Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ ដោយកាំបិត នៅក្រុងឡុងដ៍​ ស្លាប់​១របួស៥នាក់

វាយប្រហារ ដោយកាំបិត នៅក្រុងឡុងដ៍​ ស្លាប់​១របួស៥នាក់

អង់គ្លេស៖ ប៉ូលិសនិយាយថា សុខភាពផ្លូវចិត្តគឺជា កត្តាដ៏ធំមួយនៅក្នុង ការស៊ើបអង្កេត ក្នុងករណីចាក់សម្លាប់ដោយកាំបិតកាលពីរាត្រីថ្ងៃពុធក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេសដែលក្នុងនោះមានមនុស្ស៥នាក់រងរបួសនិងម្នាក់បានស្លាប់បាត់បង់ជីវិត។

អាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថាយុវជនអាយុ១៩ឆ្នាំម្នាក់ស្ថិតក្នុងការឃាត់ខ្លួនដោយប៉ូលិសក្នុងមន្ទីរពេទ្យមួយ។ ប៉ូលិសក្រុងឡុងដ៍ថ្លែងថាស្ត្រីម្នាក់ត្រូវបានសម្លាប់និងមនុស្ស៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយកាំបិតក្នុងតំបន់ Russell Square កណ្តាលក្រុងនេះ។ ក្នុងនោះជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនផងដែរ។

ប្រភពផ្លូវការបាន ពន្យល់ដោយ សង្ខេប អំពីការស៊ើប អង្កេតនេះថា ប៉ូលិស មិនបានផ្តល់ នូវអង្គហេតុ ដែលជំរុញឲ្យដុតដៃដុតជើងក្នុង ការស៊ើបង្កេត រឿងនេះឡើយ ប៉ុន្តែបែរជា លើកឡើង ថាករណី ភេរវកម្មគឺជាកត្តាមួយដែល អាចធ្វើទៅបានក្នុងការ ស្រាវជ្រាវ រកក្នុង ដំណាក់កាល នេះ។ផ្អែកតាមភស្តុតាង មុននេះ ការស៊ើបអង្កេតជឿជាក់ ថាឧប្បត្តិហេតុ នេះគឺជាការ វាយប្រហារ របស់ពួកភេរវករ។

44

អតីតទីភ្នាក់ងារ FBI លោក Bobby Chacon បានថ្លែងថា ការពិតដែល ពួកភេរវករ កំពុងកត់ សម្គាល់ កាលពីពេល ល្ងាច នាំឲ្យខ្ញុំជឿជាក់ ថាក្នុងចំណោម សាក្សីនិងជន រងគ្រោះមួយចំនួន អាចត្រូវបានគេ និយាយថា បុរសម្នាក់នេះអាចធ្វើសេចក្តីថ្លែង ការណ៍មួយចំនួន ខណៈពេលដែល រូបគេបាននិង កំពុងប្រតិបត្តិការ វាយប្រហារ។

33

ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច ថ្លែងនៅក្នុង សន្និសិទសារព័ត៌ មានមួយ ថាប៉ូលិស ត្រូវបាន ប្រជាពល រដ្ឋតេទូរ ស័ព្ទទៅរាយ ការណ៍ពីហេតុការណ៍ នេះនៅ វេលាម៉ោង១០និង៣៣នាទី យប់ថ្ងៃពុធម៉ោង ក្នុងស្រុក បន្ទាប់ពីមានរបាយ ការណ៍ឲ្យដឹងថាបុរស ម្នាក់គេ សង្កេត ឃើញមាន កាន់កាំបិត បង្ករបួស ស្នាមដល់មនុស្សជាច្រើន នាក់។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES