អាយស៊ីស៖ ស្របពេលដែល សហរដ្ឋអាមេរិក ចាប់ផ្តើមបង្កើន ការវាយប្រហារ ពីលើអា កាសកាលពី ថ្ងៃអង្គារកំទេចគោលដៅនានា របស់ក្រុម អាយស៊ីសក្នុង ប្រទេសលីប៊ី ដែលជាសញ្ញា នៃការពង្រីក ប្រតិបត្តិការ យោធារបស់សហរដ្ឋអាមេរិក ក្រៅពីអ៊ីរ៉ាក់និងស៊ីរី សារព័ត៌មាន NBC News បានទទួលនូវ ផែនទីមួយ ផ្តាច់មុខដែលបង្ហាញ ពីការពង្រីកខ្លួន របស់ក្រុមភេរវករ ឬអាយស៊ីសនៅលើ ពិភពលោក។
ផែនទីនេះត្រូវបាន គេចាត់ជាផ្នែក មួយយ៉ាងខ្លីនៃ ឯកសារដែល ទទួលបាន ពីសេតវិមាន ដែលបានដាក់កាលបរិច្ឆេទខែ សីហាឆ្នាំ២០១៦ និងត្រូវ បានរៀបចំដោយ មជ្ឈមណ្ឌល ប្រឆាំងភេរវកម្មជាតិ។ នៅក្នុងនោះបានបង្ហាញឲ្យឃើញ ពីការធ្វើឲ្យស្រឡាំង កាំងនៃកំណើន ៣ភាគក្នុងផ្នែក បរិមាណនៃ ទីតាំងជុំវិញ សកលលោក ដែល ក្រុមអាយស៊ីសកំពុង ប្រតិបត្តិការ។
ឯកសាររបស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានបង្ហាញ ថាក្នុងឆ្នាំ២០១៤ នៅពេល យោធា អាមេរិកចាប់ផ្តើមយុទ្ធនា ការរបស់ខ្លួន ក្នុងការកំទេចង ប់ងុលនិងគំនិត បះបោរ មានប្រជាជាតិ តែ៧ប៉ុណ្ណោះដែលជារដ្ឋដុះ ស្លាបបាននិង កំពុងប្រតិបត្តិការ។
រហូតមកដល់ឆ្នាំ ២០១៥ យោងតាម តួលេខផ្ទាល់របស់ ក្រសួងចំនួន នេះគឺមានការ កើនឡើង ជិតពាក់កណ្តាល ប្រមាណជា១៣ប្រទេស ឯណោះ។
ចំណែកផែនទី សង្ខេបយ៉ាងខ្លីថ្មី នេះបង្ហាញ ថាមាន១៨ប្រទេស ដែលជាទីតាំង ពួកអាយស៊ីសប្រតិបត្តិការយ៉ាង ពេញលេញ។ ក្នុងនោះក៏ នៅមានបញ្ជាក់ ពីពពួក ឬក្រុមប្រទេសថ្មី ដែលក្រុមនេះចង់ ពង្រីកសាខា របស់ពួកវាទៀតផង មិនតែប៉ុណ្ណោះ នៅមានរាយ នាមប្រទេសចំនួន៦ ដែលពួកនេះកំពុង ចាក់ប្ញសរួមមាន អេហ្ស៊ីប ឥណ្ឌូណេស៊ី ម៉ាលី ហ្វីលីពីន សូម៉ាលី និងបង់ក្លាដែស។
អ្នកវិភាគភេរវកម្មរប ស់ NBC News លោក Malcolm Nance បានថ្លែងថា សហរដ្ឋអាមេរិក ទទួលបាន ជោគជ័យក្នុងការវាយ ប្រហារចំណុច ស្នូលរបស់ក្រុម អាយស៊ីសក្នុង ប្រទេសអ៊ីរ៉ាក់និង ស៊ីរី ប៉ុន្តែផែនទីក្តៅដែល NBC ទទួលបានគួរ តែអាច កាន់តែធំជាងមុន ទៅទៀត ប្រសិនជា ពួកគេបង្ហាញ ពីគោលបំណង នៅគ្រប់តំបន់ដែលអាយស៊ីស ចង់ធ្វើប្រតិបត្តិការ និងអនុវត្តនូវ ការវាយប្រហារ ដោយភេរវកម្ម។