Saturday, April 20, 2024
Homeតារាខ្មែរឌុច លីដា ដោះអាវអស់រលីង តែត្រូវលោកអែនឌី ចេញមុខការពារ

ឌុច លីដា ដោះអាវអស់រលីង តែត្រូវលោកអែនឌី ចេញមុខការពារ

ថៅកែហាងគុយទាវ ”ឡាំឌួយ” ឌុច លីដា ដែលឆ្វាក់តែឈុតស្នេហាស្រើបស្រាល ធ្វើឲ្យប្រុសៗព្រឺរោមខ្ញាក ពេលដែលនាងសម្តែងដោះអាវ ជាមួយតារាប្រុសសង្ហារនោះ ស្រាប់តែពេលនេះរឹតតែធ្វើឲ្យលោកអែន ឌី ញ័រជើងទទ្រើតៗតែម្ដង ពេលដែលស្រីស្អាតរូបនេះគ្មានខ្លាចប៉ុនក្រចកដៃ ក្នុងការដែលបណ្ដោយឲ្យម្ចាស់បទ ”នឹកបង៥០%ផង” ប្រឡេះឡេវអាវចេញអស់ សល់តែរាងកាយដ៏ស្រលនល្វត់ល្វន់គួរឲ្យព្រឺព្រួចនោះ។

លោកអែន ឌី ថ្លែងថា “លោកគ្មានបានកេងចំណេញយកផលប្រយោជន៍ពីលីដា ឡើយ ហើយពិតជាមិនសរសើរមិនបានឡើយថា ឌុច លីដា និងសុខ សោម៉ាវត្តី ពិតជាអ្នកសម្ដែងដែលមានទេពកោសល្យខ្លាំងដល់ចំណុចកំពូលដូចគ្នាមែន អីចឹងហើយបានជាពួកគេត្រូវផលិតកម្មជាច្រើនដណ្ដើមគ្នាហៅថតរកតែពេលដេកពួនមិនចង់បាននោះ។

ការដែលឌុច លីដា ក្លាយទៅជាសត្រូវគ្នាជាមួយសុខ សោម៉ាវត្តី ដោយឈ្លោះដណ្ដើមលោកអែន ឌី នៅពេលនេះ បន្ទាប់ពី FULL MV បទ ”នឹកបង៥០%ផង” របស់លោកអែន ឌី បានចេញជាផ្លូវការនៅរសៀលថ្ងៃទី០៧ ខែធ្នូ នេះ បន្ទាប់ពីបានចេញជា Trailer កាលពីចុងសប្ដាហ៍មុន។

ក្នុងបទដែលលីដា និងវត្តី ដណ្ដើមគ្នា ចង់បានបុរសសាច់សខ្ចី លោកអែន ឌី នោះ គេឃើញលីដា ហាក់ដូចជាស៊ាំខ្លាំងជាមួយឈុតដោះអាវនៅននលគកនោះ គឺនាងគ្មានព្រឺប៉ុនក្រចកដៃឡើយ ដែលខុសគ្នាជាមួយសុខ សោម៉ាវត្តី ហាក់ដូចជានៅអៀនៗ ពេលដែលលោកអែន ឌី ប្រឡេះឡេវអាវចេញនោះ។ ប៉ុន្ដែម្ចាស់បទ ”នឹកបង៥០%” នេះ បាននិយាយការពារលីដា ថា តាមពិត គឺជាបច្ចេកទេសកាត់តទេ លីដា ថតសិចស៊ីជាលក្ខណៈសិល្បៈ មិនមែនព្រលែងអស់រលីងនោះទេ។

បើទោះជាលោកអែន ឌី និយាយបែបកាន់ជើងឌុច លីដា ថា នាងមិនមែនថតស្រាតមែន តែកន្លងមកផលិតកម្មដែលត្រូវការតារាដែលហ៊ានថតឈុតក្ដៅសាច់ បណ្ដោយឲ្យប្រុសៗស្ទាបអង្អែលដោយរោលរាលនោះ គឺគេមិនដែលមើលរំលងតារាណាក្រៅពីលីដា ឡើយ។

ឌុច លីដា ធ្លាប់ប្រាប់ឲ្យដឹងថា “ការថតភាពយន្ដ បើគិតពីប្រពៃណីពេក គឺនាងមិនអាចសម្ដែងបានឡើយ គ្រាន់តែថា គឺនាងជានារីខ្មែរ មិនធ្វើអ្វីដែលហួសហេតុពេក នាំឲ្យគេរិះគន់ច្រើនជាងការគាំទ្រឡើយ។

