Friday, April 19, 2024
Homeព័ត៌មានជាតិសូមប្រយ័ត្ន!!! ចោរឆ្លៀតឱកាសចូលលួចម៉ូតូ ពេលម្ចាស់កំពុងធ្វើបុណ្យសពម្តាយ

សូមប្រយ័ត្ន!!! ចោរឆ្លៀតឱកាសចូលលួចម៉ូតូ ពេលម្ចាស់កំពុងធ្វើបុណ្យសពម្តាយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបុរសរងគ្រោះចាប់ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពីឆ្លៀតឱកាសចូលលួចយកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត ខណៈដែលជនរងគ្រោះកំពុងមានទុក្ខធ្វើបុណ្យសពឱ្យម្តាយស្លាប់ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១២២៣ តាមផ្លូបេតុង​ស្ថិតនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះគាំ ប៊ុនលី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរប្រជាការពារភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា នៅថ្ងៃកើតហេតុគាត់កំពុងធ្វើបុណ្យសពម្តាយ ដោយស្លាប់សារជំងឺប្រចាំកាយ លុះមកដល់ទៀបភ្លឺ ក្រុមគ្រួសារអស់កម្លាំងបានដេកលង់លក់មិនដឹងម៉ោងប៉ុន្មានទេ នៅក្នុងរោងបុណ្យ និងដាក់អេកូវិទ្យុទាក់ទងរបស់គាត់ និងទូរស័ព្ទចំនួន២គ្រឿង ទូរស័ព្ទស៊េរីចាស់ និងម៉ាកអាយហ្វូន៥ បានដាក់នៅលើក្បាលដំណេក លុះដល់ម៉ោង៥ទៀបភ្លឺ ក៏បានភ្ញាក់ដឹងខ្លួន ទើបដឹងថា បាត់ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត ពណ៌ស ពាក់ស្លាកលេខ ១FH-៧៣៧៥ ស៊េរីឆ្នាំ២០១៥ ដែលទិញបង់រំលស់តាមរយៈក្រុមហ៊ុន ក្រោយមក ក៏នាំគ្នាតាមរកដែលនៅក្បែរផ្ទះគាត់ នៅក្បែរតំបន់ស្មុកស្មាញប្រើប្រាស់គ្រឿងញៀន ក៏ចូលទៅរកក្នុងភូមិ ក៏ប្រទះឃើះញបុរសម្នាក់ សៀតអាយកូមនៅចង្កេះរួចឃាត់សុំមើល ទើបដឹងជារបស់គាត់ និងឆែកក្នុងខ្លួនរកឃើញទូរស័ព្ទដៃម៉ាកអាយហ្វូន៥ ជារបស់គាត់ ក៏ចាប់ខ្លួនបុរសនោះប្រគល់ឱ្យសមត្ថកិច្ចសាកសួរនាំរកម៉ូតូដែលបាត់បង់ តើជនសង្ស័យយកទៅបញ្ចាំនៅទីណា និងឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះចាប ពន្ល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបដិសេធថា ខ្លួនមិនបានយកទូរស័ព្ទ និងម៉ូតូរបស់បុរសរងគ្រោះទេ គ្រាន់តែបានទិញពីបុរសម្នាក់ក្នុងតម្លៃ២០ដុល្លារ ទូរស័ព្ទម៉ាកអាយហ្វូន៥ ពណ៌ស និងអាយកូមនោះទេ ហើយមិនបានដឹងថា ជនដែលលក់ឱ្យមកគាត់ និងលួចពីណាទេ ដឹងថាទិញរួចយកទៅលក់បានចំណេញ គឺបានហើយ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានប្រាប់ថា មុនកើតហេតុ មានបុរសម្នាក់បានអះអាងថា គាត់ជាអ្នករងគ្រោះ ពេលដេកនៅរោងបុណ្យម្តាយគាត់ស្លាប់ ពេលដេកលង់លក់ ក៏មានជនសង្ស័យឆ្លៀតឱកាសលួចយកទ្រព្យសម្បត្តិគាត់ ដូចជាម៉ូតូ មិនបានដកសោចេញនៅជាប់នឹងម៉ូតូ និងទូរស័ព្ទម៉ាកអាយហ្វូន៥ និងទូរស័ព្ទស៊េរីចាស់ ចំនួន២គ្រឿង និងចាប់ជនសង្ស័យរួមនឹងវត្ថុតាងប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យមិនបានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្តលួចយកទ្រព្យរបស់ជនរងគ្រោះទេ ទូរស័ព្ទដៃនិងអាយកូមនៅជាប់នឹងខ្លួន គឺបានទិញពីគេក្នុងតម្លៃ២០ដុល្លារ តែទោះបីជនសង្ស័យបដិសេធមិនបានលួច តែវត្ថុតាងរបស់បុរសរងគ្រោះនៅជាប់នឹងខ្លួន។ ក្រោយមកយោងតាមពាក្យបណ្តឹងបុរសរងគ្រោះ និងធ្វើការឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកទូរស័ព្ទ និងអាយកូម សមត្ថកិច្ចបានធ្វើកំណត់ហេតុ ដកហូតប្រគល់ឱ្យជនរងគ្រោះជាម្ចាស់វិញ៕

RELATED ARTICLES