យល់ដឹង៖ក្រោយពីមានសេរីភាព ពីពន្ធនាគារលោក Zarqawi បានបន្តសកម្មភាព នៃក្រុមសកម្ម ប្រយុទ្ធរបស់ លោកហើយក៏មាន ជាប់ពាក់ព័ន្ធនិងការបំផ្ទុះ គ្រាប់បែកនៅ សណ្ឋាគារហ្ស៊កដានី និងគោលដៅ មួយចំនួននៅសហរដ្ឋអាមេរិក។
លោក Zarqawi បានធ្វើដំណើរ ទៅកាន់ប្រទេសហ្ស៊កដានី និងវិលត្រឡប់ទៅកាន់ អាហ្វហ្គានីស្ថានវិញដែលជាទីតាំងលោកបានផ្សារភ្ជាប់ទំនាក់ទំនងជាថ្មីជាមួយលោក ប៊ីឡាដិន ។
មេដឹកនាំអាល់កៃដារូបនេះ (ប៊ីឡាដិន)បានផ្តល់ប្រាក់ និងធនធាន ជាច្រើនដល់លោក Zarqawi ដើម្បីបើកឲ្យដំណើរការនូវជំរុំហ្វឹកហ្វឺន យោធានៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន។
ក្នុងអំឡុងពេលនោះ លោកបានបង្កើត ក្រុម Jama’at al-Tawhid wal-Jihad (អង្គការដែលមានជំនឿលើព្រះអាទិទេពតែមួយគត់និងក្រុមជីហាត) ហើយគេក៏ស្គាល់ តាមរយៈឈ្មោះដើម JTJ ។
តាមរយៈការវាយប្រហារ របស់ក្រុមអាល់កៃដា មកលើសហរដ្ឋអាមេរិក កងទ័ពអាមេរិកបានចូល ឈ្លានពានអាហ្វហ្គានីស្ថាន ចំណែកលោក Zarqawi និងក្រុមរបស់ លោកបានអមក្រុម អាល់កៃដានិង តាលីបង់ប្រឆាំងនិងទ័ពអាមេរិកកាំង។
បន្ទាប់រងរបួសក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន លោក Zarqawi បានចាកចេញ ពីអាហ្វហ្គានីស្ថាន ដែលគេដឹងមកថាបានភៀសទៅកាន់ អ៊ីរ៉ាក់ អ៊ីរ៉ង់និងស៊ីរី។
លោក Zarqawi និងអ្នកដើរតាម លោកបានបោះជំរុំនៅ ក្នុងប្រទេស អ៊ីរ៉ាក់និងស៊ីរី ហើយវត្ត មានរបស់ លោកក្នុងប្រទេសអ៊ីរ៉ាក់(ភាគច្រើន គឺមិនទំនងជាត្រូវ បានអនុញ្ញាត ពីរដ្ឋាភិបាលលោក សាដាមហ៊ូសេនឡើយ) គឺស្ថានក្នុងចំណោមការ យកលះ របស់ សហរដ្ឋអាមេរិក ក្នុងការចូលលុកលុយ អ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ។
(តទៅលេខក្រោយ)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា