Friday, March 29, 2024
Homeព័ត៌មានជាតិអូនសុំបែក បងបែករហូតហើយ

អូនសុំបែក បងបែករហូតហើយ

ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវក្រុមគ្រួសារអះអាងថា មានវិបត្តិផ្លូវចិត្ត តែមិនដឹងថាជាវិបត្តិអ្វី ប៉ុន្តែត្រូវបានគេសង្ស័យថា ខូចចិត្តរឿងស្នេហាសង្សារសុំបែក ទើបសម្រេចចិត្តគិតខ្លីឡើងទៅចងកសម្លាប់ខ្លួននៅលើដើមស្វាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចដើមស្វាយក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអន្លង់ចារ ឃុំព្រះស្តេច ស្រុកព្រះស្តេច។

យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះភា ភន់ អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះសុខ ភា អាយុ៤៧ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់នេះ មានវិបត្តិផ្លូវចិត្តប៉ុន្មានថ្ងៃមកហើយ (តែមិនប្រាប់ថាវិបត្តិអ្វីនោះទេ) ព្រោះគាត់សង្កេតឃើញទឹកមុខកូនប្រុសដូចជាស្រងូតស្រងាត់ប្លែក មិនសូវមាត់ក និយាយស្តីអ្វីច្រើនសោះ ប៉ុន្តែយ៉ាងណា គាត់ក៏គិតមិនដល់ថា កូនប្រុសអាចនឹងមានគំនិតខ្លីបែបនេះសោះ។

បុរសជាឪពុកជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានចូលដេកដូចសព្វមួយដង រហូតដល់ព្រឹកឡើងវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ខណៈដែលគាត់ភ្ញាក់ពីដំណេក មិនឃើញកូនប្រុស ក៏ដើរតាមរក ស្រាប់តែប្រទះឃើញកូនប្រុសនេះបានចងកសម្លាប់ខ្លួននៅលើដើមស្វាយក្បែរផ្ទះបាត់ទៅហើយ ទើបស្រែកឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្តរឿងស្នេហា ព្រោះត្រូវនារីជាសង្សារសុំបែកចែកផ្លូវ ជាហេតុធ្វើឱ្យជនរងគ្រោះឈឺចុកចាប់ក្នុងចិត្តខ្លាំងពេក ទ្រាំមិនបាន ក៏ឈានដល់ការសម្រេចចិត្តគិតខ្លីបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើទហេតុភ្លាមៗ លុះពិនិត្យ និងធ្វើកោលស្យវិច័យសពរួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងប្រវែង២ម៉ែត្រ ចងកភ្ជាប់នឹងមែកស្វាយកម្ពស់២,៥ម៉ែត្រ ស្ថិតនៅខាងត្បូងផ្ទះ ចម្ងាយប្រមាណ២៥ម៉ែត្រ បណ្តាលឱ្យស្លាប់ មូលហេតុដោយសារមានវិបត្តិផ្លូវចិត្ត។

សាកសពត្រូវបានសមត្ថកិច្ចប្រគលក់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES