Friday, March 29, 2024
Homeតារាខ្មែរឌុច លីដា ក្រោយបូមខ្លាញ់ខ្បាលពោះ ពេលនេះបូមខ្លាញ់ភ្លៅថែមទៀត រាងកាន់ស្រឡូន

ឌុច លីដា ក្រោយបូមខ្លាញ់ខ្បាលពោះ ពេលនេះបូមខ្លាញ់ភ្លៅថែមទៀត រាងកាន់ស្រឡូន

ភ្នំពេញៈ ៖ តារាសម្តែងស្រីសម្បុរស្រអែមស្រស់ ឌុច លីដា ទោះជាមមាញឹកជាមួយនឹងការងារក្នុងវិស័យសិល្បៈយ៉ាងណា ក៏មិនភ្លេចការថែរក្សាសម្រស់របស់នាងនោះឡើយ ដោយថ្មីៗនេះ ហេតុតែចង់បានរូបរាងស្រឡូនសិចស៊ី នាងបានសម្រេចចិត្តជ្រើសយកវិធីថែសម្រស់ ដោយបូមខ្លាញ់ក្បាលពោះម្តងរួចមកហើយ ហើយពេលនេះនាងបានសម្រេចចិត្តបូមខ្លាញ់ភ្លៅបន្ថែមទៀត ដោយមិនខ្លាចនឹងដោះសម្លៀកបំពាក់ ដើម្បីបូមខ្លាញ់ភ្លៅនៅចំពោះមុខវេជ្ជបណ្ឌិតជំនាញនោះទេ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាឌុច លីដា កាលពីព្រលប់ថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០១៧​​ បានធ្វើការ Live Video មួយ បង្ហាញពីសកម្មភាពបូមខ្លាញ់ភ្លៅរបស់នាងនៅហ្សីណូគ្លីនិក XENO Clinic របស់តារាសម្តែងសារ៉ាយ សក្ខណា។ ជាមួយគ្នានេះ កញ្ញាឌុច លីដា បានសរសេរសារខ្លីមួយថា “បន្ទាប់ពីជោគជ័យ ក្នុងការបូមខ្លាញ់ក្បាលពោះរួចមក ឥឡូវកំពុងបូមខ្លាញ់ភ្លៅម្តងព្រោះចង់បានជើងតូចស្រឡូន ជួយ Like and share ផងណាអលណប់…”។

តាមរយៈវីដេអូឃ្លីបរយៈពេលជាង១ម៉ោង គេឃើញតារាសម្តែងឌុច លីដា បាននិយាយថា “កំពុងតែបូមខ្លាញ់ ទាយមើលខ្លាញ់អ្វី? គឺខ្លាញ់ភ្លៅ ព្រោះថាលើកនេះចង់បានជើងស្រឡូន ហើយសួរថាហេតុអីបានជាខ្ញុំហ៊ានបូមភ្លៅ គឺដោយសារតែនាងខ្ញុំមានបទពិសោធន៍ពីការបូមខ្លាញ់ ក្បាលពោះរួចហើយ ចឹងលែងមានអីខ្លាច ឬព្រួយបារម្ភពីរឿងបូមឈឺ ឬខ្លាចថាវាមិនស្អាតទេ ដោយសារដុកទ័រមានជំនាញ អត់មានអីខ្លាចផងហ្នឹង  ព្រោះថាអត់អីឈឺផងហ្នឹង តម្លៃ១០០០ដុល្លារ នៅហ្សីណូ ផ្ទះលេខ៣០​ ផ្លូវ៣០៧​ ទីតាំងថ្មី គឺថាធំទូលាយមែនទែន ព្រោះមានភ្ញៀវមកច្រើនមែនទែន មានទីធ្លាធំ និងមានស្តង់ដារតែម្តង…”។

យ៉ាងណាក្តី កញ្ញាឌុច លីដា បានអះអាងថា វិធីបូមខ្លាញ់ចេញពីដងខ្លួននេះទាំងក្បាលពោះ ទាំងភ្លៅ និងគ្រប់កន្លែងដែលមានខ្លាញ់ច្រើន គឺមិនធ្វើឱ្យនាងឈឺចុកចាប់នោះឡើយ ដោយនាងហ៊ានធានាថា មិនឈឺពេលកំពុងបូមក៏អត់ឈឺ បូមហើយក៏មិនឈឺដែរ។

គួរបញ្ជាក់ថា តារាសម្តែងឌុច លីដា កាន់តែល្បីល្បាញឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈភាពប៉ិនប្រសប់ក្នុងកាយវិការសម្តែងរបស់នាង ហើយអ្វីដែលពិសេសជាងនេះ គឺតារាស្រីរូបនេះក៏តែងតែត្រូវបានមហាជនចាប់អារម្មណ៍មួយកម្រិតទៀតនូវភាពសិចស៊ីរបស់នាង។ ជាក់ស្តែង កន្លងមកស្រីស្អាតឌុច លីដា ហ៊ានសម្តែងនូវឈុតសិចស៊ីស្រើបស្រាល រហូតដល់មានឈុតអាក្រាតកាយទៀតផង ហើយថ្មីៗនេះ នាងបានទម្លាយរូបថតស៊ីអារម្មណ៍បញ្ចោញទាំងផ្នែកខាង លើបង្អួតទាំងល្វែងខាងក្រោមបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួន ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក គយគន់នូវរូបរាងដ៏ស្រលូនគួរឱ្យគ្រឺតក្នាញ់របស់នាងសឹងមិនដាក់ភ្នែក៕

RELATED ARTICLES