Friday, April 19, 2024
Homeតារាខ្មែរមេឃចុះត្រជាក់!!! ស្រីស្អាតមាន សូនីតា អុជធូបបន់ឲ្យជួបគូព្រេងឆាប់ៗ

មេឃចុះត្រជាក់!!! ស្រីស្អាតមាន សូនីតា អុជធូបបន់ឲ្យជួបគូព្រេងឆាប់ៗ

ភ្នំពេញ ៖ តារាសម្តែងស្រីដ៏មានសម្រស់ផូរផង់ កញ្ញាមាន សូនីតា ដែលល្បីសម្បូរបុរសអ្នកមានចោមស្នេហ៍នោះ ថ្មីៗនេះ បែរជាអុជធូបបន់ស្រន់ឱ្យឆាប់បានជួបគូព្រេងទៅវិញ មិនដឹងថា បុរសទាំងនោះមិនត្រូវចិត្តនាង ឬពុំមែនជាគូព្រេងរបស់នាងឬយ៉ាងណា?

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កញ្ញាមាន សូនីតា ហៅរាជិនីក្រមា បានបង្ហោះរូបភាពនាងអុជធូបបន់ស្រន់នៅទីសក្ការបូជាមួយកន្លែង ជាមួយសំណេរខ្លីក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់នាងថា “…សូមឱ្យបានជួបគូព្រេងឆាប់… សាធុ សាធុ…”។

រូបភាពនិងសំណេររបស់ស្រីស្អាត មាន សូនីតា ខាងលើនេះ បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ ព្រោះកន្លងមកធ្លាប់តែលេចឮល្បីថា តារាធ្មេញច្រពើសរូបស្រស់ ដែលមានរហស្សនាម “រាជិនីក្រមា” នេះ មានមន្តស្នេហ៍សម្បើមណាស់ គឺសម្បូរបុរសអ្នកមានចោមស្នេហ៍ សូម្បីតែស្រីភេទដូចគ្នា ក៏លង់ស្នេហ៍នាងដែរ ប៉ុន្តែ ថ្មីៗនេះ បែរជាឃើញនាងអុចធូបបន់ស្រន់ឱ្យឆាប់បានជួបគូព្រេងទៅវិញ មិនដឹងថាបុរសដែលតាមស្នេហ៍នាងកន្លងមកនោះ មិនត្រូវចិត្តនាង ឬពុំមែនជាគូព្រេងរបស់នាងឬយ៉ាងណា?

ជាមួយគ្នានេះ ក៏មានអ្នកចូលបញ្ចោញយោបល់មួយចំនួនមិនជឿថា ស្រីស្អាតដូចមាន សូនីតា នៅទំនេរបេះដូងនោះទេ និងខ្លះថា ស្រីស្អាតដូចនាង មិនចាំបាច់បន់ស្រន់ទេ បើយកគូព្រេង គរនឹងជើង។ រីឯខ្លះទៀតបង្អាប់សូនីតា ថា “អាកាសធាតុត្រជាក់ ផ្សងជួបគូព្រេង ! ចង់បានភួយសាច់តើ ! ហិហិហិ… សាធុសាធុ…”។

តាមប្រភពអ្នកស្និទ្ធនឹងមាន សូនីតា បានឱ្យដឹងថា ស្រីស្អាតរូបនេះ មិនខ្វះប្រុសសុំស្នេហ៍នោះទេ តែប្រុសទាំងនោះតែងត្រូវបាននាងបដិសេធ ដោយសារតែភាគច្រើនពុំមែនជាបុរសនៅលីវ ខណៈដែលសូនីតា ប្រកាន់ជំហរថា មិនពាក់ព័ន្ធប្តីគេជាដាច់ខាត ទោះបីជាធានាផ្តល់លុយ ឡាន វីឡា ឱ្យនាងរស់នៅស្រួលហ៊ឺហាលើគំនរទ្រព្យ មិនបាច់ពិបាកខំធ្វើការងារសិល្បៈសន្សំប្រាក់ល្អិតក្តី។

ប្រភពដដែលបានឱ្យដឹងបន្តថា ក្នុងចំណោមបុរសដែលកំពុងតាមសុំស្នេហ៍សូនីតា នៅពេលនេះមានលោកគយម្នាក់ ហាក់តាមសូនីតា ស្អិតជាងគេ តែមិនដឹងថា រាជិនីក្រមាព្រមទទួលស្នេហ៍លោកគយនោះឬអត់ទេ ព្រោះទោះបីលោកគយ បង្ហាញដុំដុល្លារជន្លជានុយយ៉ាងណាតែមាន សូនីតា ហាក់នៅរារែក ដោយសារតែដឹងថា លោកគយនោះ វ័យ៥០ប្លាយ ហើយទំនងជាមិននៅទំនេរទេ ។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់បញ្ជាក់ពីតារាសម្តែង មាន សូនីតា បានទេ កាលពីម្សិលមិញ៕

 

RELATED ARTICLES