Friday, April 19, 2024
Homeតារាខ្មែរគ្រាន់តែចេញ Trailer ភ្លាម!!! សុខ សោម៉ាវត្តី ប៉ះប្រុសស្ទាវ ផ្ទុះសំណើចតាំងពីដើមដល់ចប់

គ្រាន់តែចេញ Trailer ភ្លាម!!! សុខ សោម៉ាវត្តី ប៉ះប្រុសស្ទាវ ផ្ទុះសំណើចតាំងពីដើមដល់ចប់

ភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្ស រឿង “ក្រមុំចាស់ប៉ះក្មេងស្ទាវ” ដែលតួឯកស្រី សម្ដែងដោយអ្នកនាងសុខ សោម៉ាវត្តី ប៉ះជាមួយលោកខេ អតីតតារាចម្រៀងរបស់រស្មីហង្សមាស បានចេញ Trailer ជាផ្លូវការ ហើយខណៈដែលមានឈុតឆាកកំប្លែងផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់។

រឿង “ក្រមុំចាស់ប៉ះក្មេងស្ទាវ” ទើបតែចេញ Trailer ក្ដៅៗ នៅថ្ងៃទី១៥ ខែធ្នូ នេះ ហើយក៏កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទាំងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ក៏ព្រោះតែមានឈុតឆាកស្នេហា កាច់កុងឌឺដង កំប្លុកកំប្លែង រួមជាមួយទេពកោសល្យសម្ដែងក្រមិចក្រមើមរបស់អ្នកនាងសុខ សោម៉ាវត្តី ផងដែរ។

លោកខេ ដែលជាអតីតតារាចម្រៀងរបស់រស្មីហង្សមាស ធ្លាប់ដណ្ដើមបានភាពលេចធ្លោនៅក្នុងភាពយន្តរឿង “កំណត់ហេតុនាងនាថ” និងរឿង “សសរកន្លោង” ហើយបើទោះបីទើបសម្ដែងប៉ះគ្នាជាលើកដំបូងជាមួយអ្នកនាងសោម៉ាវត្តី តែអ្នកទាំង២ សម្ដែងស៊ីចង្វាក់គ្នាយ៉ាងល្អ ដែលធ្វើឲ្យផ្ទៃរឿងផ្ទុះសំណើរស្ទើរគ្រប់ឈុតឆាកតាំងពីដើមរហូតដល់ចប់។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងឲ្យដឹងថា “រឿង “ក្រមុំចាស់ប៉ះក្មេងស្ទាវ” ដឹកនាំសម្ដែងដោយលោកជុំ វិចិត្រ ដែលទើបទទួលបានពានក្ដៅៗជាអ្នកនិពន្ធឆ្នើមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិ លើកទី៥ ឆ្នាំ២០១៧ ខណៈរឿងនេះក៏បានចាយទុនផលិតអស់ជាច្រើនម៉ឺនដុល្លារផងដែរ។ លោកថា រឿងនេះតួសម្ដែងសុទ្ធតែតារាសម្ដែងដែលមានទេពកោសល្យឆ្នើមៗ ទាំងអ្នកនាងសុខ សោម៉ាវត្តី លោកខេ និងកញ្ញាណាតាហ្សា តួឯកស្រីក្នុងរឿង “កំណត់ហេតុនាងនាថ” និងតារាសម្ដែងជាច្រើនទៀត។

ចាងហ្វាងផលិតកម្ម និងជាផលិតករដែលទទួលជោគជ័យលើការផលិតភាពយន្តជាច្រើនរូបនេះ ក៏បានឲ្យដឹងដែរថា រឿងនេះនឹងត្រូវដាក់បញ្ចាំងគ្រប់រោងភាពយន្ត នៅថ្ងៃទី០១ ​ខែមិនា ឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលលោករំពឹងថា រឿងនេះនឹងទទួលបានការគាំទ្រខ្លាំងនៅពេលដាក់បញ្ចាំង។ ត្បិតអីគ្រាន់តែចេញ Trailer ភ្លាមមានការចែករំលែកយ៉ាងផុសផុលទៅហើយ៕

RELATED ARTICLES