ភ្នំពេញ ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានលើកឡើងថា ដោយសារតែមហិច្ឆតា ចង់ធ្វើនាយករដ្ឋមន្ត្រី លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ហ៊ាន ធ្វើអ្វីគ្រប់យ៉ាង។
លោកផៃ ស៊ីផាន បានសរសេរលិខិតចំហ នៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៦ ថា “លិខិតឆ្លើយតបចំពោះ ការលើកឡើងជាសាធារណៈរបស់ (ទណ្ឌិត) សម រង្ស៊ី នៅក្នងការលើកឡើងរបស់បុគ្គល រូបនេះ ដែលចោទប្រកាន់យ៉ាងកំរោលលើរាជរដ្ឋាភិបាល ដោយមិនចាំបាច់ត្រៀមរកហេតុ ផលឱ្យបានច្បាស់ដែលអាចយកជាការបាន ក្នុងការរួមចំណែកស្វែងរកជនឬក្រុមពីក្រោយ ខ្នងនៃអំពើឃាតកម្មលើលោកកែម ឡី នេះ។
បុគ្គលនិរទេសខ្លួននេះ គេចពីការទទួល ខុសត្រូវចំពោះមុខច្បាប់ បានប្រើពាក្យគន្លឹះ “ខ្ញុំជឿថា” គឺពិតប្រាកដណាស់ថា មានភ័ស្តុតាង ច្បាស់លាស់ណាស់ ដែលគួរមានសេចក្តីក្លាហាន ក្នុងភាពជាមនុស្សដឹងខុសដឹងត្រូវពិតនោះ គួរ ចូលរួមបង្ហាញជាសាធារណៈជូនដល់តុលាការ ដោយពុំចាំបាច់តម្រូវឱ្យមានការស៊ើបអង្កេត ពីស្ថាប័ន ឬបុគ្គលបរទេសណាមួយនោះទេ។ រីឯពាក្យ “ខ្ញុំជឿថា” វាខុសគ្នានឹងពាក្យ “សង្ស័យ ថា” ដែលជាពាក្យនៃការងារច្បាប់ ដែលស្ថាប័ន តុលាការតម្រូវឱ្យស្វែងរកភ័ស្តុងតាង រហូត ដល់អស់ការសង្ស័យ (វិមតិសង្ស័យ) នៅក្នុង ការវិនិច្ឆ័យរឿងក្តីណាមួយនោះ។
ការចោទប្រកាន់ដោយបុគ្គលរូបនេះ ដែល ប្រើពាក្យ “ខ្ញុំជឿថា” ដែលចង់បានជាមូលដ្ឋាន អំណះអំណាងក្នុងការវាយប្រហារ បំភ្លៃសាច់រឿងពិត ដោយប្រឌិតប្រឆាំងនឹងរាជរដ្ឋាភិបាល គឺពុំអាចទទួលយកបានទាំងស្រុងនោះឡើយ អាស្រ័យដោយឥរិយាបថ និងទម្លាប់អាក្រក់ ភូតភរ ប្រឌិតបោកប្រាស់ មិនទទួលខុសត្រូវ ពីអ្វីដែលខ្លួនបាននិយាយ ឬបានធ្វើ។ ជាឧទា- ហរណ៍ ករណីពាក់ព័ន្ធ និងកម្មកររោងចក្រកាត់ ដេរ ជាមួយសភាអឺរ៉ុប។ រឿងមួយទៀត ដែល ប្រឌិត ភូតភរចោទប្រកាន់រាជរដ្ឋាភិបាល ចំពោះ ករណីការបាត់បង់ជីវិតរបស់លោកឈុត វុទ្ធី នៅ ក្នុងឆ្នាំ២០១២ កន្លងមកថា ៖ ជាអំពើភេរវកម្ម ដែលរៀបចំដោយរាជរដ្ឋាភិបាល។ នