Saturday, April 20, 2024
Homeព័ត៌មានជាតិជនជាតិបរទេស នាំស្រីទៅផ្ទះមិនទាន់បានរួមរ័កផង ចោទនាងលួចលុយ ខឹងចាប់ក្បាលបោកផ្ទប់នឹងជញ្ជាំង

ជនជាតិបរទេស នាំស្រីទៅផ្ទះមិនទាន់បានរួមរ័កផង ចោទនាងលួចលុយ ខឹងចាប់ក្បាលបោកផ្ទប់នឹងជញ្ជាំង

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេស បាននាំស្រ្តីម្នាក់ទៅរួមរ័ក មិនទាន់បានរួមរ័កផង ចោទនាងថា លួចលុយបានចាប់បោកក្បាលផ្ទប់នឹងជញ្ជាំងផ្ទះ បណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើង​កាលពីវេលាម៉ោង១និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ144 នៅចំណុចផ្ទះលេខ១២៩ ជាន់ទី៣ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះស្រី លក្ខណ៍ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅម្តុំផ្សារចាស់ ​ខណ្ឌដូនពេញ បានឲ្យដឹងថា “មុនពេលកើតហេតុ​ មានជនជាតិបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យ​៤៨ទៅ៤៩ឆ្នាំបានបបួលគាត់ទៅគេងជាមួយនៅផ្ទះរបស់គាត់ ជាន់ទី៣
ខណៈពេលឡើងទៅដល់ មិនទាន់នឹងមិនបានរួមរ័កជាមួយផង ក៏ស្រាប់តែជនជាតិបរ​​ទេស​នោះ ចោទប្រកាន់ថា គាត់ជាអ្នកលួចលុយរបស់គេ ភ្លាមៗនោះដែលជនជាតិបរទេស​ខឹង​បានចាប់ក្បាល​បោកទៅនឹងជញ្ចាំងជាច្រើនដង បណ្តាលឲ្យស្ត្រីរងគ្រោះគាត់បែកក្បាលហូរឈាមស្រោចពេញខ្លួន ហើយស្រែកឲ្យអ្នកជិតខាងជួយ និងរត់ទៅយកសោ​ដើម្បីចាក់ទ្វាររត់ចេញ ស្រាប់តែមានសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍រំដោះយកស្ត្រីរងគ្រោះ ហើយ​ហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិក​ហុងហាក់ ចំណែកជនជាតិបរ​ទេស មិនបានរត់ទៅណា ឬចាក់សោបិទទ្វារនោះទេ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាល
ខណ្ឌដូនពេញ ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES