Saturday, April 20, 2024
Homeព័ត៌មានជាតិម៉ោង២កន្លះយប់ទៅហើយ!!! មិនដឹងមានរឿងអី ប្តីឈប់ម៉ូតូវាយប្រពន្ធតាមផ្លូវ

ម៉ោង២កន្លះយប់ទៅហើយ!!! មិនដឹងមានរឿងអី ប្តីឈប់ម៉ូតូវាយប្រពន្ធតាមផ្លូវ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ មិនដឹងជាមានជម្លោះអ្វីនឹងគ្នា ស្រាប់តែបុរសជាប្តីក្តៅចិត្តទ្រាំលែងបាន ក៏ឈប់ម៉ូតូនៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង វ៉ៃប្រតាយប្រតប់ជាមួយប្រពន្ធ ធ្វើឱ្យផ្អើលដល់អ្នកដំណើរឈប់ចោមរោមមើលច្រើនពេក ខ្មាសគេក៏ដឹកដៃគ្នាគេចចេញបាត់ ដោយបន្សល់ទុកម៉ូតូ១គ្រឿងចោលនៅកន្លែងកើតហេតុ។

ហេតុការណ៍ប្តីប្រពន្ធផ្ទុះហិង្សាកណ្តាលផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ក្បែររង្វង់មូលកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្តីប្រពន្ធដែលផ្ទុះជម្លោះវាយតប់គ្នាកណ្តាលផ្លូវនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ ១GN-៥៧៨៩។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធខាងលើ ជិះម៉ូតូដឹកគ្នា មិនដឹងថាធ្វើដំណើរចេញពីណាទៅណានោះទេ បានជាមកឈប់ម៉ូតូនៅស្ថានីយប្រេងឥន្ធនៈតេលា ទីតាំងកើតហេតុខាងលើ  រួចហើយបុរសជាប្តីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតបុរសជាប្តីវ៉ៃប្រពន្ធ២-៣ដៃ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ស្មានតែមានរឿងអីកើតឡើង។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ដោយសារតែប្តីប្រពន្ធខាងលើ ឃើញមានអ្នកដំណើរឈប់ចោមរោមមើលច្រើនពេក ខ្មាសគេក៏បានដឹកដៃគ្នាគេចខ្លួនបាត់ពីកន្លែង កើតហេតុដោយបន្សល់ទុកម៉ូតូ១គ្រឿង នៅក្នុងស្ថានីយប្រេងឥន្ធនៈទៀតផង។ រហូតដល់មួយសន្ទុះក្រោយមក ក៏មានអ្នកសារព័ត៌មានម្នាក់ប្រទះឃើញម៉ូតូហុងដាឌ្រីម របស់ប្តីប្រពន្ធខាងលើ ទុកចោលក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ដើម្បីមកពិនិត្យ ក៏ស្រាប់តែរំពេចនោះ មានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរមកអះអាងថា ខ្លួនត្រូវជាម្តាយមីងរបស់ម្ចាស់ម៉ូតូ និងចង់ទារយកម៉ូតូត្រឡប់ទៅវិញ ប៉ុន្តែខាងអ្នកសារព័ត៌មានមិនទុកចិត្តខ្លាចមានបញ្ហាបាត់បង់ម៉ូតូរបស់ជនរងគ្រោះ ក៏ប្រាប់ទៅស្ត្រីនោះថា ចាំបន្តិចសមត្ថកិច្ចមកហើយ ស្រាប់តែធ្វើឱ្យស្ត្រីរូបនោះខឹងច្រឡោត ក៏ជេរប្រមាថទៅលើអ្នកសារព័ត៌មាន ដោយមិនចង់ឱ្យសមត្ថកិច្ចយកម៉ូតូរក្សាទុក។

ក្រោយពេលកើតហេតុ ភាគីម្ចាស់ម៉ូតូបានហៅបងប្អូនសាច់ញាតិយកឯកសារដែលពាក់ព័ន្ធនឹងម៉ូតូមកបង្ហាញសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ពិនិត្យរួចឃើញថាត្រឹមត្រូវ សមត្ថកិច្ចក៏ព្រមប្រគល់ម៉ូតូនោះឱ្យម្ចាស់ដើមវិញ៕

RELATED ARTICLES