Friday, April 19, 2024
Homeព័ត៌មានជាតិពិតជាអស្ចារ្យណាស់!!! អ្នក​ចម្រៀង​​ពិការ​ជនជាតិខ្មែរ ត្រៀមបង្ហាញសមត្ថភាពលើឆាកតន្ត្រីលំដាប់ពិភពលោក នៅប្រទេសសិង្ហបុរី

ពិតជាអស្ចារ្យណាស់!!! អ្នក​ចម្រៀង​​ពិការ​ជនជាតិខ្មែរ ត្រៀមបង្ហាញសមត្ថភាពលើឆាកតន្ត្រីលំដាប់ពិភពលោក នៅប្រទេសសិង្ហបុរី

​ជារឿងគួរឲ្យភ្ញាក់ផ្អើល និងជាមោទនភាពមួយសម្រាប់កម្ពុជា ខណៈដែល​អ្នកចម្រៀងពិការមានស្រុកកំណើតនៅខេត្តសៀមរាប ឈ្មោះ ប្រាក់ ​សុផាន់​ណា ​កំពុង​ត្រៀមខ្លួនបង្ហាញវត្តមានដើម្បីប្រកួតប្រជែងលើកឆាកតន្ត្រីពិភពលោក បង្ហាញសមត្ថភាពច្រៀង និង​កម្លាំង​ចិត្ត​តស៊ូ​ ក្នុងឆាកជីវិតរបស់ខ្លួន ក្នុងកម្មវិធី Our Better World នៅប្រទេសសិង្ហបុរី ។

យុវជន ប្រាក់ ផាន់​ណា​ ជាបេក្ខជន​​មួយរូបមកពីប្រទេសកម្ពុជា ​ដែល​ជា​ប់​ក្នុងជម្រើសទាំង១០ ប៉ុន្តែត្រូវ​ការការចូលរួមបោះឆ្នោតពីអ្នកគាំទ្របន្ថែមទៀត ដើម្បី​ទទួល​បាន​ជ័យ​ជម្នះពីកម្មវិធី​នេះ​នៅ​ថ្ងៃ​ទី២៧ ខែធ្នូ​ ឆ្នាំ​២០១៧ ខាងមុខ។

សូមបញ្ជាក់ថា កម្មវិធី “Our Better World” មានការចូលរួមប្រកួតប្រជែងពីបេក្ខជនមកពីបណ្តាប្រទេសជាង៥០ប្រទេស​ក្នុង​ពិភពលោក​ ​ ដែ​លបេក្ខជនទាំងអស់ត្រូវបង្ហា​ញពីជីវិ​តត​ស៊ូរបស់់ពួកគេ។

ជាអ្នកនិពន្ធ និងជាអ្នក​ចម្រៀង​ម្នាក់​​​ដែល​បាត់​បង់​គ្រប់​​យ៉ាងទាំង​កាយសម្បទា ​និង​ក្រុម​គ្រួសារ​គ្មាន​ទី​ពឹង លោកប្រាក់ សុផាន់​ណា​ បាន​យក​ខ្សែ​ជីវិត​ពិត​របស់​ខ្លួន​ថត​ជា​វីដេអូ​​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ។

RELATED ARTICLES