Saturday, April 20, 2024
Homeតារាខ្មែរពេជ្រ សោភា ស្រក់ទឹកនេត្រា ពេលឮសំឡេងភ្លេងការ?

ពេជ្រ សោភា ស្រក់ទឹកនេត្រា ពេលឮសំឡេងភ្លេងការ?

ពេជ្រ សោភា ញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលត្រូវក្រុមហ៊ុន ទូរស័ព្ទ Oppo ពេញចិត្តខ្លាំង ពេលបញ្ចោញក្បាច់រាំយ៉ាងរស់រវើកនៅលើឆាកតន្ត្រីក្នុងថ្ងៃសម្ពោធកាលពីពេលថ្មីៗនេះ ហើយតារាជើងចាស់របស់ហង្សមាស រូបនេះ បានថ្លែងថា នាងសប្បាយចិត្តដែលបានសមាជិកថ្មីរួមការងារជាពៅរបស់ Oppo នោះ គឺរ៉េត ស៊ូហ្សាណា និងលោក Step។

បើទោះជាពេជ្រ សោភា ហាក់រីករាយស្រស់ថ្លាយ៉ាងណាក៏ដោយ តែភាពពិត គឺមានតែនៅលើឆាកតន្ត្រីប៉ុណ្ណោះ ព្រោះអ្នកមេម៉ាយដែលលែងប្តី ជាងជិត២ឆ្នាំរូបនេះ នៅតែដំបៅបេះដូងនៅឡើយ ទើបពេលខ្លះបង្ហូរទឹកភ្នែក តែម្នាក់ឯង ដោយមិនដឹងខ្លួន ពិសេសពេលឮភ្លេងការរបស់មិត្តភក្តិ…។

ពេជ្រ សោភា បានហ៊ុមព័ទ្ធទៅដោយរឿងស្នេហាជាមួយប្រុសក្មេងឆឹម សក្កដា ជិត២ឆ្នាំនេះ ដោយពួកគេស្អិតល្មួតជាមួយគ្នារកប្រឡេះមិនចេញឡើយ បន្ទាប់ពីបានប្រកាសស្នេហ៍ជាចំហរៀងៗខ្លួននោះ។ ប៉ុន្តែ ចំណងស្នេហ៍នេះ មហាជនខ្លះគិតថា ជាការពិត ព្រោះថា ពេជ្រ សោភា ថា កំពុងស្វែងយល់ចិត្តគ្នាជាមួយលោកសក្កដា ដើម្បីឈានទៅចូលរោងការនាពេលខាងមុខនេះហើយ ដោយសារតែក្រុមគ្រួសារនាងពេញចិត្តប្រុសសង្ហារូបនេះខ្លាំង។

យ៉ាងណា អ្នកខ្លះយល់ថា ការអះអាងរបស់ពេជ្រ សោភា នោះ គឺគ្រាន់តែជាការបន្លប់ទុក្ខស្នេហ៍ចាស់ប៉ុណ្ណោះ ព្រោះការពិត ទំនាក់ទំនងរវាងនាង និងលោកសក្កដា គឺគ្រាន់តែជាស្នេហាក្លែងក្លាយប៉ុណ្ណោះ ហើយសោភា ចង់ជួយរុញឱ្យប្រុសក្មេងល្បីឈ្មោះ ទើបនាងសម្តែងដូចជាមានស្នេហាជាមួយលោកសក្កដា មែនទែនអីចឹង។

ប្រភពបានឱ្យដឹងថា ពេជ្រ សោភា នៅតែឈឺចាប់ខ្លាំង ព្រោះដំបៅក្នុងបេះដូងនាងមិនទាន់ជាសះស្បើយឡើយ ហេតុនេះហើយនៅពេលដែលឃើញតារាសិល្បៈរួមអាជីព ពិសេស សុគន្ធ និសា ចូលរោងការជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកសាំបា និងឮសំឡេងភ្លេងការនោះ សោភា ស្រក់ទឹកភ្នែកតូចចិត្តតែម្នាក់ឯង ព្រោះថា ហេតុអ្វីបានជានាងរៀបការដូចគេដែរ តែមិនអាចរក្សាចំណងស្នេហ៍បានយូរអង្វែងដូចគេទៅ?

ពេជ្រ សោភា បានបន្លប់ទុក្ខសោករបស់នាងដែលរងវិបត្តិផ្លូវចិត្តជិត២ឆ្នាំនេះ តាមរយៈការច្រៀងសម្តែងសិល្បៈ និងការថតភាពយន្ត ដែលមិត្តភក្តិរួមអាជីពរបស់នាង និងក្រុមគ្រួសារ តែងតែលើកទឹកចិត្តអ្នកចម្រៀងរូបនេះថា ត្រូវតែរឹងមាំ ទើបធ្វើឱ្យសោភា អាចរំសាយភាពឈឺផ្សាបេះដូងបានមួយកម្រិត។ ទស្សនិកជនបានលើកឡើងថា ក្រៅពីពេជ្រ សោភា តារាហង្សមាស មានសុគន្ធ និសា និងគឹម លក្ខិណា ដែលសុទ្ធតែរៀបការជាមួយប្រុសអាណិកជនខ្មែរ នៅអាមេរិក ដូចសោភា ដែរ តែតារាដែលធ្លាក់ខ្លួនមេម៉ាយ គឺជាពេជ្រ សោភា ទៅវិញ ហេតុនេះហើយ បានជាតារាខ្លះបានហៅសោភា ថា ជាតារាអភ័ព្វស្នេហ៍ដែលបរាជ័យរឿងស្នេហាផ្ទួនៗគ្នា ព្រោះមុនរៀបការជាមួយទាហានអាកាសអាមេរិក លោកឡៅ ឆលី នោះ សោភា ក៏ធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសសង្ហាម្នាក់ ជាអាណិកជនខ្មែរ នៅអាមេរិក ដែរ តែចុងក្រោយបែរជារងគ្រោះត្រូវអតីតគូស្នេហ៍ចោទថា នាងបោកប្រាស់គេទៅវិញ។

ពេជ្រ សោភា អាចនឹងស្បថថា ឈប់ស្នេហ៍ហើយប្រុសអាមេរិក ព្រោះតែធ្វើឱ្យនាងឈឺចាប់បេះដូង ស្ទើរតែមិនអាចក្រោកឈរបាន ដោយសារមិនអាចរក្សាចំណងស្នេហ៍បានយូរអង្វែងដូចគេនោះ។

ពេជ្រ សោភា-ឆឹម សក្កដា នៅតែបន្តបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចមែនទែនអីចឹងនៅពេលនេះ រហូតពេលខ្លះប្រលែងគ្នាលេងនៅបន្ទប់គេងដូចប្តីប្រពន្ធថែមទៀត។ ប៉ុន្តែតាមប្រភពស្និទ្ធនឹងសោភា ថា នេះគ្រាន់តែជាល្ខោនស្នេហ៍ប៉ុណ្ណោះ ដើម្បីឱ្យសោភា បំភ្លេចទុក្ខស្នេហ៍ចាស់ និងកប់ចោលស្នេហ៍អតីតប្តីនៅអាមេរិក ហើយគេជឿថា ប្រុសស្នេហ៍ថ្មីពិតប្រាកដរបស់ពេជ្រ សោភា មិនមែនជាលោកឆឹម សក្កដា ឡើយ៕

RELATED ARTICLES