កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង២ គ្រាប់ធ្លាក់ចូល សមុទ្រជប៉ុន

ឧបទ្វីបកូរ៉េ៖ អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េ ខាងជើងបាន បាញ់មីស៊ីល ផ្លោងចំនួនពីរគ្រាប់កាល ពីព្រឹកថ្ងៃពុធនេះ ម៉ោងក្នុងស្រុក។

ទីបញ្ជាការយុទ្ធសាស្ត្រ សហរដ្ឋអាមេរិកបាន ចេញសេចក្តីថ្លែង ការណ៍មួយ ដោយលើក ឡើងថាខ្លួនបានរក ឃើញ នូវអ្វីដែលសហរដ្ឋអា មេរិកជឿជាក់ ថាជាការបាញ់ ដំណាលគ្នានៃ មីស៊ីលផ្លោងរយៈ ចម្ងាយមធ្យម No Dong ពីរគ្រាប់។

ទីបញ្ជាការ យុទ្ធសាស្ត្រ STRATCOM បានឲ្យ ដឹងថាមីស៊ីលទាំង នោះត្រូវបា នបាញ់ចេញ ពីទីក្រុង ភាគខាង លិច Hwangju ក្នុងខេត្ត North Hwanghae របស់កូរ៉េ ខាងជើង។ មួយគ្រាប់ បានផ្ទុះ បន្ទាប់ពីបាញ់ ចេញនិង មួយគ្រាប់ទៀតត្រូ វបានហោះផ្លោង លើកូរ៉េខាងជើង ធ្លាក់ចូលសមុទ្រ ជប៉ុន។

ទោះជាយ៉ាងណា ប្រធានអគ្គសេនាធិកា រចំរុះកូរ៉េខាងត្បូង បានឲ្យដឹងថា មីស៊ីលទាំង ពីរគ្រាប់ត្រូវបានបាញ់ ចេញពីតំបន់ មួយក្នុង ខេត្ត Hwanghae របស់កូរ៉េខាងជើង ដែលស្ថិត នៅចម្ងាយប្រមាណ ជា៦០ទៅ៧០គីឡូម៉ែត្រពីខេត្ត Hwangju ។ ម្យ៉ាងទៀត មីស៊ីលនេះមិន បានផ្ទុះហោះក្នុងរយៈចម្ងាយ ១០០០គីឡូម៉ែត្រឆ្លងឧបទ្វីបកូរ៉េ ចូលទៅ កាន់សមុទ្រ ខាងកើតឡើយ។

ប្រភពផ្លូវការមួយ មកពីក្រសួ ងការពារជាតិកូរ៉េខាង ត្បូងបានថ្លែងប្រាប់ CNN ថាវាត្រូវបាន គេសន្មត់ថាជាមីស៊ីល Rodong ដែលមាន ការហៅឈ្មោះផ្សេងៗដូចជា No Dong ជាដើមត្រូវ បានបាញ់ ចេញនោះ។

មន្ត្រីរូបនោះបាន ឲ្យដឹង ទៀតថាកូរ៉េខាងជើង តាមរយៈការបាញ់មីស៊ីល ផ្លោងនេះអាច ផ្គត់ផ្គង់នូវក្បាលគ្រាប់នុយ ក្លេអែរ ដែលកំពុងបង្ហាញឲ្យ ឃើញដោយផ្ទាល់ របស់ខ្លួនជាចំហ និងគោលបំណងនៃការបង្កហេតុ ជាក់ស្តែងក៏ ដូចជាមហិច្ឆតាដែល ខ្លួនអាចដាក់ ទិសដៅលើ ប្រទេសរបស់ យើងដូចជាកំពង់ផែយើងនិងអាកា សយានដ្ឋានរបស់ យើងនិងបណ្តា ប្រទេសក្បែរខាង។

គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវ បានហាមប្រាម ពីការប្រតិបត្តិ នូវសកម្មភា ពនានាដូច យ៉ាងការបាញ់មីស៊ីលស្រប តាមសេចក្តីសម្រេច របស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិកាលពីខែមីនា។