំពោះប្រភពនៃប្រាក់ចំណូល និងការមានទ្រព្យកើនលឿនដូចភ្នែកបន្ទោរនោះឡើយ ហើយថែមទាំងព្យាយាមបិទបាំងជិត មិនដែលហ៊ានបណ្តើរគូកំណាន់ចិត្តជាសាធារណៈទៀតផង។ មិត្តភក្តិរបស់សូនីតា បានបង្ហើបឱ្យដឹងថា តាមពិតស្រីស្អាតសូនីតា នេះ គឺមានអ្នកមានទ្រព្យគ្រប់ជាន់ថ្នាក់ទាំងអស់តាមចែចង់ តែចុងក្រោយ ប្រុសដែលមានសំណាងនៅក្បែរនែបនិត្យកាយានាងជាងគេ បែរជាលោកគយម្នាក់ វ័យស្មើឪពុកនាងទៅវិញ។

ប្រភពបានឱ្យដឹងថា មាន សូនីតា ដែលកំពុងតែឡើងកូដខ្លាំងនេះ ភ័យខ្លួន ព្រោះថា នាងព្យាយាមលាក់គូស្នេហ៍ តែរឿងនេះនៅតែមិនអាចបាំងជិតទាំងស្រុងឡើយ ព្រោះថា លោកគយមានលុយចាយដូចក្រដាសនោះ ច្រើនតែនិយាយប្រាប់មិត្តភក្តិថា សូនីតា ជាសង្សារលោក ហើយបុរសដែលមានសម្បុរសស្គុសជាកូនកាត់ចិន រូបនោះ ចង់បណ្តើរសូនីតា ជាចំហខ្លាំងណាស់ តែសូនីតា មិនព្រមជាដាច់ខាត។

មាន សូនីតា ធ្លាប់ប៉ះរឿងស្នេហ៍ដ៏រសើបថា មានកូនស្រីថៅកែពេជ្រម្តុំផ្សារធំថ្មី តាមស្នេហ៍ដែរ ចុងក្រោយបែរជាមិនអាចប្រជែងជាមួយលោកគយ បានទៅវិញ ទើបធ្វើឱ្យកូនស្រីអ្នកមានទ្រព្យនោះ មិនអស់ចិត្តពីសូនីតា ឡើយ។

យ៉ាងណា ពេលដែលមាន សូនីតា កំពុងត្រូវបានទាំងស្រី ទាំងប្រុស ប្រជែងស្នេហ៍កាន់តែច្រើននោះ ស្រាប់តែថ្មីៗនេះ តារារូបនេះបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ចូលដេកពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់ទៀតផង ទើបធ្វើឱ្យលេចឮថា លោកគយ នោះខ្វាយខ្វល់ស្រីស្រស់ខ្លាំង រហូតដល់រត់ឆ្លេឆ្លាចុះឡើងដូចមាន់រកពងអីចឹង ស្របពេលដែលកូនស្រីថៅកែលក់ពេជ្រ ដេកមិនលក់ឡើយ ព្រោះខ្លាចសូនីតា ឈឺធ្ងន់ បាក់សម្រស់។ ប៉ុន្តែ យ៉ាងណា ចុងក្រោយនេះ ស្ថានភាពសូនីតា បានធូរស្រាល ឡើងវិញហើយដោយសារតែនាងមានអ្នកពិសេស នៅថ្នមថែ ទាំងចិត្តកាយ៕

RELATED ARTICLES