Thursday, March 28, 2024
Homeតារាខ្មែរនៅ សុនិតា ជាប់ស្នេហ៍លោកអភិបាលខណ្ឌ?

នៅ សុនិតា ជាប់ស្នេហ៍លោកអភិបាលខណ្ឌ?

តួឯកស្រី “រ៉ៃមាស” នៅ សុនិតា ដែលជាម្ចាស់វីឡាប្រណីត តម្លៃជាង២០ម៉ឺនដុល្លារនោះ ហាក់ព្យាយាមលាក់ស្នេហ៍ថ្មីកាន់តែខ្លាំង នៅពេលដែលគេចាត់ទុកថា នាងជាតារាវ័យក្មេងដែលមានទ្រព្យច្រើនយ៉ាងឆាប់រហ័សនោះ ធ្វើឱ្យស្រីស្រស់ផ្អើលៗលែងហ៊ានចូលជិតអ្នកកាសែតទៀតហើយ។

ប្រភពបានឱ្យដឹងថា លោកអភិបាលខណ្ឌម្នាក់ដែលល្បីដៃទូលាយជាមួយស្រីស្អាតៗនោះ លង់ស្នេហ៍សុនិតា ខ្លាំង និងតាមស្នេហ៍នៅ សុនិតា យ៉ាងស្អិត ទើបមានការសង្ស័យថា ស្រីស្អាតរូបនេះព្រមទទួលស្នេហ៍លោកចៅហ្វាយខណ្ឌនោះហើយមើលទៅ…។

នៅ សុនិតា ត្រូវបានប៉ាន់ប្រមាណថា នាងមានទ្រព្យដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនតិចជាងកន្លះលានដុល្លារ ព្រោះគ្រាន់តែផ្ទះវីឡាដ៏ប្រណីតមួយខ្នង នៅម្តុំផ្លូវជា សុផារ៉ា មានតម្លៃជិត30ម៉ឺនដុល្លារ ហើយស្រីស្រស់បានជិះរថយន្តទំនើបៗ ផ្លាស់ប្តូរជាញឹកញាប់ផងដែរ នាពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា ដំណឹងនៃរឿងស្នេហាសុនិតា ក៏ខ្ចរខ្ចាយខ្លាំងដែរ នាពេលចុងក្រោយនេះ រហូតធ្វើឱ្យនាងផ្អើលៗជាមួយអ្នកកាសែត ហើយចុងក្រោយបានផ្លាស់ប្តូរលេខទូរស័ព្ទជាញឹកញាប់ ដើម្បីគេចចេញពីការសម្ភាសន៍របស់អ្នកសារព័ត៌មាន។

នៅ សុនិតា ត្រូវបានគេរាយការណ៍ថា នាងត្រូវបានលោកអភិបាលខណ្ឌ អាយុ50ប្លាយ ល្បីឈ្មោះម្នាក់តាមស្នេហ៍ ដល់ផ្ទះ ដែលធ្វើឱ្យស្រីស្អាតពិបាកគេច ខណៈដែលមន្ត្រីរូបនោះត្រូវបានអ្នកសិល្បៈជាច្រើនគោរព និងរាប់អានលោក ព្រោះតែគេល្បីថា លោកដៃទូលាយណាស់។

ប្រភពបន្ថែមថា នៅ សុនិតា ចាប់ផ្តើមមានជីវភាពប្រែប្រួលខ្លាំង ចាប់ពីដំណឹងស្នេហារបស់នាងត្រូវបានបែកធ្លាយថា មានលោកអភិបាលខណ្ឌតាមរាយអន្ទាក់ស្នេហ៍នោះ។ តែយ៉ាងណា ក្នុងការជួបសម្ភាសន៍ដោយចៃដន្យជាមួយអ្នកកាសែត កន្លងមក សុនិតា មិនដែលសារភាពស្នេហ៍ថា នាងមានកំណាន់ចិត្តនៅពីក្រោយខ្នង ជុំវិញភាពមានបានកើនទ្រព្យយ៉ាងរហ័សនៅពេលនេះទេ ដោយស្រីស្រស់រូបនេះថា អ្វីៗគ្រប់យ៉ាងគឺបានមកពីកម្លាំងញើសឈាមរបស់នាងសុទ្ធសាធតែម្តង ដោយនាងប្រឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី 2លើក និងការថតសិល្បៈផ្សេងៗទៀត។ ប៉ុន្តែ ការអះអាងរបស់នៅ សុនិតា ហាក់មិនសូវមានគេជឿជាក់ប៉ុន្មានឡើយ ព្រោះថា ក្រៅពីលោកអភិបាលខណ្ឌម្នាក់ ដែលតាមនាងស្អិតដូចតុកកែនោះ ស្រីស្រអែមស្រស់រូបនេះក៏មានលោកផ្កាយ2ម្នាក់ តាមស្នេហ៍ដែរ។