ឌុច លីដា បានប៉ះគ្នាជាលើកទី១ ជាមួយអ្នកមេម៉ាយក្ដៅស្រួយ សុខ សោម៉ាវត្តី ក្នុងបទ ”នឹកបង៥០%ផង” របស់លោកអែន ឌី ដែលធ្វើឲ្យលីដា និងវត្តី ផ្ទុះជម្លោះដាក់គ្នាយ៉ាងតឹងសសៃក ដោយសារតែលោកអែន ឌី បង្កើតឈុតឆាកស្នេហាផិតក្បត់ម្ដង ស្រលាញ់លីដា ម្ដងទៅដេកជាមួយវត្តី នោះ ទើបធ្វើឲ្យតារាទាំង២ក្ដៅក្រហាយខ្លាំង ព្រោះថា លោកអែនឌី ជាព្រាននារី…។ ប៉ុន្តែលោកអែន ឌី នៅតែអះអាងម្តហើយម្តងទៀតថា លោកគ្មានចេតនាហៅតារាទាំង២ ឲ្យមកឈ្លោះគ្នាទេ គឺនោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ពេលថតចប់ មានអារម្មណ៍ដូចបងប្អូនអីចឹង។ ចំពោះឈុតខ្លះៗលើគ្រែ និងការឱបថើបបឺតមាត់ ទាំងវត្តី និងលីដា នោះ លោកអែន ឌី បែរជាថាមកពីអ្នកដឹកនាំការសម្ដែងតម្រូវទៅវិញ ហើយថាធ្វើម៉េច បើគេខ្វះឈុតទាំងនោះមិនបាន អីចឹងត្រូវតែធ្វើតាមសាច់រឿង ត្រូវមានឈុតឱបថើបខ្លះ គេចមិនផុតទេ។

យ៉ាងណា បើទោះជាបានតារាខ្លាំងទាំង២ ឌុច លីដា និងសុខ សោម៉ាវត្តី សម្ដែងក្នុងបទតែ១របស់ខ្លួន ឲ្យកាន់តែមានទម្ងន់មែន តែលោកអែន ឌី មិនហ៊ានអះអាងលើការជឿជាក់ថា បទ ”នឹកបង៥០%ផង” ដែលលោកច្រៀងនៅហង្សមាស និងល្បីល្បាញកាលពីឆ្នាំ២០០២ នោះ មានសន្ទុះប៉ុនណាឡើយ ពេលដែលត្រូវធ្វើ Cover ឡើងវិញ ដោយកែច្នៃជាបទភ្លេងថ្មី តែរក្សាប៉ារ៉ូលដើមនោះ ដោយតារារូបនេះថា អាស្រ័យលើមហាជនជាអ្នកគាំទ្រ និងផ្ដល់ពិន្ទុ។

ឌុច លីដា បានឈានឡើងក្លាយទៅជាតារាសម្ដែងក្នុងលំដាប់ ”Grade A” រយៈពេលចុងក្រោយនេះ ដោយសារតែនាងប៉ាវផ្ដាច់តែម្ដង ក្នុងឈុតស្នេហាក្ដៅសាច់ដែលតារាផ្សេងៗទៀតនៅស្ទាក់ស្ទើរ។ ប៉ុន្ដែ លីដា ក៏អាចថតសម្ដែងជាទូទៅបានដែរ ដោយនាងមានតម្លៃខ្លួនថត១ថ្ងៃ ស៊ីថ្លៃជាង៣០០ដុល្លារ ហើយពេលនេះ លីដា កំពុងតែក្ដាប់តំណែងជាតួឯក ក្នុងរឿង ”កូនពស់កេងកង” របស់ផលិតកម្មរស្មីហង្សមាស ដោយប៉ះជាមួយម៉ាក សែនសូនីតា។

ប្រភពបានឲ្យដឹងថា តាំងពីលីដា ផ្ដាច់ស្នេហ៍ជាមួយសង្សារចាស់ ពេលដែលនាងឡើងកូដនេះមក ស្រាប់តែពេលនេះតារាសិចស៊ីមានទាំងស្រីទាំងប្រុសចោមស្នេហ៍ ដែលក្នុងនោះ គេបង្ហើបឲ្យដឹងថា កូនស្រីថៅកែលក់ពេជ្រ នៅម្ដុំផ្សារធំថ្មី លង់សម្រស់លីដា ខ្លាំងជាងគេ ហើយគ្រាន់តែលីដា ក្លាយទៅជាថៅកែស្រីហាងគុយទាវ ”ឡាំឌួយ” ភ្លាម គេល្បីថា តារាគ្មានញញើតក្នុងការថតដោះអាវរូបនេះ មានស្រីស្នេហ៍កូនថៅកែពេជ្រជួយជ្រោមជ្រែងទៀតផង៕

RELATED ARTICLES