ព្យុះសម្តី ម៉េង កែវពេជ្ជតា-ចន ច័ន្ទ លក្ខិណា មិនទាន់ចប់

ភ្នំពេញ ៖ វិវាទពាក្យសម្តីរបស់តារាស្រីល្បីឈ្មោះ២ដួង គឺតារាចម្រៀងម៉េង កែវពេជ្ជតា និងតារាសម្តែងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈខ្មែរ ហាក់នៅតែបន្តបោកបក់ទៅវិញទៅមក មិនទាន់ចប់នៅឡើយ ដោយថ្មីៗនេះ អ្នកនាងម៉េង កែវពេជ្ជតា តារាចម្រៀងជើងចាស់ល្បីឈ្មោះជាង២ទសវត្ស បានបង្ហោះសារថ្មីមួយ សំដៅទៅអ្នកនាងចន ច័ន្ទលក្ខិណា ដែលនាងន័យខ្លឹមសារធ្ងន់ៗទៀតផង។

អ្នកនាងម៉េង កែវពេជ្ជតា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នេះ បានបង្ហោះសារដ៏វែងអន្លាយមួយដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមថា ៖

ដើមឈើចង់ស្ងប់តែខ្យល់មិនព្រមឈប់!! ដោយសារបានទទួលពាក្យពីបងៗ និងហ៊្វែន ដែលសុំឱ្យខ្ញុំដកចិត្តចេញពីរឿងនេះ ទើបខ្ញុំស្ងៀម និងមិនដែលរំលឹក សូម្បីម្តងតាំងពីយូរហើយ។ មិនមែនខ្ញុំខុស មិនមែនខ្ញុំខ្លាច តែនេះ ព្រោះតែខ្ញុំគោរពពួកគាត់ជាថ្នាក់ដឹកនាំជារៀមច្បង ជាគ្រូ ជាគ្រួសារ ជាមិត្ត និងជាទស្សនិកជនរបស់ខ្ញុំ។ ប៉ុន្តែយើងឈប់ដើរ ក៏មិនប្រាកដថា ឆ្កែឈប់ព្រុសដែរ! នាងនៅតែតាមខាំអង្គាម ចំអកមិនដកមាត់ចោទដាក់កំហុសអស់ពីរឿង មួយចូលរឿងមួយទាំងគ្មានត្រូវអីបន្តិច។ រោគរមាស់ក្នុងរបស់នាង មិនអាចជួយទប់ចិត្តច្រណែនឈ្នានីសដែលនាងធ្លាប់មានជាយូរមកបានទេ។ នាងជាមនុស្សទំពារបណ្តើរ និយាយបណ្តើរ។ មាត់ស្រែកថាគ្មានពេលឈ្លោះ តែបើខឹងនឹងអ្នកណាឃើញសរសេរផង Live ផងរាប់ម៉ោង។ នាងថា មិនចេះជេរ តែភាសារដែលបង្ហោះពីរោះ លក្ខណៈជំនាញបញ្ចោរ៩ និងចូលចិត្តបង្កសង្គ្រាមច្បាស់ចែស។ នាងថាយើងពូកែជេរ យើងទទួលក៏បាន ព្រោះយើងជេរត្រូវមានគេគាំទ្រច្រើន។ តែភាសាជេរម៉ារៀល ម៉ារៀលរបស់នាងវិញ គឺមានតែមនុស្សចរិតម៉ារៀល ម៉ារៀល ដូចគ្នាទេ ដែលអបអរនោះ ព្រោះគ្រាន់តែហារមាត់ជេររួច គេចង់ក្របួចសក់វ៉ៃខ្នោះ អូសក្បាលញាត់គុគភ្លាម។ ទាំងសាហាវ ទាំងស្អុយរលួយ ថោកទាប បានមួយចប់ មើលទៅល្អលើសឋានៈប្រធានសមាគមទៅទៀត តែអន់ជាងស្រីពេស្យាទៅវិញ។ នាងអផ្សុកហើយ ព្រោះមិនសូវមានការងារល្អ ហើយឮថា ពេលលែងលះប្តីមុន នាងមិនយកកូនទេ គឺទុកឱ្យអតីតប្តី ដែលជាមនុស្សប្រុសទទួលមើលកូនស្រី ឯនាងជាម្តាយបែរជាមិនរវល់ពីអារម្មណ៍កូន គិតតែសប្បាយខ្លួនឯង! ចេះធ្វើទៅកើត!! បាន! បើអផ្សុក យើងកំដរនាង! តែមិនកំដរឈ្លោះ ព្រោះអត់ទំនេរ ការងារខ្ញុំ ច្រើនដែលត្រូវទទួលខុសត្រូវ ពេលវេលារកលុយចិញ្ចឹមកូនរៀន និងថែទាំ គ្រួសារបង្កើតស្នាដៃសិល្បៈក្នុងត្រកូលរបស់ខ្ញុំ មានតម្លៃណាស់។ ប៉ុន្តែបានជាអ៊ីចឹងទៅហើយ ខ្ញុំក៏ចង់ Clear ឱ្យស្អាតមុនដាច់ឆ្នាំ ដើម្បីបញ្ចប់ភាពចង្រៃ ដែលស្រីនិស្ស័យពិសដូចជានាង ប្រឹងលាបពណ៌ និងចង់ប្រាប់ទាំងអស់គ្នាផងដែរថា ទោះខ្ញុំខំអត់ធន់តាមអ្នកទាំងអស់គ្នា ក៏នាងនៅតែបន្តក្តិចខ្ញាំខ្ញុំមិនឈប់ ដូច្នេះសូមជួយដឹង និងពិចារណាផង នូវរាល់កាយវិការ និងសម្តីអ្នកស្រីប៉ាធានសមាគមរូបនេះ ថាថ្លៃថ្នូរខ្លាំងប៉ុនណា? អ្នកណាបំពានអ្នកណា? ចំណាស់នាងទៅហើយ នៅតែធ្វើចរិតដូចកូនឆ្កែចូលចិត្តខាំកកេរហែកកកាយពង្រាយលាមកគ្រប់កន្លែង ឱ្យថ្នាក់លើគាត់តាមកើបជូតលាងមិនឈ្នះ តើនេះនាងចង់ជួយថ្នាក់លើ ឬក៏បំផ្លាញថ្នាក់លើ ឱ្យគេដៀលប្រមាថគាត់? បើនាងជាកូនចៅល្អ យល់ដឹងថាមេខំប្រឹងដើម្បីជាតិ ដើម្បីទាំងអស់គ្នា ម្តេចក៏នាងមិនខំធ្វើល្អដែរទៅ? ម្តេចក៏នាងប្រកាន់យកតែចិត្តឫស្យាបំផ្លិចបំផ្លាញ នេះមកធ្វើអី? មិនចេះប្រមូលផ្តុំក្នុងនាមខ្លួនជាតំណាងអ្នកសិល្បៈដែលគេខំបោះឆ្នោតឱ្យសោះ។ គ្មានចំណេះដឹងខ្ពស់ វាមធ្យម តែខ្សោយការអប់រំទាំងក្នុងសង្គម និងក្នុងគ្រួសារទៅទៀត។ មិនដឹងធ្វើអីឱ្យរីកចម្រើនក្នុងសហគមរបស់ខ្លួន ម៉្ងៃៗផ្តុំក្បាលគ្នាស៊ីតែត្រាវ រករឿងអ្នកនេះ អ្នកនោះ មកជជែកហែកអុជអាលស្រែកហ៊ោរ សប្បាយក្នុងវង់ស៊ីផឹក។ ប្រអប់ទ្រូងមានតែដុំអគ្គី វក់វីតែនឹងកាមកិលេស លោភលន់មិនប្រមាណ មិនដឹងថាប្រឹងយកទៅណា ធ្វើបុណ្យ អួតកាមេរ៉ា ពេលចប់កាលណា បញ្ចោរគ្មានញញើតមាត់ ខ្លាំងជាងឯងទៅទៀត? ធ្វើដល់ជាប្រធានមិនយល់ពីគោលការណ៍បង្រួបបង្រួមទេ តែពូកែណាស់ខាងផ្គុំភាពអាប់ឱនឱ្យអ្នកសិល្បៈដូចគ្នា។ កាន់អំណាចមិនចេះប្រើអំណាច! គ្មានអ្នកគោរពខ្លាចមួយគ្រាប់សោះ កុំថាឡើយ ហ៊្វែនពីក្រៅលើកលែងតែមនុស្សទាល់ច្រកមិនប៉ុន្មាននាក់ដែលចង់តោងល្បី ដើម្បីក្រពះប៉ុណ្ណោះ។ សារនេះចង់ដាស់សតិនាងប៉ាធានឱ្យដឹងខ្លួនផងទៅថា បើនាងមិនកែប្រែពីឥឡូវនេះទេ ថ្ងៃណាអន្សារមកដល់ ដុំអគ្គីដែលនាងចូលចិត្តរក្សាទុកក្នុងទ្រូងនេះ វានឹងឆាបឆេះខ្លួននាងឱ្យរលួយរលាយអស់គ្មានសល់ ពេលនោះទោះព្រះអង្គណាជួយមិនបានដែរ! កុំភ្លេចអំពើបាប និងភាពឈឺចាប់ដែលនាងសាងឱ្យគេច្រើនណាស់នៅជុំវិញខ្លួននាង។ ក៏ចង់រំលឹកទៅមីអូនបិសាច អាក្រាតកាយគីមីម្នាក់នោះដែរថា កុំព្រហើន ភ្លេចកំណើតឱ្យសោះ ពាក្យសន្យាដែលនាងខំពឹងគេឯងអស់លុយទាំងខ្ទាស់មកសម្របសម្រួល សូមទោសពីយើងទាំងស្លន់ស្លោនោះ នាងនៅមិនទាន់បានមកបំពេញនៅឡើយទេ ដែលយើងមិនទាមទារ ក៏ព្រោះខ្ជិលឃើញមុខនាងផង ប៉ុន្តែ សូមកុំថែមសាំងថែមភ្លើងជេរយើងទាំងដែលយើងមិនបានធ្វើស្អីនាងឱ្យសោះ ក្រែងមិនដេកផ្ទះត្រឹម៥ឆ្នាំ អាចដេកយូរដល់មួយជីវិតក៏អាចថាបាន។ សូមស្លេះសិន ថ្ងៃនេះលើកយកតួអង្គច្រណែនព្យាបាទពីរនេះ មកនិយាយបានហើយ ឯតួស្រីព្យាបាទពូកែលាក់ពុតធ្វើឆ្កួតធ្វើជាម្នាក់ទៀតទុកសិន ព្រោះចង់ឱ្យឱកាសគេកែខ្លួនដែរ ធ្វើម៉េចបើគ្នាជ្រុលជាពួន ហើយមិនដែលហ៊ានអើតក្បាលមកទេ ដូច្នេះមិនចង់ដេញឆ្កែឱ្យទាល់ជញ្ជាំងឡើយ តែបើគាត់ក្លាហានចេញមុខមកតតាំងពេលណា យើងរីករាយទទួលស្វាគមន៍គាត់ឱ្យបានសមរម្យ។ សូមអរគុណការអាន តែបើបងៗព័ត៌មានយកចែកចាយ សូមមេត្តាកុំបន្ថែមបន្ថយអី ហើយសូមអធ្យាស្រ័យ បើវែងពេក។ សូមអរគុណដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ រៀមច្បង មិត្ត និងក្រុមហ៊្វែន ដែលបានផ្តល់កម្លាំងចិត្ត និងជួយបញ្ចៀសកំហឹងឱ្យខ្ញុំ សូមគោរពជូនពរលោកអ្នកប្រកបដោយក្តីសុខ និងមានជ័យជម្នះឈ្នះមារសត្រូវគ្រប់ទិសទី។ ដោយក្តីគោរពអំពីនាងខ្ញុំ និងក្រុមគ្រួសារ ម៉េង ២៧ ធ្នូ ២០១៧…”។

ចំណែកអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានតបសារទៅវិញអ្នកនាងពេជ្ជតា ថា “ខ្ញុំសុំសួរទៅអ្នកបងកំពូលតារាល្បីប្រចាំប្រទេស ដែលគ្មានគូរប្រៀប តើខ្ញុំបង្ហោះបែបនេះប៉ះពាល់ដល់អ្នកបង ឬបានជាអ្នកបងឲ្យបក្សពួកចូលមកជេរខ្ញុំ មិនត្រឹមតែជេរខ្ញុំម្នាក់ទេ ថែមទាំងជេរដល់ប្អូនស្រី Sonita Nov ដែលខ្ញុំទៅគាំទ្រគាត់ទៀត គ្នាគ្រាន់តែ share សោះ ក៏ជេរគ្នាដែរ គ្នាក្មេង ភ័យរហូតសុខចិត្តលប់ចោលការ share នោះ អ្នកបងចិត្តចង្អៀតរាលដាលច្រើនម៉្លេះ ខ្ញុំមិនទាំងដឹងថាអ្នកបងអញ្ជើញទៅដល់ម៉ោងប៉ុន្មាន ហើយទៅប៉ុន្មាននាក់ផងទេ ព្រោះខ្ញុំគ្មានតួនាទីត្រូវចង់ដឹង ហើយខ្ញុំរវល់មើលក្រុមការងារសឹងដាច់ខ្យល់ ព្រោះខ្ញុំត្រូវមើលខុសត្រូវ Model ជិត 30 នាក់ តែម្នាក់ឯង គ្មានភ្នែកដើរចាប់អារម្មណ៍អ្នកណាមកជាមួយអ្នកណាឡើយ ហើយក៏ខ្ញុំមិនស្គាល់ពួកគេទៀត តែអ្នកបងនិយាយថាខ្ញុំខ្លាចរត់គេចខ្លួនតាំងពីថ្ងៃរហូតចប់កម្មវិធី មិនឃើញមុខខ្ញុំ និយាយបំពាន សូម្បីរឿងខ្ញុំទៅលុតក្រាបសុំទោសថ្នាក់ដឹកនាំណានោះ ក៏អ្នកបងលាបពណ៌ខ្ញុំដែរ តើអ្នកបងមានបំណងអ្វីដែរ ? ឬក៏អ្នកបងមានបំណងទំលាក់ខ្ញុំពីប្រធានសមាគម ហើយអ្នកបងឡើងកាន់ជំនួសខ្ញុំ បើអ្នកបងចង់បានយកទៅ ខ្ញុំឲ្យ ។ ហើយរឿងសារព័ត៌មាន ថ្ងៃមុនសារព័ត៌មានផ្សេងចុះផ្សាយ មុនព័ត៌មានសមាគម តែលោកជំទាវមិនខឹងទេ បែរជាមកខឹងនឹងខ្ញុំ ហាក់ដូចជាខឹងបុគ្គល ហើយយករឿងនយោបាយមកពាក់ព័ន្ធទៀត គិតទៅអ្នកបងចូលចិត្តនិយាយរាលដាលវែងឆ្ងាយណាស់ មានរឿងតែមួយទេ តែអ្នកបងបូក100រឿងមកឡូកឡំ អញ្ចឹងសូមឲ្យថ្នាក់លើយល់តាមការគួរ និងសូមបងប្អូនពិចារណានូវអ្វីដែលខ្ញុំ post ចុះ ថ្ងៃនោះខ្ញុំពិតជាខ្លាចណាស់ ខ្លាចអ្នកបងដើរ ឬទាក់ជើងនឹងខ្សែរ៉តចងឆាក ដែលនៅនិងមុខខ្ញុំ ដោយខ្លួនឯងហើយអ្នកបងមកចោទថា ខ្ញុំជាអ្នកទាក់ទៀតផង ព្រោះអ្នកបងខ្ញុំខំដាក់កៅអីអង្គុយបែរខ្នងដាក់ ហើយបែរជាអ្នកបងងើបមកឈរដើរចុះដើរឡើងនៅមុខខ្ញុំ ខ្ញុំក៏សុខចិត្តថយកៅអីមកក្រោយ ទោះជាទីដើរនោះធំក៏ដោយ តែអ្នកបងដូចចង់តែឈរមុខខ្ញុំ ទាំងខ្ញុំមិនមើលមុខ ខ្ញុំធ្លាប់ចាំបានថា កាលមុនមានអ្នកសិល្បៈ យើងម្នាក់មានរឿងជាមួយអ្នកបងម្តងហើយ ហើយក៏មានការចង់ប៉ះដៃប៉ះជើង ជេរគេសុទ្ធតែមីក្របី មីអ្នកស្រែ មីសំរ៉ែ គេមិនត ក៏ស្ទុះទៅចង្អុលមុខម្តាយគេ ស្តីឲ្យម្តាយគេ ដែលគាត់មិនដឹងអី ហើយគាត់ជាមនុស្សចាស់ដែលគ្រាន់តែមកលេងកូនសោះ ហើយខ្ញុំពេលនិយាយជាមួយអ្នកបងម្តងៗ ខ្ញុំខ្លាចណាស់ ប្រយ័ត្នណាស់ ព្រោះដឹងថាអ្នកបងជាមនុស្សពូកែប្រកាន់ ខ្លាចពេលនិយាយខុស ខ្ញុំខ្លាចអ្នកបងជះទឹកត្រីដាក់មុខដូចកាលអ្នកបងជះដាក់បងប្រុស សាន្ត ប៊ុនធឿន ដោយគ្រាន់តែគេនិយាយប្រៀបធៀបអ្នកបងនិងខ្ញុំ