Thursday, April 25, 2024
Homeព័ត៌មានជាតិអាណោចអាធ័មខ្លាំងណាស់!!! ស្ត្រីមានផ្ទែពោះ៦ខែ ត្រូវភ្លើងឆក់ស្លាប់ ចោលប្តីនិងកូន៣នាក់

អាណោចអាធ័មខ្លាំងណាស់!!! ស្ត្រីមានផ្ទែពោះ៦ខែ ត្រូវភ្លើងឆក់ស្លាប់ ចោលប្តីនិងកូន៣នាក់

ភ្នំពេញ ៖ ស្រ្តី​ពោះធំ​៦ខែម្នាក់​ និងជា​អ្នក​លក់​ទឹក​ក្រឡុក​ និង​គ្រឿង​ម្ជូរ​ម្នាក់​ ខណៈដែលកំពុងរៀបចំលក់​ទឹក​ក្រឡុក ​និង​គ្រឿង​ម្ជូរ​ បាន​រុញ​ទូរ​ទៅប៉ះ​ខ្សែភ្លើង​ ដែល​មានមុខដំណ​ចេញ​មកក្រៅ​ផ្ទះ​ បណ្តាលឲ្យ​ឆក់​ស្លាប់​ចោលកូនប្រុស​២នាក់​ និងម្នាក់ទៀតនៅក្នុងផ្ទៃ ពេល​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីពេទ្យ​ ​ ហេតុការណ៍នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង៥និង​៣០នាទី​ល្ងាច​ ថ្ងៃទី​២០​ ខែ​ធ្នូ​ឆ្នាំ​២០១៧​  នៅចំណុច​ផ្ទះ​គ្មានលេខ​ យីហោ​សៀវ​  មិញ​ មាន​លក់​ភេសជ្ជៈគ្រប់មុខ​ និង​គ្រឿងម្ជូរគ្រប់មុខ តាមផ្លូវជាតិលេខ២​ ភូមិព្រែកតានូ​ សង្កាត់ចាក់​អង្រែលើ​  ខណ្ឌមានជ័យ​។

​សពស្ត្រីរងគ្រោះ​ មានឈ្មោះ​ សុខុម​ លីដា​ អាយុ២២​ឆ្នាំ​ មុខរបបរលក់​គ្រឿង​ម្ជូរ​ និង​ទឹក​ក្រឡុក​មានកូនប្រុស​ចំនួន​បីនាក់​ ទាំង​នៅក្នុង​ផ្ទៃ​ ចំនួន​៦ខែទៀត​  មាន​ប្តីឈ្មោះ​ យុង​ រ៉ៃយ៉ា​អាយុ៣១ឆ្នាំ​  ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។

តាមប្រភពព័ត៌មាន​ពី​សាច់ញាតិ​ជន​រងគ្រោះ​ បានឲ្យដឹងថា​ មុន​ពេលកើតហេតុ​ ស្ត្រី​រងគ្រោះ​បានរៀបចំ​អីវ៉ាន​ដើម្បី​លក់​ទឹក​ក្រឡុក​ និង​គ្រឿង​ម្ជូរ​គ្រប់មុខ​ និង​ភេសជ្ជៈគ្រប់មុខ​ ខណៈពេលនោះ​ ក៍ស្រាប់តែ​ស្ត្រី​រងគ្រោះ​បានរុញ​ទូរ​សម្រាប់​លក់​ទឹក​ក្រឡុក​ចេញ​មកក្រៅ​ មិន​ដឹង​ជាយ៉ាង​ម៉េច​នោះទេ​ ស្រាប់តែ​ទាក់​​ខ្សែ​ភ្លើង​ ដែល​មាន​ដំណ​ចេញ​មកក្រៅ​ បណ្តាលឲ្យឆ្លង​ចរន្ត​ឆក់​ដួល​សន្លប់​នៅ​លើដី​ ខណៈពេលនោះ​ពួកគាត់​និង​ក្រុម​គ្រួសារ​បាននាំគ្នា​ជួយ​ លើក​យកជន​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​បាយ័ន បានរយៈពេល​មួយ​ម៉ោង​ ក៍ត្រូវ​គ្រូពេទ្យ​ថា​អស់​សង្ឃឹម​ទៅ​ហើយ​។

ប្រភព​ដដែល​បានបន្តទៀតថា​ បន្ទាប់​ពី​លឺ​សម្តីគ្រូពេទ្យ​និយាយ​រួច​ហើយ​ ពួក​គាត់​ទាំង​អស់​គ្នា​ដែល​ជាសាច់​ញាតិ​ម្នាក់​អួលដើម​ក​ ខ្លះ​យំ​បោក​ខ្លួន​  ខ្លះទៀត​សន្លប់​តែម្តង​ ទាំង​អារម្មណ៍​សោក​សៅ​ស្តាយ​ជនរងគ្រោះ​ដែល​ស្លាប់​ទៅ​ជាមួយ​កូន​នៅក្នុង​ផ្ទៃ​ចំនួន​៦ខែទៀតនោះ​ ។

ក្រោយ​ពេលកើត​ហេតុ​ សពជនរងគ្រោះ​ត្រូវ​ សាច់ញាតិ​បានដឹក​យោមកធ្វើ​បុណ្យ​នៅ​ផ្ទះ​កើតហេតុ​ តាម​ប្រពៃ​ណី​៕

RELATED ARTICLES