គន្លឹះជំនួញ៖ ធុរកិច្ចជនគ្រប់រូប តែងតែចង់ ដឹងថា តើការវិនិយោគផ្នែក លំនៅឋានសម្រាប់ជួលគឺជា ការបណ្តាក់ ទុនអំណោយ ផលល្អមួយ ដែរឬយ៉ាងណា។ អ្វីៗគឺវាអាស្រ័យលើ កត្តាទាំងអម្បាល មាណខាង ក្រោមនេះ៖
- ហាមផ្តាច់ទិញអចលនទ្រព្យដែលជា ការវិនិយោគមួយ លុះត្រាតែអ្នកមាន ការប្រមើលឃើញ ពីអំឡុង ពេល ១០ទៅ១៥ឆ្នាំខាងមុខអំពីអនាគតរបស់វា។កុំព្យាយាមទិញក្នុងអំឡុង ពេលឡើង ថ្លៃឲ្យសោះ។
- សង្កេតឃ្លាំមើលបណ្តាអចលនទ្រព្យទាំងឡាយណាដែលមានហាងឆេងស្ថិតនៅឬក្បែរនឹងកម្រិតទាបបំផុតឬ មួយជាផ្ទះដែលគេលក់ក្រោម តម្លៃនៃការសាង សង់វាឡើង។
- រកមើលទីផ្សារជួល ក្នុងស្រុកដែលមានអំណោយផល ល្អជាមួយនិងតម្រូវការខ្ពស់ ចំពោះនៃផ្ទះជួល។
- ប្រសិនជាអ្នកមាន ពេលវេលា កម្លាំងពលលាំងនិងសុខភាពល្អអ្នកអាចគិតអំពី ការគ្រប់គ្រង នៅក្នុងការ ជួលរបស់អ្នកដោយខ្លួនឯង បើជាអ្នករស់ នៅក្បែរនោះ។
- ត្រូវច្បាស់ថាអ្នកបានបម្រុង ទុកឬត្រៀមខ្លួនជាមុន ចំពោះការវិនិយោគនេះ។ការគ្រប់គ្រងឬ ធ្វើជាម្ចាស់ អចលនទ្រព្យសម្រាប់ ជួលអាចជួបបញ្ហាដោយ មិនបានរំពឹងទុកជាច្រើន។អ្នកជួលផ្ទះ របស់អ្នក អាច បាត់បង់ ការងាររបស់ពួក គេហើយថែម ទាំងមិនអាចបង់ថ្លៃជួល ឲ្យអ្នកថែមទៀតផង។ហេតុដូច្នេះ អ្នកគួរ តែ មានប្រាក់គ្រប់គ្រាន់តម្កល់ ក្នុងធនាគារដើម្បី ដោះស្រាយអំឡុងខែនោះ ដោយមិនមាន លុយហូរចូល។ប្រសិនជាអ្នកស្ថិតក្នុងស្ថានការណ៍ នោះកុំព្យាយាម ទិញអចលនទ្រព្យ ដទៃទៀតរហូតដល់ អ្នកមានប្រាក់ បម្រុងទុកក្នុងការសាងសង់វា។
សម្គាល់៖ កុំព្យាយាមគ្រប់ គ្រងផ្ទះពីចម្ងាយ (ទៅមើលផ្ទាល់) ប្រុងប្រយ័ត្នការ បិទបាំង របស់អ្នកជួល ផ្ទះរបស់ អ្នក ហើយត្រូវច្បាស់លាស់នៅក្នុងការ រក្សាការបម្រុង ទុកសម្រាប់ដោះ ស្រាយបញ្ហា ដែលកើត ឡើង ដោយមិន បានរំពឹង ទុក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា