Saturday, April 20, 2024
Homeតារាខ្មែរឌួង ហ្សួរីដា ថា អ្នកនាងយុគ ចិន្តា ពិតជាគួរឲ្យគោរព និងមិនសរសើរមិនបាន ព្រោះតែរឿងមួយនេះ

ឌួង ហ្សួរីដា ថា អ្នកនាងយុគ ចិន្តា ពិតជាគួរឲ្យគោរព និងមិនសរសើរមិនបាន ព្រោះតែរឿងមួយនេះ

ខណៈដែលពិធីការិនីល្បីឈ្មោះ ឌួង ហ្សូរីដា កំពុងតែជាប់ថតកម្មវិធីទូរទស្សន៍មួយ នៅប្រទេសថៃ នោះ ស្រាប់តែបានបានជិះយន្ដហោះវិលត្រឡប់មកស្រុកខ្មែរវិញយ៉ាងតក់ក្រហល់ ដើម្បីបានចូលរួមកម្មវិធីសំណោះសំណាលផ្ដល់អាហារដល់ជនពិការ និងអបអរសារទរទិវាជនពិការជាតិ និងអន្ដរជាតិលើកទី១៩ ដែលប្រារព្ធធ្វើនៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ដល់១៧ ខែធ្នូ ឆ្នាំ២០១៧។

ពិធីការិនីដ៏ស្រស់ស្អាតរូបនេះ ថ្លែងថា “នេះគឺជាទឹកចិត្តដ៍បរិសុទ្ធរបស់នាងដែលជំរុញឲ្យត្រូវតែមកចូលរួម ដើម្បីសម្ដែងនូវការគោរព និងការលើកទឹកចិត្តចំពោះជនពិការទាំងឡាយ ដែលមកពីអង្កការផ្សេងៗ សរុបមានជនពិការជិត១ម៉ឺននាក់។ ប៉ុន្ដែ ហ្សូរីដា ថា នាងហាក់ខកចិត្តតិចតួចខ្លះដែរ ព្រោះតែឃើញតារាសិល្បៈតិចតួចប៉ុណ្ណោះ ដែលលេចមុខចូលរួមកម្មវិធីនោះ ហើយអ្នកដែលនាងមិនអាចទ្រាំក្នុងការសរសើរមិនបាន គឺអ្នកនាងយុគ ចិន្ដា តែម្ដង ព្រោះទឹកចិត្តគាត់ស័ក្តិសមជារៀមច្បងសិល្បករម្នាក់ ដោយសារគាត់ឆ្លៀតទៅចូលរួមដោយសុខចិត្តទៅយឺតកម្មវិធីដែលកំពុងតែផ្សាយផ្ទាល់។

ហ្សូរីដា ថ្លែងទាំងថា ”ខ្ញុំសូមគោរព និងសរសើរបងស្រីយុគ ចិន្ដា ដែលគាត់ឆ្លៀតពេលដ៏មមាញឹកមកចូលរូមកម្មវិធីសំណេះសំណាលផ្ដល់អាហារដល់ជនពិការ និងអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៥ នេះ ជាមួយសិល្បករយើងមួយចំនួនទៀត។ តាមដឹង ល្ងាចហ្នុង (១៧ ធ្នូ) គាត់ជាប់កម្មវិធី Live នៅ CTN តែគាត់សុខចិត្តមកចូលរួម ដោយទៅកម្មវិធីយឺតម៉ោងវិញ នេះជាទឹកចិត្តគាត់ដែលមិនសរសើរមិនបានទេ។ សម្រាប់ខ្ញុំថ្ងៃហ្នុង ខ្ញុំក៏ជាប់ថតកម្មវិធីមួយនៅប្រទេសថៃ ដែរ តែខ្ញុំឆ្លៀតមកមុន ដោយសារតែខានមិនបាន ហើយខ្ញុំសូមអរគុណតារាទាំងអស់ដែលចូលរួម តែខ្ញុំនិយាយឲ្យត្រង់ទៅ ខ្ញុំក៏មានការខកចិត្តតិចតួចដែរ ព្រោះថាឃើញមានតារាយើងមកចូលរួមតិចពេក គឺមិនច្រើនកុះករដូចឆ្នាំមុនសោះ ហើយយើងពិតជាចង់ឃើញពួកគាត់មកច្រើន ដើម្បីលើកទឹកចិត្តជនពិការយើងទាំងអស់គ្នា។ តែធម្មតា ខ្ញុំក៏ដឹងដែរថា ចុងសប្ដាហ៍អីចឹង តារាយើងគាត់រវល់ដែរ ប៉ុន្ដែដូចបងយុគ ចិន្ដា គឺជាគំរូស្រាប់ គឺយើងឆ្លៀតធ្វើការងារមនុស្សធម៌ជាមួយគ្នា”។

កម្មវិធីសំណេះសំណាល និងផ្ដល់អាហារដល់ជនពិការ និងអបអរសាទរទិវាជនពិកាជាតិ និងអន្ដរជាតិ លើកទី១៩ ដើម្បីលើកទឹកចិត្តដល់ជនពិការមជ្ឈមណ្ឌលសិល្បៈសិប្បកម្មវត្តភ្នំ ដែលមានលោកជំទាវញ៉ែម មរកត ជាប្រធាន និងមានការអញ្ជើញចូលរួមពីលោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មជនពិការ ក្រសួងកិច្ចការ និងក្រុមការងារ, លោកជំទាវស៊ិន សេរី អគ្គស្នងការសមាគមនារីកាយរិទ្ធកម្ពុជា , លោកជំទាវម៉ែន នារីវុឌ្ឍី ហូរសិរី អគ្គស្នងការរងសមាគមកាយរិទ្ធកម្ពុជា, លោកជំទាវប៉ុក ណណ្ដា​ ប្រធានសមាគមស្រី្ដអ្នកជំនួញ, លោកជំទាវឧកញ៉ាស៊ីវ ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍, លោកជំទាវឧកញ៉ាវ៉ាន់ លុយ, អ្នកនាងយុគ ចិន្ដា ប្រធានចាត់ចែងកម្មវិធីស្ថានីយទូរទស្សន៍ CNC, កញ្ញាឌួង ហ្សូរីដា ប្រធានសមាគមតារាបង្ហាញម៉ូដកម្ពុជា, អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមនិងសិល្បករ… រួមទាំងឯកឧត្តម លោកជំទាវ និងមាតាបិតាជនពិការមួយចំនួនទៀត។ ដោយឡែកតារាសិល្បករវិញ គេឃើញមានតែកញ្ញាឌួង ហ្សូរីដា , យុគ ចិន្ដា , ឌួង ហ្សូរីម៉ា, សម សុជាតា , ហម ឈរ៉ា, ម៉ារ៉ា ប៊ុណ្ណា, Dj អាចារ្យធំ , ដុកទ័រ រិទ្ធ រ៉ានូ, សោម ស្រីនាថ ជាដើម ដែលលេចមុខចែកអាហារដល់ជនពិការ។ ហើយនៅចុងបញ្ចប់ គេឃើញមានសប្បុរសជនមួយចំនួនបានផ្ដល់ថវិកាដល់ជនពិការក្នុងទិវាវប្បធម៌ជាតិលើកទី២៥ នេះ មានដូចជា លោកជំទាវ​អ៊ឹង កន្ថាផាវី ឧបត្ថម្ភទឹកប្រាក់១៣លានរៀល សម្រាប់១៣អង្គការ, លោកជំទាវស៊ីវ ចាន់ហេង ២០លានរៀល សម្រាប់ជនពិការ១០០០នាក់, លោកឧកញ៉ាសាយ​ ផល្គុន ១លានរៀល, លោកស្រីលឹម យ៉ាលីន ម្ចាស់ហាងដាណាម៉ាហូម ១០០ដុល្លារ, ម្ចាស់ហាងមុទិតា និងអតិថិជន ១០០ដុល្លារ រួមទាំងសប្បុរសជនមួយចំនួនទៀត។

 

ឌួង ហ្សូរីដា និយាយថា “នាងមានអារម្មណ៍រំភើបក្រៃលែងពេលដែលបានបងប្អូនជនពិការទទួលអំណោយពីសប្បុរសជន និងការញាំអាហារដ៏រីករាយនោះ ហើយនាងនឹងឆ្លៀតពេលក្រោយៗទៀត ចូលរួមកម្មវិធីនេះជាបន្ដរបន្ទាប់ទៀត។ ប៉ុន្ដែ ហ្សូរីដា ហាក់នៅតែស្រងាកចិត្តដដែល ចំពោះការចូលរួមតិចតួចពេកពីសិល្បករខ្មែរ ក្នុងកម្មវិធីនោះ ហើយក្នុងនាមនាងជាពិធីការិនីម្នាក់ សំណូមពរឲ្យតារាផ្សេងៗទៀតដែលមិនបានមកចូលរួមកម្មវិធីនេះ សូមឲ្យឆ្នាំក្រោយមកចូលរួមឲ្យបានកុះករផង ដើម្បីជាផ្នែកមួយនៃវប្បធម៌ចែករំលែក និងការផ្ដល់ក្ដីសង្ឃឹមដល់ជនពិការយើងទាំងអស់គ្នា៕

 

RELATED ARTICLES