Friday, March 29, 2024
Homeព័ត៌មានជាតិជើងខ្លាំងផឹកសុីប្រចាំភូមិទួលកី ប្រាសខ្លួនដេកដីហើយ

ជើងខ្លាំងផឹកសុីប្រចាំភូមិទួលកី ប្រាសខ្លួនដេកដីហើយ

ភ្នំពេញ ៖ បុរសម្នាក់ជាជើងខ្លាំខាងផឹកប្រចាំភូមិទួលកី ដែលល្បីថា ផឹកស្រាជាប្រចាំ ត្រូវបានប្រជាពលរដ្ឋ សិស្សានុសិស្សចោមរោមមើល ខណៈកំពុងស្រវឹងជោក ដេកលើចិញ្ចើមផ្លូវមួយកន្លែង ត្រង់ចំណុចមុខសាលាសង្កាត់ភ្លើងឆេះរទេះ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

បុរសល្បីឈ្មោះថាជាជើងខ្លាំងខាងផឹកស្រាស្រវឹង មិនដែលស្វាងនេះ មានឈ្មោះ គោ អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ។

តាមប្រជាពលរដ្ឋនៅភូមិកើតហេតុ បានឱ្យដឹងថា បុរសខាងលើ មួយថ្ងៃៗ គ្មានប្រកបមុខរបររកស៊ីអ្វីក្រៅពីដើរតែផឹកស្រាទេ ហើយក៏គ្មានប្រពន្ធកូនឯណា ហាមស្តាប់ដែរ ពោលផឹកស្រាជាអាជីពទៅហើយ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូនេះ មិនដឹងបុរសខាងលើ មកពីផឹកទីណានោះទេ ហើយក៏មិនដឹងថា បានឯកសណ្ឋានប៉ូលិសមកពីណាស្លៀកពាក់ដែរ គឺដើរផឹកតាំងពីព្រលឹម ទីបំផុតដេកលើស្មៅតាមចិញ្ចើមផ្លូវ ផ្អើលអស់ប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវចោមរោមមើល។

ដោយសារស្រវឹងខ្លាំងពេក ទោះជានរណាមកដាស់ ក៏បុរសប្រមឹកនោះមិនខ្ចីដឹងខ្លួនដែរ ទាល់តែសាច់ញាតិយកម៉ូតូមកដឹកវិលត្រឡប់ទៅផ្ទះវិញ ក៏នៅតែមិនដឹងខ្លួនទៀត៕

RELATED ARTICLES