Thursday, April 18, 2024
Homeព័ត៌មានអន្តរជាតិអូស្ត្រាលី៖រកឃើញ តម្រុយថ្មី​របស់ យន្តហោះបាត់ដាន MH370

អូស្ត្រាលី៖រកឃើញ តម្រុយថ្មី​របស់ យន្តហោះបាត់ដាន MH370

អូស្រ្តាលី៖ អាជ្ញាធរស្រាវជ្រាវ រកយន្តហោះ MH370 របស់អូស្រ្តាលី មានក្តីរំពឹងថា យ៉ាងមុតមាំចំពោះបំណែកនៃស្លាបយន្ត ហោះក្នុងប្រទេស តង់ហ្សានីថាវា នឹងក្លាយជាពន្លឺថ្មីមួយ នៅក្នុងការ ស៊ើបអង្កេតដឹងថាយន្តហោះដែល បាត់ដាននោះ វាធ្លាក់ដោយរបៀបណា ក្នុងពេល ដែលមានកង្វះ ព័ត៌មានសាធារណអំពីកំទេចដែលរកឃើញ មួយឆ្នាំមកនេះ។

ខណៈដែលក្រុមអ្នក រុករកក្រោមផ្ទៃទឹក ឆ្ងាយៗនៃឆ្នេរសមុទ្រភាគ ខាងលិចរបស់ ប្រទេសអូស្ត្រាលីបានយកចិត្តទុកដាក់ស្វែងរកតែគ្មាន សញ្ញាអំពីយន្តហោះ នោះ គឺមានការស្ទង់ មើលពីទី តាំងដែលនៅ សេសសល់ចុងក្រោយនៃជើងហោះហើរ នោះអាចស្ថិតនៅ ក្រៅតំបន់នៃការ ស្រាវជ្រាវថ្មីក្នុងភាគ ខាងត្បូងមហាសមុទ្រឥណ្ឌា។

គួររំលឹកផងដែ រថាយន្តហោះ របស់ក្រុមហ៊ុនអាកា សចរណ៍ Malaysia Airlines បាននិងកំពុង ដឹកអ្នក ដំណើរនិងយានិក ចំនួន២៣៩នាក់ ពេលបាត់ ដានពីប្រព័ន្ធរ៉ាដា បង្ហាញផ្លូវនៃការធ្វើដំណើរពីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ ក្រុងប៉េកាំង កាលពីថ្ងៃ៨មីនា ឆ្នាំ២០១៤។

 

RELATED ARTICLES