ស៊ីរី៖ ទីភ្នាក់ងារព័ត៌ មានរដ្ឋ SANA បានរាយការណ៍ថា កងទ័ពស៊ីរីបានប្រតិបត្តិការ វាយលុកកំទេច ក្រុងមួយដែលកាន់កាប់ដោយ ក្រុមរដ្ឋអ៊ីស្លាមក្នុង ខេត្តភាគខាងកើត Deir al-Zour កាលពី ថ្ងៃអង្គារ ដែលបាន សម្លាប់ពួកសកម្មប្រយុទ្ធអស់ ៦០នាក់។
កងយោធាបានវាយ ប្រហារលើទីតាំង របស់រដ្ឋអ៊ីស្លាម ក្នុងទីក្រុង Jnaineh ដែលស្ថិត នៅចម្ងាយ ពីរគីឡូម៉ែត្រខាងលិច ខេត្ត Deir al-Zour ។
ទីភ្នាក់ងារព័ត៌មាន រដ្ឋបានឲ្យដឹងទៀត ថា កងយោធាក៏បាន បង្អាក់ដល់ការវាយ ប្រហារពីសំណាក់ រដ្ឋអ៊ីស្លាមមកលើតំបន់ដែលគ្រប់ គ្រងដោយរដ្ឋាភិបាល ក្នុងខេត្តដែល សម្បូរធនធាន ប្រេងនេះ ដែលបាន សម្លាប់ពួក នោះចំនួន១២នាក់រាប់បញ្ចូល មេបញ្ជាការដែលបាន និងកំពុងដឹកនាំការ វាយប្រហារផ្ទាល់តែម្តង។
ក្រុមរដ្ឋអ៊ីស្លាម គ្រប់គ្រងមួយផ្នែកធំនៃ តំបន់ជនបទក្នុងខេត្ត Deir al-Zour លើកលែង តែនៅទីក្រុងដែលនៅតែស្ថិតក្រោមការ គ្រប់គ្រងដោយរដ្ឋាភិបាល ប៉ុន្តែក្រៅពីនោះក្រុម រដ្ឋអ៊ីស្លាមបាន ឡោមព័ទ្ធគ្រប់គ្រង។
យន្តហោះចម្បាំងរស្ស៊ីតែងតែ ទម្លាក់ជំនួយពីលើអាកាសនិងស្បៀងអាហា រដល់ប្រជាជនដែល ស្ថិតក្នុងការ ឡោមព័ទ្ធក្នុងទីក្រុង។
ទោះជាយ៉ាងណាខេត្ត Deir al- Zour ជាតំបន់ យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ក្រុម រដ្ឋអ៊ីស្លាម ដោយ សារតែវាមានចម្ងាយជិតទៅនឹងតំបន់ ដែលគ្រប់គ្រងដោយ រដ្ឋអ៊ីស្លាមក្នុង ប្រទេសក្បែរខាង នោះគឺអ៊ីរ៉ាក់។