ឥណ្ឌា៖ យ៉ាងហោចណាស់មាន មនុស្ស២២នាក់កំពុង តែបាត់ខ្លួនហើយ គេបារម្ភថាអ្នក ទាំងនោះប្រឈមនិងការស្លាប់ បាត់បង់ជីវិត ក្រោយពីស្ពាន មួយដែលស្ថិត នៅភាគខាងលិច ប្រទេសឥណ្ឌា បានបាក់រំលំកាលពីរាត្រីថ្ងៃអង្គារ នៅចំណុចផ្លូវហាយ វេដែលតភ្ជាប់រវាង ក្រុងមុមបៃនិង Goa ។
សារព័ត៌មាន Times of India បានស្រង់សម្តីពី ប្រភពផ្លូវការឲ្យដឹងថា ប្រតិបត្តិការសង្គ្រោះ ត្រូវបានរាំងស្ទះ ដោយមេឃ ធ្លាក់ភ្លៀងយ៉ាងខ្លាំង ហើយចំណែក សាកសពជន រងគ្រោះពីរនាក់ ត្រូវបានរក ឃើញផងដែរ។
ជាងនេះទៅទៀត រថយន្តប្រមាណ ជា១២គ្រឿងរួមមា នរថយន្តក្រុងពីរគ្រឿង បានធ្លាក់ចូល ទៅក្នុងទន្លេនៅពេលស្ពានបាក់ ហើយស្ពាននេះ ដែរគឺត្រូវបានគេ ស្ថាបនាក្នុងអំឡុង ពេលនៃការដាក់ អាណានិគមរបស់ ចក្រភពអង់គ្លេស លើប្រទេស ឥណ្ឌាមកម្ល៉េះ។
គួរកត់សម្គាល់ថា សមាជិកប្រមាណ ជា៨០នាក់របស់កង កម្លាំងទទួលខុស ត្រូវកិច្ចការ គ្រោះមហន្តរាយ ជាតិរបស់ឥណ្ឌាត្រូវ បានបញ្ជូនទៅ កន្លែងកើតហេតុ ដើម្បីស្វែង រកអ្នកដែល នៅរស់រាន មានជីវិតពី គ្រោះថ្នាក់នេះ ខណៈពេល ដែលស្ថានភាព ចរាចរណ៍នៅលើ ផ្លូវហាយវេដ៏ម មាញឹកនេះត្រូវបាន ផ្ទេរទៅកាន់ ស្ពានដទៃទៀត ដែលស្ថិតនៅក្បែរទីនោះ។