Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ីនៅស៊ីរីស្លាប់៥នាក់

បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ីនៅស៊ីរីស្លាប់៥នាក់

ស៊ីរី៖ សារព័ត៌មា នរដ្ឋរបស់រុស្ស៊ីបា នរាយការណ៍ ថាឧទ្ធម្ភាគចក្ររុស្ស៊ីមួយគ្រឿង ត្រូវបាន បាញ់ទម្លាក់កាលពី ថ្ងៃច័ន្ទបន្ទាប់ពីការបញ្ជូនជំនួយ ទៅកាន់ទីក្រុង Aleppo ប្រទេសស៊ីរីដែលបណ្តាលអ្នកជិះលើនោះ៥ នាក់ស្លាប់បាត់ បង់ជីវិត។

វាគឺជាករណីតែមួយគត់ និងធំជាងគេ បំផុតនៃការបង្កគ្រោះថ្នាក់ រហូតមានមនុស្សស្លាប់ បាត់បង់ជីវិត សម្រាប់ រុស្ស៊ីក្នុង ប្រទេសស៊ីរីគិតចាប់ តាំងយន្តហោះចម្បាំង រុស្ស៊ីបានចាប់ផ្តើម ប្រតិបត្តិការ វាយប្រហារ តាមដែន អាកាសកាលពីខែកញ្ញាឆ្នាំ២០១៥ក្នុងប្រទេស ដែលរងការបំផ្លិច បំផ្លាញដោយសង្គ្រាម ក្នុងរយៈពេល៥ឆ្នាំនេះ។

ក្រសួងការពារជាតិ រុស្ស៊ីបានថ្លែងថា ឧទ្ធម្ភាគចក្រម៉ូដែល Mi-8 ត្រូវបាន បាញ់ទម្លាក់ ដោយកាំ ភ្លើងផ្លោង ចេញពីផ្ទៃដីក្នុងខេត្ត Idlib ស្របពេល ដែលកំពុងវិល ត្រឡប់មកកាន់មូលដ្ឋានវិញ នេះបើតាមការ ចេញ ផ្សាយរបស់ បណ្តាញទូរ ទស្សន៍រដ្ឋ។

អ្នកនាំពាក្យសេតវិ មានគ្រីម លីនលោក Dmitry Peskov បានថ្លែង ប្រាប់ទីភ្នាក់ងារ ព័ត៌មានរដ្ឋ Sputnik ថាបើយោងតា មព័ត៌មាន ពីក្រសួងការពារ ជាតិអ្នកដែលស្ថិត នៅលើ ឧទ្ធម្ភាគចក្រ ទាំងអស់ បានស្លាប់បា ត់បង់ជីវិតដោយភាពអង់អាចក្លាហានដោយសារតែពួកគេបាននិងកំ ពុងព្យាយាម កាច់ចង្កូតនិ ងបញ្ជា ម៉ាស៊ីនឲ្យស្ថិតក្នុង កម្រិតអប្ប បរមានៃការបង្ក គ្រោះថ្នាក់នៅក្នុង ការធ្លាក់ប៉ះនិងដី។

រហូតមកដល់ ពេលនេះគឺពុំទាន់ មានក្រុមណាមួយចេ ញមុខអះអាងពីការទ ទួលខុសត្រូវ ចំពោះការបាញ់ ទម្លាក់ឧទ្ធម្ភាគចក្រ នេះឡើយ ហើយរុស្ស៊ីមិនបាន គូសបញ្ជាក់ថា អ្នកណាជាអ្នកនៅ ពីក្រោយរឿងនេះដែរ។

 

 

 

 

 

 

 

 

 

RELATED ARTICLES