Thursday, March 28, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចឃាត់ខ្លួនស្ត្រី២នាក់ កត់កន្ទុយលេខ នៅស្វាយប៉ាក

សមត្ថកិច្ចឃាត់ខ្លួនស្ត្រី២នាក់ កត់កន្ទុយលេខ នៅស្វាយប៉ាក

ភ្នំពេញ ៖ ស្ត្រី២នាក់ដែលជាអ្នកកត់កន្ទុយលេខឆ្នោតវៀតណាម ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាកសង្កាត់ឬស្សីកែវ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិស្វាយប៉ាក ចំនួន២ទីតាំង ។

នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខខាងលើនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស២នាក់ រួមនិងវត្ថុតាងនាំមកកាន់អធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការសួរនាំ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់នោះ ទី១. ឈ្មោះកែវ ភារ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨១ ផ្លូវបេតុង ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ព្រមទាំងដកហូតបាន​វត្ថុតាង រួមមាន ក្រដាសសំរាប់កត់ឆ្នោតវៀតណាម មួយចំនួន​ធំ, ប៊ិចចំនួន០៣ដើម, ម៉ាស៊ីនគិតលេខចំនួន០១, ត្រាថ្ងៃខែចំនួន០១, សេរីចេញឆ្នោតមួយចំនួន, ប្រាក់ចំនួន១៧៧៥០០រៀល (ដប់ប្រាំពីរម៉ឺនប្រាំពីរពាន់់ប្រាំរយ)។ ទី២ ឈ្មោះ ជិនធិតា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥៥ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដកកហូតបានវត្ថុតាងរួមមាន ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួន​ធំ,  ប៊ិចចំនួន០៥ដើម, ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ត្រាថ្ងៃខែចំនួន០២, សេរីចេញឆ្នោតមួយចំនួន, ប្រាក់ខ្មែរមួយចំនួន។ ​

ស្ត្រីជាមេឆ្នោត២នាក់នោះ ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចជំនាញបានបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕​

RELATED ARTICLES