Friday, November 15, 2024
Homeព័ត៌មានអន្តរជាតិចិនបើកសម្ពោធ វេបសាយសមុទ្រ ចិនខាងត្បូង

ចិនបើកសម្ពោធ វេបសាយសមុទ្រ ចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ យោងតាមរដ្ឋបាល នៃមហាសមុទ្ររដ្ឋឲ្យ ដឹងថាប្រទេសចិន បានបើកសម្ពោធ ដាក់ឲ្យដំណើរការគេហទំព័រស្តី អំពីសមុទ្រចិន ខាងត្បូង កាលពីថ្ងៃ ពុធនេះ ដែលមានមក ជាមួយ ដោយផែនទី ប្រវត្តិសាស្ត្រ អត្ថបទនិងការស្រាវជ្រាវជាដើម។

វេបសាយដ៏ថ្មីសន្លាងនេះដំណើរ ការដោយ ទីភ្នាក់ងារសេវាព័ត៌មាននិងទិន្នន័យសមុទ្រជាតិ (SOA) ផ្នែកភាសា ចិនមាន១០ផ្នែកដែល គ្របដណ្តប់លើ ព័ត៌មានជាមូល ដ្ឋានគ្រឹះ ព័ត៌មានផ្សេងៗ ឯកសារ ជាប្រវត្តិសាស្ត្រ ការគ្រប់គ្រងនិងអភិវឌ្ឍន៍ មតិអ្នកជំនាញការ ច្បាប់និងការធ្វើនិយ័តកម្ម ព្រឹត្តិការណ៍ធំៗ រូបភាពនិងវីដេអូ ក៏ដូចជាសំណួរ និងចម្លើយផងដែរ។

លោកស្រី Zhang Haiwen មន្ត្រី SOA ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិបានថ្លែងថា សមុទ្រចិនខាងត្បូងបានជំរុញឲ្យមាន ការប្រុងស្មារតីខ្ពស់ ប៉ុន្តែព័ត៌មាន តាមបណ្តាញ អ៊ីនធើរណេតមួយចំនួន មិនគឺលើក ឡើងមិនទៀងត្រង់ឡើយ។ យើងរំពឹងថាគេហទំព័រ នេះនឹង អាចជួយដល់ប្រជាជន ក្នុងស្រុកនិង ជនបរទេសយល់ កាន់តែប្រសើរ អំពីវា និងបានសិក្សាអំពី រឿងពិតនៅពីក្រោយ ជម្លោះលើសមុទ្រ ចិនខាងត្បូង។

យោងតាម លោកស្រី Zhang វេបសាយនេះមាន ផ្ទុកមិនត្រឹមតែផែនទី និងឯកសារ ប្រវត្តិសាស្ត្រជា ច្រើនប៉ុណ្ណោះទេ វាថែម ទាំងមាន អត្ថបទវិភាគផ្តាច់មុខ និងការពិពណ៌នា ដោយផ្អែកលើ មូលដ្ឋានស្រាវជ្រាវរបស់ក្រុមអ្នកឯកទេសនៃ ផែនទីរាប់ពាន់ ផងដែរ។

លោកស្រីថែមទាំង បានបញ្ជាក់ថាផែន ទីមួយដែល វៀតណាម តែងតែ ប្រើដើម្បីបង្ហាញថាខ្លួន ជាម្ចាស់នៃកោះXisha ដែលជា ចំណែកមួយយ៉ាងជាក់ លាក់តាមរយៈផែនទីពីរ ដែលត្រូវបាន រក្សាទុក ដោយក្រុមអ្នកជំនាញរួចរាល់ ហើយនិង ប្រហែលជាត្រូវបាន ប្រើប្រាស់ដើម្បី ជំទាស់និងការ អះ អាងរបស់ ប្រទេសនេះ ទៀតផង។

ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ ទីភ្នាក់ងារ SOA ថ្លែងថា គេហទំព័រដ៏ថ្មី សន្លាងស្តីពី សមុទ្រចិនខាង ត្បូងនោះ បច្ចុប្បន្ន មានមាន ឈ្មោះដូមែន៦ រួមមាន  www.thesouthchinasea.org និង www.china-nanhai.org

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES