Saturday, April 20, 2024
Homeតារាខ្មែរខៃ ប្រសិទ្ធិ មិនទុកឲ្យពេជ្រ ចរណៃ ប្រឈមការស្លាប់់ និងគ្រោងធ្វើដំណើរមកបាងកក

ខៃ ប្រសិទ្ធិ មិនទុកឲ្យពេជ្រ ចរណៃ ប្រឈមការស្លាប់់ និងគ្រោងធ្វើដំណើរមកបាងកក

កញ្ញាពេជ្រ ចរណៃ ដែលមានជំងឺដាច់សរសៃប្រើសបេះដូង បានទទួលការវះកាត់នៅប្រទេសថៃ បានជោគជ័យហើយកាលពីថ្ងៃទី០៧ ខែធ្នូ កន្លងទៅនេះ ប៉ុន្តែអ្វីដែលសង្វេគចិត្តនោះ នាងមិនទាន់មានលទ្ធភាពសងថ្លៃការវះកាត់ឲ្យពេទ្យថៃ ចំនួន១៨.០០០ដុល្លារ នៅឡើយទេ ខណៈដែលអតីតតារាសម្ដែងលោកខៃ ប្រសិទ្ធិ ទើបដឹងពីស្ថានភាពរបស់នាងបានបង្ហាញពីអារម្មណ៍ក្ដុកក្តួល និងគ្រោងឡើងទៅបាងកក ជួបចរណៃ ដោយផ្ទាល់តែម្ដងក្នុងគោលបំណងជួយដល់នាង។

លោកខៃ ប្រសិទ្ធិ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានថ្លែងឲ្យដឹងថា “លោកនឹងឡើងទៅប្រទេសថៃ ជួបកញ្ញាពេជ្រ ចរណៃ ដោយផ្ទាល់ ពោលគឺក្នុងនាមលោកជាកូនខ្មែរមួយរូប លោកមិនទុកឲ្យនាងប្រឈមការស្លាប់ដោយគ្មានលទ្ធភាពក្នុងការវះកាត់នោះទេ។ ពោលគឺលោកនឹងប្រឹងប្រែងជួយកញ្ញាពេជ្រ ចរណៃ តាមលទ្ធភាពដែលខ្លួនមាន។ យ៉ាងណា លោកខៃ ប្រសិទ្ធិ មិនទាន់បញ្ជាក់ថា និងជួយចរណៃ ប៉ុន្មាននោះទេ ប៉ុន្តែលោកមានគោលជំហរនឹងជួយនាងនៅក្នុងកម្រិតណាមួយ។

គួរបញ្ជាក់ថា កញ្ញាពេជ្រ ចរណៃ ត្រូវបានស្ត្រីខ្មែរម្នាក់ ឈ្មោះមុំ ថន បានផ្ដល់ក្ដីអាណិតអាសូរដល់នាងដោយបានអង្វរករពេទ្យថៃ ឲ្យចុះថ្លៃការវះកាត់ពី៤ម៉ឺនដុល្លារ មកត្រឹម១៨.០០០ដុល្លារ ខណៈដែលពេទ្យថៃ បានផ្ដល់ឱកាសឲ្យជំពាក់ក្រោមការធានាពីស្ត្រីរូបនោះ។

កញ្ញាពេជ្រ ចរណៃ បានអះអាងមុនការវះកាត់ថា “នាងគ្មានដីធ្លី ផ្ទះសម្បែងសម្រាប់លក់ទេ ដូច្នេះនាងមានតែលើកដៃដប់សំពះសុំការជួយពីសប្បុរសជននានាតែប៉ុណ្ណោះ ដើម្បីបានសងថ្លៃពេទ្យថៃ។ នាងថា នាងក៏មានការព្រួយបារម្ភដែរ ព្រោះថ្លៃការវះកាត់រហូតដល់១៨.០០០ដុល្លារ ជាចំនួនមួយច្រើន តែទោះជាយ៉ាងណា នាងនឹងតស៊ូ ទោះត្រូវធ្វើគោ ធ្វើក្របី ក៏សុខចិត្តដែរ ដោយមិនឲ្យអ្នកស្រីមុំ ថន ប្រឈមដោះស្រាយបំណុលរបស់នាងនោះទេ។

ក្រោយពេលឃើញស្ថានភាពដ៏លំបាករបស់កញ្ញាចរណៃ អតីតតារាសម្ដែងល្បីឈ្មោះលោកខៃ ប្រសិទ្ធិ ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី ក៏មានចិត្តឈឺឆ្លាលចង់ជួយកញ្ញាពេជ្រ ចរណៃ ថែមទាំងមានគោលជំហរថា នឹងមិនឲ្យចរណៃ ស្លាប់ដោយគ្មានលទ្ធភាពក្នុងការវះកាត់នោះទេ ហើយលោកក៏បានប្រកាសនៅលើហ្វេសប៊ុករបស់លោកថា លោកនឹងទៅជួបកញ្ញាចរណៃ ដោយផ្ទាល់នៅទីក្រុងបាងកក ដើម្បីជួយនាងទៅតាមលទ្ធភាព៕

RELATED ARTICLES