នៅ សុនិតា មិនអាចប្រជែងតំណែងជាពិធីការិនីល្បីឈ្មោះនាពេលនេះឡើយ បើទោះជាមាន ETV សម្រាប់ឈរជើង ក្រោយបាត់បង់តំណែងនៅប៉ុស្តិ៍លេខ5ក្តី តែក្នុងចំណោមពិធីការិនីវ័យក្មេងនោះ បែរជា ជីជី, គង់ វង្សយ៉ាទី, បេប៊ី ហាក់មានប្រៀបជាងទៅវិញ ទើបធ្វើឱ្យសុនិតា ហាក់នៅទ្រឹងនឹងថ្កល់ប៉ុណ្ណោះ។ ប៉ុន្តែនៅ សុនិតា មិនផ្តោតលើអាជីពសិល្បៈទាំងស្រុងទៀតឡើយ នៅពេលដែលនាងក្លាយទៅជាម្ចាស់វីឡាដ៏ប្រណីត ទាំងវ័យក្មេងនាពេលនេះ។

ប្រភពពីអ្នកដឹកនាំសម្តែងភាពយន្ត និងខារ៉ាអូខេ បានបង្ហើបឱ្យដឹងថា សុនិតា មិនព្រមថតឡើយ បើមិនបានធ្វើជាតួឯកនោះ ហើយតម្លៃខ្លួននាងខ្ពស់ជាងមុន និងពិបាកទាក់ទងផងដែរ ព្រោះនាងបានប្តូរលេខទូរស័ព្ទជាញឹកញាប់ណាស់។

យ៉ាងណា នាពេលថ្មីនេះ នៅ សុនិតា ទើបថតបញ្ចប់រឿង “រៃមាស” របស់ផលិតកម្មថោន ដែលនាងសម្តែងជាតួឯក ប៉ះជាមួយលោកយ៉ែម សំអូន ហើយប៉ះជាមួយតួឯក1គូទៀត គឺឌុច លីដា និងលោកអ៊ុន សុទ្ធា ផងដែរ។

នៅ សុនិតា ក្រៅពីត្រូវប្រុសៗអ្នកធំទាំង2ខាងលើ តាមស្នេហ៍នោះ តារាសម្បុរស្រអែមស្រស់រូបនេះក៏ធ្លាប់លេចឮថា មានស្រីៗតាមសុំស្នេហ៍ផងដែរ ហើយសូម្បីតែថៅកែស្រីផលិតកម្មល្បីឈ្មោះមួយ ក៏ចាប់ចិត្តសុនិតា ខ្លាំងដែរ តែចុងក្រោយនេះ ថៅកែស្រីរូបនោះមិនអាចប្រជែងជាមួយលោកអភិបាលខណ្ឌ និងលោកផ្កាយ2នោះបានឡើយ ទើបធ្វើឱ្យខ្ទាតចេញទៅវិញ។

ស្របពេលដែលសុនិតា មានទាំងស្រីទាំងប្រុសតាមចែចង់សុំស្នេហ៍នេះដែរ នៅឯនាយសមុទ្រឯណោះវិញ ត្រូវបានគេបង្ហើបឱ្យដឹងថា ប្រុសខ្មែរនៅអូស្តាល្រី ក៏មានមិនតិចនាក់ដែរ ដែលលង់នឹងសម្រស់សុនិតា បន្ទាប់ពីនាងទៅច្រៀងរាំ និងបង្អួតសម្រស់នៅទីនោះ 2លើករួចមកនោះ ដោយបុរសទាំងនោះចង់ឱ្យស្រីស្អាតទៅអូស្ត្រាលី ឱ្យបានញឹកញាប់ថែមទៀតផង ដើម្បីបានគយគន់សម្រស់នឹមនួនឱ្យអស់ចិត្ត។

នៅ សុនិតា កាលមិនទាន់ល្បី តារាស្រីរូបនេះត្រូវបានអ្នកម្តាយនាងតាមជាប់ជានិច្ច ហើយម្តាយនាងហាក់មានការអន់ចិត្ត នៅពេលដែលមានគេនិយាយថា កូនស្រីគាត់មានអ្នកឧបត្ថម្ភនៅក្រោយខ្នងនោះ ប៉ុន្តែ នៅពេលដែលកូនស្រីឡើងកូដ និងលេចឮថា មានគូស្នេហ៍នៅក្រោយខ្នងនៃការទិញវីឡានោះ ស្រាប់តែម្តាយសុនិតា បែរជាលែងតាមកូនដូចមុនទៀតហើយ ទើបធ្វើឱ្យប្រុសៗមានទ្រព្យ អាចចូលខ្លួនមកចែចង់សុនិតា បានដោយសេរីតែម្តង ដែលក្នុងនោះលេចឮថា សុនិតា ត្រូវបានលោកអភិបាលខណ្ឌ ម្នាក់តាមស្នេហ៍ស្រីស្អាតរូបនេះស្អិតជាងគេ។

នៅ សុនិតា ស្ថិតក្នុងចំណោមតារាស្រីវ័យក្មេងដែលមានទព្យច្រើន មានដូចជា ទេព បូព្រឹក្ស, បេប៊ី, មាន សូនីតា និងពេជ្រ សូលីកា ជាដើម ដែលសុទ្ធតែជាតារាស្រីមានរូបសម្រស់ទាក់ទាញខ្លាំង៕

RELATED ARTICLES