ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់មួយរយៈមកហើយ រហូតដល់ណាត់គ្នាដើរលេងដល់យប់ជ្រៅ រួចក៏ត្រូវរ៉ូវ ដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័កមេត្រីយ៉ាងត្រេកត្រអាលពេញ១យប់ ស្រាប់តែព្រឹកឡើង ម្តាយខាងស្រីតាមទាន់ ក៏ចាប់ខាងប្រុសយកទៅប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។
ករណីគូស្នេហ៍វ័យក្មេងដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័កមួយយប់ លុះព្រឹកឡើងត្រូវម្តាយតាមទាន់ចាប់ខាងប្រុសប្រគល់ឱ្យប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ។
យុវជនសង្ស័យដែលត្រូវម្តាយខាងស្រី ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច មានឈ្មោះលី ថា ហៅប៉ោង អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅផ្ទះលេខ៥៧៥ ផ្លូវជាតិលេខ ៥ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ល.ស.ណ អាយុ១៣ឆ្នាំ មុខរបរសិស្សសាលាវត្តភ្នំ មានលំនៅផ្ទះលេខ២៧ ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ទើបនឹងមានអាយុ១៣ឆ្នាំប៉ុណ្ណោះ មុខរបរសិស្ស មានលំនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បានឱ្យដឹងថា រវាងក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យខាងលើ បានទាក់ទងស្នេហាគ្នាមួយរយៈមកហើយ លុះមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យក៏បានទូរស័ព្ទណាត់ក្មេងស្រីរងគ្រោះ ជាគូស្នេហ៍ដើរលេង បន្ទាប់មកក៏បានជិះម៉ូតូ ១គ្រឿង ម៉ាកធូដេ មកដឹកក្មេងស្រីរងគ្រោះទៅដើរលេងហូបចុក រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ អ្នកទាំងពីរក៏និយាយត្រូវរ៉ូវគ្នា ដឹកដៃគ្នាឡើងផ្ទះសំណាក់ យីហោ 9B ស្ថិតនៅផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រួចក៏បានរួមរ័កមេត្រីជាមួយគ្នា រហូតដល់បានសម្រេចតែម្តង។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ អ្នកទាំងពីរក៏បាននាំគ្នាចេញពីផ្ទះសំណាក់វិញ រួចហើយខាងប្រុសក៏បានដឹកក្មេងស្រីរងគ្រោះជាគូស្នេហ៍ត្រឡប់ទៅផ្ទះវិញ ហើយក៏ត្រូវម្តាយខាងស្រីដែលកំពុងដើរតាមស្វែងរកកូនស្រីពេញ១យប់ មិនឃើញផងក៏ចាប់ក្របួចជាប់ រួចនាំមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យឈ្មោះលី ថា ហៅប៉ោង បានឆ្លើយសារភាពថា រវាងរូបគេ និងក្មេងស្រីរងគ្រោះគឺជាសង្សារនឹងគ្នា ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ហើយពិតជាធ្លាប់រួមរ័កគ្នានៅលើផ្ទះសំណាក់បានម្តង ប្រាកដមែន។
យុវជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៧ រូបគេបានណាត់ក្មេងស្រីរងគ្រោះជាសង្សារដើរលេង រហូតដល់យប់ជ្រៅ ក៏និយាយត្រូវរ៉ូវគ្នាដេកផ្ទះសំណាក់មួយយប់។ លុះចូលដល់បន្ទប់ផ្ទះសំណាក់ ដោយសារតែភ្លើងស្នេហ៍ដុតរោលខ្លាំងពេក ទើបធ្វើឱ្យពួកគេទាំងពីរនាក់បានរួមរ័កជាមួយគ្នារហូតដល់បានសម្រេចម្តង និងឃើញថា សង្សាររបស់ខ្លួនពិតជាក្រមុំមែន។ រហូតមកដល់ម៉ោង៨ព្រឹក ថ្ងៃទី២១ ធ្នូ រូបគេក៏នាំគូស្នេហ៍ចេញពីផ្ទះសំណាក់ រួចក៏ដឹកនាងត្រឡប់ទៅផ្ទះវិញ ស្រាប់តែទៅដល់ក៏ត្រូវម្តាយខាងស្រីចាប់ប្រគល់ឱ្យប៉ូលិសតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះចាប់ជនសង្ស័យមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្រះចករួចមក សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀនលើយុវជនសង្ស័យ ជាលទ្ធផលគឺវិជ្ជមាន ពោលគឺជនសង្ស័យមានប្រើប្រាស់សារធាតុញៀន។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