Thursday, April 25, 2024
Homeព័ត៌មានជាតិផ្ទុះតណ្ហាណាស់!!! គ្រាន់តែម៉ែឪនាងមិននៅផ្ទះ ចូលចាប់រំលោភទាំងកំរោល

ផ្ទុះតណ្ហាណាស់!!! គ្រាន់តែម៉ែឪនាងមិននៅផ្ទះ ចូលចាប់រំលោភទាំងកំរោល

ខេត្តតាកែវ ៖ ក្មេងស្រីម្នាក់ត្រូវឪពុកម្តាយឱ្យនៅចាំផ្ទះតែម្នាក់ឯង ព្រោះរវល់ចេញទៅធ្វើការងារស្រែចម្ការ លុះក្រោយពេលឪពុកម្តាយចេញទៅផុត ក៏ស្រាប់តែមានបុរសល្មោភកាមម្នាក់រស់នៅក្បែរខាងគ្នា បានចូលមកធ្វើសកម្មភាពចាប់អូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ឱបថើប លូកស្ទាប់ និងចាប់រំលោភសេពសន្ថវៈទាំងកំរោល ធ្វើឱ្យក្មេងស្រីរងគ្រោះ ឈឺពេកទ្រាំមិនបានក៏ប្រឹងរើបម្រះ រួចរត់ចេញមកក្រៅហៅគេឯងជួយចាប់ខ្លួនជនសង្ស័យល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រាមចាប់រំលោភសេពសន្ថវៈកូនស្រីគេពេលដែលឪពុកម្តាយគេមិននៅផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី។

ជនសង្ស័យល្មោភកាម មានឈ្មោះសួន ជា អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ទ.ស.ក អាយុ១៣ឆ្នាំ មុខរបរសិស្សសាលា មានលំនៅក្នុងភូមិកើតហេតុខាងលើ ជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ឪពុកម្តាយរបស់នាង បាននាំគ្នាចេញទៅស្រែអស់ ដោយទុកឱ្យនាងនៅចាំផ្ទះតែម្នាក់ឯង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យខាងលើដើរចូលមកផ្ទះរបស់នាង សួររកឪពុកម្តាយនាង លុះពេលនាងប្រាប់ថា ឪពុកម្តាយមិននៅទេ ព្រោះពួកគាត់ចេញទៅស្រែអស់ហើយ ស្រាប់តែជនសង្ស័យបានស្ទុះចូលមកចាប់អូសដៃរបស់នាងចូលទៅក្នុងបន្ទប់ រួចក៏ចាប់ផ្តើមធ្វើសកម្មភាពចាប់ឱបថើប និងស្ទាបអង្អែល ព្រមទាំងចាប់នាងរំលោភសេពសន្ថវៈទាំងកំរោល ធ្វើឱ្យនាងឈឺចាប់ផង ភ័យផង ក៏ប្រឹងរើបម្រះ រហូតរួចផុតពីក្រញ៉ាំតណ្ហាប្រុសព្រាន និងបានរត់ចេញមកក្រៅ ស្រែកឆោឡោហៅអ្នកភូមិឱ្យជួយ ទើបមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋជិតខាង ព័ទ្ធចាប់ជនសង្ស័យជាប់តែម្តង។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្រោយពេលកើតហេតុភ្លាមៗ និងបាននាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបាទី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សួន ជា បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ រូបគេបានដើរចេញពីផ្ទះសំដៅទៅលេងផ្ទះក្មេងស្រីរងគ្រោះ លុះទៅដល់ឃើញក្មេងស្រីនៅតែម្នាក់ឯង ក៏សួរថាឪពុកម្តាយទៅណា លុះពេលដឹងថា ឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅ ឃើញឱកាសស្ងាត់ល្អ រូបគេក៏បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះឱប និងស្ទាបអង្អែល តែមិនបានរំលោភនោះទេ ហើយក៏ត្រូវក្មេងស្រីរងគ្រោះរើ រួចស្រែកឆោឡោផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចាប់រូបគេជាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES