Monday, September 23, 2024
Homeតារាខ្មែរDJ នេន ទុំ សង្ឃឹមទៅអាមេរិក បានលុយដណ្តឹងប្រពន្ធ ខណៈពេលនេះមិនមានលុយគ្រប់ចំនួន

DJ នេន ទុំ សង្ឃឹមទៅអាមេរិក បានលុយដណ្តឹងប្រពន្ធ ខណៈពេលនេះមិនមានលុយគ្រប់ចំនួន

Dj នេន ទុំ ដែលជាដៃគូជាមួយ DJ ឃ្លាំង នោះឡើងកាលីពចុងក្រោយ បានឈរជើងជាពិធីករនៅប៉ុស្តិ៍ MyTV ក្នុងកម្មវិធី “ពេញចិត្តឬអត់?” និងពិធីករស្រាបៀរ Ganzberg នោះ ធ្វើឱ្យនេន ទុំ កើនប្រាក់ចំណូល និងមានជីវភាពធូធារជាងមុន។ ដោយឡែកនៅដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ នេន ទុំ ដែលទើបបែកបាក់សង្សារថ្មោងថ្មីនោះ ក៏ត្រៀមហោះទៅរកលុយនៅអាមេរិក ៦ខែផងដែរ ដើម្បីសន្សំប្រាក់ចូលស្តីដណ្តឹងប្រពន្ធ…។

នេន ទុំ បានហក់ចូលសិល្បៈ 15ឆ្នាំ (2002-2017) ដោយមានជំនាញខាងរ៉េប យ៉ាងស្ទាត់ជំនាញតែម្តង ហើយដៃគូដ៏ស័ក្តិសមរបស់ DJ ទុំ គឺ DJ ឃ្លាំង។ ​ប៉ុន្តែ​តាំងពី​ DJ ​ឃ្លាំង រៀបការប្រពន្ធជាអ្នកមាននៅក្រុងកំពង់សោម មក នេន ទុំ ហាក់តែលតោលកណ្តោចកណ្តែងខ្លាំង ព្រោះបាត់ដៃគូយល់ចិត្ត តែ DJ រូបនេះ បានហក់ចូលទៅស្ថានីយទូរទស្សន៍ MyTV ដោយក្លាយទៅជាពិធីករដែលមានវោហារស័ព្ទ និងឆក់បានធ្វើជាពិធីករក្នុងកម្មវិធីប្រគំតន្ត្រីធំរបស់ស្រាបៀរ Ganzberg នាពេលកន្លងទៀតផង ទើបធ្វើឱ្យនេន ទុំ ឡើងកូដថែមមួយក្រឺតទៀត។

នេន ទុំ បានថ្លែងប្រាប់តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា “គេដឹងថា ខ្ញុំជា DJ អាចរ៉េបបាន ធ្វើបទភ្លេងបានអីចឹងទៅ តែតាមពិត ខ្ញុំអាចធ្វើការងារសិល្បៈបានទាំងអស់ ទាំងច្រៀងសម័យ បុរាណ ថតកុន និងធ្វើពិធីករជាដើម។ ចំពោះការធ្វើពិធីករវិញ ខ្ញុំបានឆ្លងកាត់ជាច្រើនមកហើយ គ្រាន់តែថា ការងារសិល្បៈរបស់ខ្ញុំ ចាប់ផ្តើមមានច្រើន នារយៈពេលចុងក្រោយនេះ តែខ្ញុំចូលសិល្បៈស៊ប់ 7ឆ្នាំមកហើយ។ ចំពោះការចាប់ដៃគូជាមួយពូឃ្លាំង នោះ គឺមិនទាន់អាចធ្វើដូចមុនភ្លាមៗទេ ព្រោះអីរវល់រៀងខ្លួន តែថ្មីៗនេះ ខ្ញុំបានជួបពូឃ្លាំង បានពិភាក្សាគ្នាក្នុងការធ្វើបទចម្រៀង Original Songs ដែរ”។

DJ នេនទុំ ទើបថតបញ្ចប់កម្មវិធី “ពេញចិត្តឬអត់?” របស់ MyTV ដែលត្រូវសម្រាកមួយអន្លើសិន ទើបឈានទៅថតវគ្គថ្មីបន្ត ប៉ុន្តែ នៅពេលនេះ នេន ទុំ មិនហ៊ានទទួលការថតភាពយន្តថ្មីទៀតឡើយ ព្រោះថា រូបគេកំពុងត្រៀមហោះហើរទៅអាមេរិក នៅដើមឆ្នាំ2018នេះ ដែលអាចផ្ញើខ្លួនដល់ទៅកន្លះឆ្នាំឯណោះ ជាមួយស្រីស្អាតសូ ដានីតា និងអាលីហ្សា។

ប្រភពបានឱ្យដឹងថា ការដែលនេន ទុំ ចង់ទៅរកលុយនៅអាមេរិក ពេលនេះគឺដើម្បីសន្សំលុយដណ្តឹងប្រពន្ធ បន្ទាប់ពីនេន ទុំ បនារងនូវវិបត្តិស្នេហ៍មួយរយៈធំ ក្រោយបែកបាក់សង្សារបណ្តូលចិត្តដែលជាតារាស្រីស្អាតម្នាក់នោះ។

DJ នេនទុំ អាយុ34ឆ្នាំ ដែលបានលេងពណ៌សក់ពីខ្មៅ ទៅជាហាយឡាយពណ៌ទឹកក្រូចនោះ បានឱ្យដឹងថា “អាមេរិក គឺខ្ញុំប៉ងទៅយូរហើយ លើកនេះ មានសំណូមពរពីបងប្អូននៅទីនោះ ឱ្យយកខ្ញុំទៅតាមរយៈ Sponsor សុខា Entertainment ហើយទៅរយៈពេល6ខែ ជាមួយសូ ដានីតា និងអាលីហ្សា។ ខ្ញុំគិតថា ខ្ញុំមិនមានបញ្ហាពិបាកអីទេ ពេលទៅក្រៅប្រទេសនេះ ព្រោះខ្ញុំមានជំនាញរ៉េបមែន តែខ្ញុំអាចច្រៀងបទពីដើមៗបានទាំងអស់។ ពីមុន ខ្ញុំធ្លាប់មានអ្នកនៅបារាំង និងអូស្ត្រាលី គាត់ហៅឱ្យទៅដែរ តែខ្ញុំរវល់ ទើបអាក់ខាន។ ថ្មីៗនេះដែរ ខ្ញុំទើបថតបញ្ចប់រឿង “ទាយាទអាគម” ត្រៀមបញ្ចាំងនៅខែមករា ឆ្នាំ2018 ហើយខ្ញុំមិនទទួលការថតរឿងថ្មីមួយរយៈ ព្រោះការត្រៀមទៅអាមេរិកនេះ។ ខ្ញុំបានបែកបាក់ពីសង្សារចាស់មែន ពេលនេះ ហើយខ្ញុំមិនចង់បានសង្សារទៀតទេ គឺចងបាន់ប្រពន្ធតែម្តង អីចឹងបើខ្ញុំទៅអាមេរិក រកលុយបានតាមគម្រោង គឺដណ្តឹងប្រពន្ធរៀបការហើយ។ ពេលនេះខ្ញុំមិនទាន់ចង់ការប្រពន្ធ ព្រោះយើងនៅមិនទាន់មានថវិកាគ្រប់គ្រាន់ និយាយទៅ យើងមិនចង់ឱ្យគេពិបាក អីចឹងចង់ឆ្លៀតប្រឹងរកលុយនៅក្រៅម្តងមើល៍!”៕

RELATED ARTICLES