Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិទឹកជំនន់ នៅនេប៉ាល់​ ស្លាប់ជាង១០០នាក់ ភៀសខ្លួនចេញ ពីលំនៅឋាន២៧៧នាក់

ទឹកជំនន់ នៅនេប៉ាល់​ ស្លាប់ជាង១០០នាក់ ភៀសខ្លួនចេញ ពីលំនៅឋាន២៧៧នាក់

នេប៉ាល់៖ រដ្ឋមន្ត្រីមួយរូបក្នុង ជួររដ្ឋាភិបាល បានឲ្យដឹងថា យ៉ាងហោចមាន មនុស្សប្រមាណ ជា១០២នាក់បានស្លាប់បាត់បង់ជីវិត ខណៈ២៧៧ នាក់ទៀតត្រូវ បានចាកចេញ ពីលំនៅឋាន របស់ពួកគេ ក្នុងគ្រោះធម្មជាតិទឹកជំនន់ និងបាក់ដីកា លពីសប្តាហ៍មុន ដែល បណ្តាលមកពីការ ធ្លាក់ភ្លៀងនៃ ខ្យល់មូសុង ឥតឈប់ឈរតា ម បណ្តា ស្រុកផ្សេងៗចំនួន៤៣ក្នុងប្រទេសនេប៉ាល់។

រដ្ឋមន្ត្រីការពារជា តិនិងជាអ្នកទទួល បន្ទុកកិច្ចការផ្ទៃក្នុង នេប៉ាល់លោក Bhim Rawal បានថ្លែងកត់សម្គាល់នៅក្នុង សម័យប្រជុំសភាកា លពីថ្ងៃច័ន្ទនេះថា មនុស្ស ២២នាក់នៅតែមិន ទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនៅឡើយ ហើយ៥៨នាក់ ទៀតបានរង របួសបន្ទាប់ពី កើតមាននូវ គ្រោះបាក់ ដីដែល បង្កឡើងពីការធ្លាក់ភ្លៀង ហូរជ្រោះ នៅតំបន់ ភូមិភាគកណ្តាល ខាងកើត និងតំបន់ ខាងលិចនៃ ប្រទេសនេះ។

គ្រោះធម្មជាតិ ដ៏អាក្រក់មួ យនេះបានវាយ ប្រហារមកលើ ស្រុកចំនួន១០ ដែលបង្ក ជាទឹកជំនន់ និងការបាក់ដីនៅស្រុក Pyuthan , Gulmi, Palpa, Baglung, Makawanpur, Rupandehi, Kathmandu, Arghakhanchi, Dolakha និងស្រុក Sarlahi ។

លោក Rawal បានថ្លែងថា ឧទ្ទម្ភាគចក្រយោ ធានេប៉ាល់ ត្រូវបានដាក់ ពង្រាយដើម្បីជួយសម្រួលស្ថានការណ៍និងប្រតិ បត្តិការសង្គ្រោះ តាមបណ្តា ស្រុកដែលរងការវាយ ប្រហារដោយទឹកជំនន់។

ក្រសួងក៏បានរាយការណ៍ នៅក្នុងសម័យ ប្រជុំសភាផងដែរថា រដ្ឋាភិបាលបាន ផ្តល់ប្រាក់វិភាជន៍ចំនួន៧៥០លាននេប៉ាល់រូពីតា មរយៈក្រសួង មហាផ្ទៃដើម្បី ធ្វើការកត់សម្គាល់ ពីការបំផ្លិច បំផ្លាញថ្មីៗនេះដោយសារទឹកជំនន់ បាក់ដីនិ ងការជន់លិច នៅទូទាំងប្រទេស។

ដោយឡែករបាយ ការណ៍ព័ត៌ មានក្នុងស្រុកបា នបង្ហាញកា លពីថ្ងៃច័ន្ទថាលំ នៅឋានរាប់ រយខ្នងត្រូវបានជន់លិចជោកជាំ ដោយទឹក ជាពិសេស នៅតំបន់អភិវឌ្ឍន៍ភាគខាង កើតនិងពាក់ កណ្តាលភាគខាងលិច។

 

 

RELATED ARTICLES