Monday, April 21, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូងតវ៉ាប្រឆាំង និងការអះអាងពីទឹកដី របស់ជប៉ុននៅ ​ប្រជុំកោះភាគខាងកើត

កូរ៉េខាងត្បូងតវ៉ាប្រឆាំង និងការអះអាងពីទឹកដី របស់ជប៉ុននៅ ​ប្រជុំកោះភាគខាងកើត

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារ នេះបានជំទាស់តវ៉ាយ៉ាងខ្លាំង ប្រឆាំងនិងការលើកឡើងអះអាងរបស់ជប៉ុនចំពោះប្រជុំកោះតូចៗ នៅចុងភាគបូព៌ារបស់ ខ្លួនដែលកូរ៉េហៅថា កោះ Dokdo និងជប៉ុនហៅកោះ Takeshima ដែលស្ថិត នៅពាក់កណ្តាល រវាងប្រទេសទាំងពីរ។

ក្រសួងការពារជាតិរបស់ កូរ៉េខាងត្បូង បានកោះហៅអនុព័ន្ធការពារ ជាតិនៅស្ថានទូត ជប៉ុនប្រចាំក្រុង សេអ៊ូលដើម្បីធ្វើការតវ៉ាប្រឆាំងនិង ការពោលអះ អាងពីដែនដីរបស់ជប៉ុន នៅប្រជុំកោះនោះ។

ករណីនេះវាជាការកត់ សម្គាល់ក្នុងអំឡុង ពេលឆ្នាំទី១២ហើយ គិតចាប់តាំងពីឆ្នាំ ២០០៥ដែល ប្រទេសជប៉ុនបានអះអាងពីអធិបតិ តេយ្យភាពលើប្រជុំ កោះតូចៗក្នុងរបាយ ការណ៍តម្រង់ទិសដៅ ជាតិប្រចាំឆ្នាំ។

ក្រសួងបានសំដែងការ សោកស្តាយយ៉ាង ខ្លាំងចំពោះរដ្ឋាភិបាល ជប៉ុននៅក្នុងលិខិត កំណត់ទូតតវ៉ា របស់ខ្លួន ដែលបានបញ្ជូនទៅកាន់ អនុព័ន្ធការពារជាតិ របស់ជប៉ុន ដែលត្រូវបានកោះ អញ្ជីញមកនោះ ។លើសពីនេះក្រសួងការពារជាតិ កូរ៉េខាងត្បូងថែមទាំង បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ត្រូវតែបញ្ឈប់ភ្លាមៗក្នុងការពោលអះអាងដោ យឥតបានការ នោះ ហើយវាជាការ ប្រឈមមុខ នឹងប្រវត្តិសាស្ត្រក៏ ដូចជាអនាគតថ្មីសម្រាប់ទំនាក់ទំនង រវាងកូរ៉េខាង ត្បូងនិងជប៉ុនផងដែរ។

ជាងនេះទៅទៀត ក្រសួងការបរទេស បានថ្លែង នៅក្នុងសេចក្តី ថ្លែងការណ៍ មួយថាកូរ៉េខាង ត្បូងធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ប្រឆាំងនិងការ អះអាងលើ ដែនដីដោយមិនមានសច្ចះភាព របស់ជប៉ុន លើកោះ Dokdo ដែលជាទឹកដីក្នុងស្រុករបស់ខ្លួនជា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងយោងតាមច្បាប់អន្តរជាតិ។

 

 

RELATED ARTICLES