Friday, March 29, 2024
Homeព័ត៌មានជាតិលោក​​កឹម សុខា អំពាវ​​នាវ​​ឈប់​​ធ្វើឱ្យ ខ្មែរ​​គ្នា​​ឯង​​ឈឺ​​ចាប់

លោក​​កឹម សុខា អំពាវ​​នាវ​​ឈប់​​ធ្វើឱ្យ ខ្មែរ​​គ្នា​​ឯង​​ឈឺ​​ចាប់

ភ្នំពេញ ៖ លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ដែលកំពុងបន្តឃុំខ្លួនឯងនៅទីស្នាក់ ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ មិនហ៊ានចេញទៅ ណា ដោយសារខ្លាចមានការចាប់ខ្លួន បន្ទាប់ពីត្រូវ បានតុលាការ ចោទប្រកាន់ពីបទល្មើសជាក់ស្តែង “បដិសេធក្នុងការចូលខ្លួន” នោះ នៅតែបន្តទទូច ឱ្យបក្សកាន់អំណាច ព្រមបើកការជជែកចរចាគ្នា ដោយសារបានអំពាវនាវឱ្យខ្មែរ ឈប់យកខ្មែរគ្នា ឯងជាសត្រូវ និងឈប់ធ្វើឱ្យខ្មែរគ្នាឯងឈឺចាប់។ ពោលគឺខ្មែរភ្ញាក់រលឹក ខ្មែររួបរួមគ្នាដោះស្រាយ បញ្ហាជាតិជាមួយគ្នា ទើបជាតិបានសុខ។

លោកកឹម សុខា កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ បានជួបសំណេះសំណាល ជាមួយសកម្មជនស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ហើយក្រោយបញ្ចប់ការជួបសំណេះសំណាល នោះ លោកកឹម សុខា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកនៅថ្ងៃនោះថា “ខ្មែរភ្ញាក់ រលឹក ខ្មែររួបរួមគ្នា ខ្មែរបានសុខ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះការតស៊ូរបស់បងប្អូន នៅមូលដ្ឋាន ហើយខ្ញុំជឿជាក់ថា ការតស៊ូរបស់ យើង នឹងបានជោគជ័យថ្ងៃណាមួយមិនខាន។ ខ្ញុំយល់ឃើញថា ជោគជ័យដែលយើងចង់បាន នោះគឺ ៖

ទី១-ធ្វើឱ្យខ្មែរទាំងអស់គ្នាភ្ញាក់រលឹក ដោយ ជឿជាក់ថា សត្រូវរបស់យើងមិនមែនខ្មែរគ្នា ឯងទេ។ ឈប់យកខ្មែរគ្នាឯងជាសត្រូវ និងឈប់ ធ្វើឱ្យខ្មែរគ្នាឯង ឈឺចាប់។

ទី២-ក្រោយពីខ្មែរភ្ញាក់រលឹក ខ្មែរនឹងរួប- រួមគ្នាដោះស្រាយបញ្ហាជាតិជាមួយគ្នា។

ទី៣-ពេលនោះហើយ ដែលខ្មែរយើងនឹង ទទួលបានសេចក្តីសុខចម្រើនទាំងអស់គ្នា”។

ជាការកត់សម្គាល់ក្នុងការបន្តសម្ងំស្នាក់- នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ  លោកកឹម សុខា តែងតែលើកឡើងពីគោល- នយោបាយបង្រួបបង្រួមជាតិ សំដៅដល់សុខសន្តិភាព សម្រាប់ប្រទេសជាតិទាំងមូល។ ក្នុង នោះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលយុវជនខេត្តកណ្តាល  លោកកឹម សុខា បានបញ្ជាក់ថា ខ្មែររួបរួម ខ្មែររស់ ខ្មែរបែកឈ្លោះបែកបាក់ ខ្មែរស្លាប់។

ដោយឡែកកាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ អនុប្រធានគណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល លោកអេង ឆៃអ៊ាង ថ្លែងក្នុង សន្និសីទកាសែតនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា “ពេល បច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិ ផ្តោតការងារសំខាន់ៗ គឺជំរុញដំណើរការនៃការចុះឈ្មោះ អ្នកបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ហើយគណបក្សសង្គ្រោះជាតិ នឹង ប្រើប្រាស់គ្រប់យន្តការដែលគណបក្សមាន ដើម្បី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិ ក្នុងការបោះឆ្នោត នាឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ បានចុះឈ្មោះគ្រប់ៗគ្នា ហើយ វិធានការដែលគណបក្សនឹងធ្វើដូចបងប្អូនបាន ជ្រាបហើយ គឺយើងនឹងធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈ យើងនឹងផ្ញើលិខិតទៅនៅក្នុងសប្តាហ៍នេះ ហើយ ក្រុមតំណាងរាស្ត្រ នឹងធ្វើអន្តរាគមន៍ទៅក្រសួង ការងារ ហើយជាបន្ថែមទៀត គណបក្ស នឹង មានគម្រោងសុំជួបជាមួយនឹងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដើម្បីជជែកពិភាក្សា គ្នាធ្វើម៉េចឱ្យការចុះឈ្មោះរយៈពេល៣ខែហ្នឹង ប្រព្រឹត្តទៅដោយរលូន ហើយឆ្លៀតឱកាសនេះ  គណបក្សសង្គ្រោះជាតិ ក៏សូមអំពាវនាវដល់ បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមមេត្តាត្រៀម ខ្លួនដើម្បីទៅចុះឈ្មោះឱ្យបានគ្រប់គ្នា។ អ៊ីចឹង ហើយការចុះឈ្មោះបោះឆ្នោតឡើងវិញនេះ គឺ មានសារសំខាន់សម្រាប់ឱ្យបងប្អូនជនរួមជាតិ ទាំងអស់ ចូលរួមក្នុងការបោះឆ្នោតមេដឹកនាំ របស់យើង ព្រោះយើងដឹងហើយថា បញ្ហាសង្គម បញ្ហានយោបាយបញ្ហានានា ដែលកើតឡើង នៅប្រទេសកម្ពុជានេះ គឺអាស្រ័យទៅលើមេដឹកនាំ។ បើសិនជាយើងរើសបានមេដឹកនាំល្អ មេដឹកនាំដែលមានឆន្ទៈស្រឡាញ់ជាតិ ស្រឡាញ់ យុត្តិធម៌ យើងជាប្រជាពលរដ្ឋ នឹងទទួលបាន នូវយុត្តិធម៌ ហើយនឹងទទួលបានការអភិវឌ្ឍ ពិតប្រាកដ”។

លោកអេង ឆៃអ៊ាង មានប្រសាសន៍បន្ត ថា “ទាក់ទងជាមួយនឹងស្ថានការណ៍នយោបាយ ចុងក្រោយនេះ គឺយើងសង្កេតឃើញថា ប្រជា- ពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងមានការ ភ្ញាក់ផ្អើលជុំវិញទស្សនៈនយោបាយរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទោះយ៉ាងណាក៏- ដោយ ទស្សនៈនេះ គឺធ្វើឱ្យប្រជាពលរដ្ឋ កំពុង តាមឃ្លាំមើល។ បើសិនជាទស្សនៈនយោបាយ នេះ ជាការពិត គឺប្រជាពលរដ្ឋខ្មែរនឹងអបអរសាទរ រីករាយ។ ដោយឡែកគណបក្សសង្គ្រោះជាតិ ក៏ចូលរួមអបអរសាទរដែរ តែអ្វីដែលគណបក្ស សង្គ្រោះជាតិ យល់ឃើញថា ដើម្បីឱ្យខ្មែរខ្លាំង ខ្លាំងទាំងនៅលើឆាកនយោបាយជាតិ ទាំងនៅ លើឆាកនយោបាយអន្តរជាតិ ទាល់តែខ្មែរមានការ ឯកភាពជាតិពិត មានការបង្រួបបង្រួមជាតិពិត។ ដូច្នេះហើយ គណបក្សសង្គ្រោះជាតិ សូមអំពាវ- នាវឱ្យគ្រប់ភាគីទាំងអស់ គឺយើងជជែកគ្នា យើង ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យខ្មែរមានការឯកភាព នៅពេលនោះ យើងមានជំនឿថា នយោបាយ ការបរទេសរបស់ខ្មែរ នឹងខ្លាំង ហើយនយោ- បាយក្នុងប្រទេសក៏ខ្លាំងដែរ”៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES