ខេត្ដបន្ទាយមានជ័យ៖ ក្មេងប្រុស-ស្រី២នាក់ នាំគ្នារត់លេងតាមប្រឡាយទឹកស្ពានតាផាន់ ស្រាប់តែរអិលជើងធ្លាក់ចូលទឹក បណ្ដាលឲ្យលង់ស្លាប់បាត់បង់ជីវិតទាំង២នាក់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង២៥នាទី រសៀលថ្ងៃទី០៣ សីហា ២០១៦ នៅចំណុចប្រលាយទឹកស្ពានតាផាន់ ស្ថិតក្នុងភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
សាកសពក្មេងទាំងពីរនាក់ សមត្ថកិច្ចប្រាប់ថា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែពួកគេមានអាយុប្រហែលជា១៤-១៥ឆ្នាំប៉ុណ្ណោះ ។
លោក អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវអោយអ្នកដែលចូលចិត្តលេងនិងហែលទឹកនៅតាមរមនីយដ្ឋាននានាអោយបង្កើនការប្រុងប្រយត្ន័ជៀសវាងកើតមាននូវគ្រោះថ្នាក់លង់ទឹកជាយថាហេតុ ៕
ចាន់ សុខលន់