Saturday, April 20, 2024
Homeតារាខ្មែរហេង ម៉ារ៉ាឌី ជួបទុក្ខធំ បងប្រុសក្រឡាប់ឡានស្លាប់

ហេង ម៉ារ៉ាឌី ជួបទុក្ខធំ បងប្រុសក្រឡាប់ឡានស្លាប់

អតីតពិធីការិនីប៉ុស្ដិ៍លេខ៥ និងជាអ្នកសម្ដែង ខារ៉ាអូខេ ភាពយន្ដ កញ្ញាហេង ម៉ារ៉ាឌី ដែលបានបាត់ខ្លួនជាច្រើនឆ្នាំ ក្រោយបើកហាងរក្សារសម្រស់ដ៍ធំមួយ នៅម្ដុំសាលាអារីយ៉ង់ នោះ ស្រាប់តែពេលនេះមានទុក្ខធំ ដោយបងប្រុសបង្កើតរបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីថ្ងៃទីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។

ហេង ម៉ារីឌី បានបង្ហោះសារក្រៀមក្រំនៅលើបណ្តាញហ្វេសប៊ុកថា “បងប្រុសដ៏ល្អរបស់ខ្ញុំស្លបា់ហើយ បងអើយបង ខ្ញុំុមិនទាន់បានសងគុណបងប្រុសទេ ម៉េចឆាប់ទៅចោលខ្ញុំ”។

 

គួររំលឹកថា បុរសម្នាក់បានបើករថយន្តនៅពេលយប់តែម្នាក់ឯង លុះដល់ចំណុចផ្លូវកោង និងមានសភាពងងឹតខ្លាំងផង ក៏ជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹក តាំងពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ លុះដល់ព្រឹកទើបមានអ្នកប្រទះឃើញ។

ហេតុការណ៍បុរសបើករថយន្តក្រឡាប់ចូលប្រឡាយទឹកស្លាប់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២១៧ នៅម្តុំស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះហេង ដារ៉ា អាយុ៥០ឆ្នាំ មុខរបរមន្ត្រីយោធា នៅអង្គភាពង៧០ ស្នាក់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហ្វរ៉េនន័រ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-8090 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជាផ្លូវកោង ហើយគ្មានស្លាកសញ្ញាបំភ្លឺផ្លូវផង ទើបធ្វើឱ្យរថយន្តបានជ្រុលធ្លាក់ចូលក្នុងទឹកប្រឡាយតាំងពីយប់ម៉ោង២រំលងអធ្រាត្រ លុះដល់ព្រឹកម៉ោង៧ ទើបមានអ្នកប្រទះឃើញ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមកកន្លែងកីតហេតុ​ធ្វើការអន្តរាគមន៍ហៅរថយន្តស្ទូច មកស្ទូចយករថយន្តមកលើគោក ប៉ុន្តែអកុសល បុរសដែលជាអ្នកបើករថយន្តខាងលើ បានឈ្លក់ទឹកស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័មបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមតាមប្រពៃណី៕

RELATED ARTICLES