Wednesday, December 11, 2024
Homeព័ត៌មានជាតិកូន​​ប្រុស​​ទី៣ លោក​​បណ្ឌិត​​កែម ឡី នឹក​​ឳពុក​​ពេក ប៉ង​​សម្លាប់​​ខ្លួន​​២​​ដង

កូន​​ប្រុស​​ទី៣ លោក​​បណ្ឌិត​​កែម ឡី នឹក​​ឳពុក​​ពេក ប៉ង​​សម្លាប់​​ខ្លួន​​២​​ដង

ភ្នំពេញ ៖ ដោយសារតែនឹកឪពុកដែល លាចាកលោកទៅដោយខ្មាន់កាំភ្លើងបាញ់សម្លាប់ នោះ ខ្លាំងពេក កូនប្រុសទី៣ របស់លោកបណ្ឌិតកែម ឡី បានប៉ងសម្លាប់ខ្លួនចំនួន២ដង នៅពេលមុនសពឪពុក ត្រូវដង្ហែចេញពីរាជធានីភ្នំពេញ យកទៅបញ្ចុះនៅស្រុកកំណើត ឯ ខេត្តតាកែវ។ នេះបើតាមការអះអាងរបស់ អ្នកស្រីទេព វន្នី សកម្មជនដីធ្លី នៃសហគមន៍ បឹងកក់។

អ្នកស្រីទេព វន្នី តំណាងសហគមន៍បឹងកក់ បានឱ្យដឹងថា មកដល់ពេលនេះកូនៗរបស់ លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម ដើម្បីអភិវឌ្ឍន៍ និងជាអ្នកវិភាគនយោបាយ ដែលត្រូវឃាតករបាញ់សម្លាប់ កំពុងទទួលរង ភាពរងា ខ្វះភាពកក់ក្តៅ ព្រោះតែត្រូវបាត់បង់ ឪពុកទាំងនៅក្មេងៗ។ ក្នុងនោះ អ្នកស្រីពិតជា រន្ធត់ក្តុកក្តួលអួលដើមក នៅពេលឮកូនប្រុសទី៣ របស់លោកបណ្ឌិតកែម ឡី និយាយប្រាប់ថា គេមិនចង់រស់ ចង់ស្លាប់ទៅតាមឪពុក និងថែម ទាំងព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនដល់ទៅ២ដង។

Kon-kem-ley-(1)

អ្នកស្រីទេព វន្នី បានសរសេរនៅក្នុង ហ្វេសប៊ុករបស់អ្នកស្រី កាលពីថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១៦ ថា “លោកពូបណ្ឌិតកែម ឡី អើយ!ខ្ញុំពិតជាមិនអាចទប់ទឹកភ្នែកមិនឱ្យហូរ បានឡើយ នៅពេលបានឮសម្តីកូនប្រុសទី៣ របស់លោកពូប្រាប់មុនហ្នឹងបន្តិចថា “មីងដឹង ទេ… ខ្ញុំបានព្យាយាមសម្លាប់ខ្លួនពីរដងហើយ កាលនៅវត្តចាស់ ខ្ញុំយកដៃខ្ញាំថ្ងាសឡើងដាច់ ឈាម ខ្ញុំអត់ចង់រស់ទៀតទេ ព្រោះនឹកប៉ាខ្លាំង ពេក…”កូនលោកពូនិយាយអួលដើមករហូត ទឹកភ្នែក ខ្ញុំពិតជារន្ធត់ចិត្ត និងមានអារម្មណ៍ ខ្លោចផ្សាខ្លាំងណាស់…ហេតុអីក៏លោកពូអាយុ ឆាប់អស់ម៉្លេះ??? ហើយលោកពូដឹងទេ នៅ ពេលនេះ កូនៗរបស់លោកពូកំពុងនឹកលោកពូ ខ្លាំងណាស់ ពួកគេមានអារម្មណ៍ថា ឯកោ ខ្វះ ភាពកក់ក្តៅ ហាក់បីដូចបាត់បង់អ្វីម៉្យាងដ៏ធំនៅ ក្នុងជីវិតពួកគេ…។

(សូមបញ្ជាក់ កូនប្រុសទី៣របស់លោកពូកែម ឡី ចេះគូរប្លង់កន្លែងឪពុកស្លាប់)”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ អ្នកស្រីទេព វន្នី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ថា ជាមួយ និងក្តីរន្ធត់ចិត្តនឹកអាណិតទៅដល់ក្រុមគ្រួសារ លោកបណ្ឌិតកែម ឡី ក្នុងនាមជាតំណាងសហ- គមន៍បឹងកក់ អ្នកស្រីស្នើសុំឱ្យរដ្ឋាភិបាល គួរ តែសហការគ្នាឱ្យសកម្មជាមួយតុលាការ ដើម្បី ស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយនៃ ឃាតកម្មលើលោកបណ្ឌិតកែម ឡី ដើម្បីឱ្យ សពលោកកែម ឡី និងក្រុមគ្រួសារ ព្រមទាំង ប្រជាពលរដ្ឋខ្មែរទាំងមូល ទទួលបានយុត្តិធម៌។

