Saturday, April 20, 2024
Homeតារាខ្មែរស្វីតណាស់!!! ទេព បូព្រឹក្ស ទទួលបាននាឡិកាម៉ូដគូស្នេហ៍ ពីដេវីត

ស្វីតណាស់!!! ទេព បូព្រឹក្ស ទទួលបាននាឡិកាម៉ូដគូស្នេហ៍ ពីដេវីត

ថ្មីនេះ ទេព បូព្រឹក្ស ពិតជាស្រស់ស្អាតនៅពេលដែលនាងគ្រងឈុតកូនក្រមុំថតកៀកកើយគ្នា ជាមួយម្ចាស់បទ “រាំញីកែងជើង” ងួន ចាន់ដេវីត នូវឈុតប្រពៃណីខ្មែរ ដូចគ្នា ដែលនាំឱ្យអ្នកគាំទ្រ (Fan) តារាចម្រៀងទាំងសងខាងសុទ្ធតែជម្រុញឱ្យស្រីស្រស់ប្រុសសង្ហា១គូនេះ ប្រញាប់ចូលរោងការឱ្យបានឆាប់ ដើម្បីកុំឱ្យទុកយូរ នាំជូរជ្រេញ។

ស្រាប់តែមុននេះបន្តិច ទេព បូព្រឹក្ស បានបង្ហោះសារអមជាមួយរូបនាឡិកាគូស្នេហ៍នៅលើបណ្តាញសង្គមទំនាក់ទំនងថា “My Second gift from dit Ngoun  Chan Davith អត់មានពាក្យអីនិយាយ ក្រៅពីចង់ប្រាប់ថារំភើប ស្មានគេឱ្យខ្ចីពាក់ ដឹងអីគេធ្វើឱ្យសោះ គេថាធ្វើអ្វីមួយដែលកុំឱ្យច្រណែន Thank Thank Thank thank សង្ហាហើយចិត្តល្អទៀតកូនគេ”។

មហាជនជាច្រើនបានសរសើរពីទឹកចិត្តស្រលាញ់គ្នារបស់ទេព បូព្រឹក្ស និងដេវីត ហើយកបានជំរុញឱ្យអ្នកទាំងពីរឆាប់រៀបការទៀតផង៕

RELATED ARTICLES