Wednesday, April 24, 2024
Homeព័ត៌មានជាតិព្រោះតែបាត់ឆ្កែ ផ្ទុះជាហិង្សា បុរសម្នាក់ជាប់ខ្នោះ

ព្រោះតែបាត់ឆ្កែ ផ្ទុះជាហិង្សា បុរសម្នាក់ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាម្ចាស់ឆ្កែម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ប្ញស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីរូបគេបាត់ឆ្កែរបស់ខ្លួន និងបានចោទបុរស២នាក់ ជាអ្នកលួចរហូតទាស់ពាក្យសម្តីគ្នា ឈានដល់ប្រើហិង្សាយកកូនកាំបិតចំនួន២ ដេញចាក់គូទំនាស់ ដែលហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះគើង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេទាំង២នាក់ ត្រូវឆ្កែរបស់ជនបង្កដេញខាំ ហើយពួកគេបានយកដំបងដេញវាយ តែមិនត្រូវនោះទេ ក្រោយមក បាត់មិនឃើញឆ្កែនោះចូលផ្ទះ ស្រាប់តែម្ចាស់ឆ្កែមករករឿងពួកគេចោទថា ពួកគេជាអ្នកលួចឆ្កែ ក៏ទាស់ពាក្យសំដីគ្នាឈានដល់ជនបង្កខាងលើ យកកូនកាំបិតដេញចាប់ពួកគេហើយ ដោយមានការភ័យខ្លាចក៏រត់មកប្តឹងនៅប៉ុស្តិ៍ប្ញស្សីកែវ ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ប្ញស្សីកែវ ឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ប្ញស្សីកែវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្តង”

RELATED ARTICLES