Kon-kem-ley-(3)

អ្នកស្រីទេព វន្នី បានរៀបរាប់ថា “ចាស! ទិដ្ឋភាពហ្នឹង ធម្មតាមិនមែនតែខ្ញុំទេ ទាំងអ្នកទាំងអស់គ្នា បើសិនជាឮដូចខ្ញុំ គឺស្រក់ទឹកភ្នែក ដូចតែគ្នាទេ នៅពេលហ្នឹង គឺភ្លាមៗហ្នឹង ពីព្រោះ ដោយសារតែកាលពីថ្ងៃចន្ទ ពីម្សិល (០១ សីហា) ក្នុងយុទ្ធនាការ Black Monday (ថ្ងៃចន្ទពណ៌ ខ្មៅ) គាត់ (កូនទី៣លោកកែម ឡី) បានមក ជួបយើងនៅបឹងកក់ ពេលល្ងាច ម៉ោងប្រហែល ៧។ គាត់ថា គាត់ពិបាកចិត្ត មិនចង់រស់ទៀត ទេ។ គាត់ថា “មីងអើយ! ខ្ញុំមិនចង់រស់ទេ ខ្ញុំ ព្យាយាមសម្លាប់ខ្លួន២ដងហើយ”។ គាត់ចេះ តែយកដៃខ្ញាំថ្ងាសគាត់ ខ្ញុំថាហេតុអីបានជាមិន ចង់រស់? កូនឯង នឹកប៉ាពេកមែន? គាត់ក៏យំ ហូរទឹកភ្នែកទៅ។ ដល់ពេលអ៊ីចឹង ខ្ញុំដឹងពី អារម្មណ៍គាត់ ហើយគាត់ហូរទឹកភ្នែក គាត់ងក់ ក្បាលថា គាត់នឹក គាត់និយាយអួលដើមក។ ប៉ុន្តែគាត់ថា គាត់ធ្វើអត់បានសម្រេច ខ្ញុំក៏ចេះ តែលួងគាត់ទៅហើយប្រាប់ម្តាយគាត់ដែរ ឱ្យ ជួយមើលកូនគាត់។ ដូច្នេះសរុបទៅ គាត់បញ្ជាក់ ថា គាត់ព្យាយាម សម្លាប់ខ្លួន២ដងហើយ នៅ វត្តចាស់ តែសម្លាប់អត់ទាន់បាន។ គាត់ថា មីង ឯងឃើញឬអត់ក្បាលខ្ញុំបាត់អស់ហើយ បាត់ ឈាមដែលសុទ្ធ តែស្នាមខ្ញុំខ្ញាំទាំងអស់ ខ្ញុំពិបាក ចិត្តពេក។ ហើយដល់ពេលខ្ញុំមើលរូបដែលគាត់ ទៅបញ្ចុះសពឪពុកគាត់ គឺឃើញថាក្បាលថ្ងាស គាត់បាត់ឈាមមែន ហើយដល់ពេលគាត់ឱ្យខ្ញុំ មើលនៅយប់ហ្នឹង ក៏នៅស្នាមដែរ គឺនៅលើ ក្បាលគាត់ហ្នឹង នៅមានស្នាមក្រចកតិចៗ ហើយ ថ្ងាសរាងវែងជាងគេ ហ្នឹង គឺច្បាស់ជាងគេតែ ម្តងកាលបញ្ចុះសពប៉ា គាត់ហ្នឹង ឃើញច្បាស់ ដែរ តែខ្ញុំអត់ចាប់អារម្មណ៍ដល់ពេលយប់ហ្នឹង គាត់ប្រាប់ ទើបបានដឹងរឿងហ្នឹង ដូច្នេះស្ថានភាព របស់ពួកគាត់ វាធម្មតាទេ ត្រូវជាឪពុកត្រូវជា ស្វាមីដែលត្រូវបាត់បង់ជីវិតថ្មីៗអ៊ីចឹង គឺពួកគាត់ ពិបាកទប់អារម្មណ៍ដែរ គឺថាអារម្មណ៍ផ្លូវចិត្តពួក គាត់មិនទាន់មានក្តីសុខនៅឡើយ គឺនៅមាន ផលប៉ះទង្គិចខ្លាំង ទាំងម្តាយ ទាំងកូន ហើយ រស់នៅក្នុងការភិតភ័យបារម្ភពីសុវត្ថិភាពសព្វ គ្រប់បែបយ៉ាងផងដែរ បន្ទាប់ពីឪពុកនិងស្វាមី គាត់ស្លាប់”។

អ្នកស្រីទេព វន្នី បានរៀបរាប់បន្តថា “ចំពោះ ការលើកទឹកចិត្តរបស់ពួកខ្ញុំ ទៅដល់ពួកគាត់ គឺ គ្រាន់តែសុំឱ្យពួកគាត់កាត់ចិត្ត ព្រោះយើងឃើញ ថា ការស្លាប់របស់លោកពូកែម ឡី គឺមានអ្នក- ចូលរួមរំលែកទុក្ខច្រើនណាស់ គឺជាមនុស្សមួយ ដ៏ពិសេសដែលកម្រនឹងមាននៅក្នុងប្រទេស កម្ពុជា និងពិភពលោក ដែលថាបាត់បង់ជីវិត ហើយ មានមនុស្សគាំទ្រពេញប្រទេស សឹងតែ នឹកស្មានមិនដល់ថា ឥទ្ធិពលរបស់គាត់ដែលធ្វើដើម្បី ជាតិនេះ វាមានតម្លៃខ្លាំង។ អ៊ីចឹងពេលយើង លើកទឹកចិត្តទៅ គាត់ក៏រាងស្បើយខ្លះដែរ ព្រោះ គាត់មើលឃើញថា មានការគាំទ្រអីអ៊ីចឹង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អារម្មណ៍ហ្នឹងក៏ មិនទាន់អាចស្រឡះបានដែរ ព្រោះមនុស្សធ្លាប់ នៅជាមួយគ្នា ធ្លាប់ផ្តល់ភាពកក់ក្តៅ ទៅណាទៅ ទាំងប្តីប្រពន្ធ ទាំងកូន។ ហើយពួកយើងក៏ជួយ បារម្ភពីសុវត្ថិភាពក្រុមគ្រួសារគាត់ដែរ ហើយ ចេះតែជំរុញសួរគាត់ ឱ្យគាត់បានចេញទៅក្រៅ ប្រទេស ដើម្បីឱ្យកូនគាត់បានរៀន បានសិក្សា មានអនាគតផង ព្រោះអត់ពីប្តីគាត់ទៅ អត់ មានអ្នកណាមានលទ្ធភាពចិញ្ចឹមទេ។ អ្នកម្តាយ ពោះធំ កូន៤នាក់ ហើយកូនតូចៗទៀត។ គាត់ ថា មិនទាន់ដឹងដំណឹងច្បាស់លាស់ថា ត្រូវចេញ នៅថ្ងៃណាទេ គ្រាន់តែថា គេកំពុងតែជួយរត់ ការដែរ។ ជារួមទៅ ប្រជាពលរដ្ឋទាំងក្នុងនិង ក្រៅប្រទេស ចង់ឃើញវត្តមានពួកគាត់នៅក្រៅ ប្រទេស គឺនៅក្នុងប្រទេសទី៣ ដែលមាន សុវត្ថិភាព ប្រទេសដែលមានថ្នាក់ដឹកនាំគិតគូរ ដល់ប្រជាពលរដ្ឋ ប្រទេសដែលការពារសុវត្ថិភាព ប្រជាពលរដ្ឋ និងផ្តល់តម្លៃដល់ប្រជាពលរដ្ឋ ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិត- ប្រាកដ។ អ៊ីចឹងវាមានអនាគតល្អ សម្រាប់ក្រុមគ្រួសារគាត់ ជាពិសេសគឺកូនៗរបស់លោកពូ បណ្ឌិតកែម ឡី ហ្នឹង ព្រោះគាត់បានលះបង់ ជីវិតដើម្បីជាតិ។ គាត់ធ្វើដោយសុទ្ធចិត្ត ដោយ មិនចង់បានលាភសក្ការៈ បុណ្យស័ក្តិអំណាចអ្វី ទាំងអស់។ អ៊ីចឹងគុណសម្បត្តិដែលមានតម្លៃ របស់គាត់ គឺថា ធំធេងណាស់ ទោះបីជាជួយ ក្រុមគ្រួសារទៅនៅក្រៅប្រទេស ក៏សឹងថា មិន អាចគ្រប់គ្រាន់ទេ មិនស្មើទៅនឹងអ្វីដែលគាត់ បានលះបង់ទេ។ ប៉ុន្តែទោះយ៉ាងណា ជម្រើស ហ្នឹងល្អសម្រាប់គ្រួសារគាត់ កូនៗរបស់គាត់”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES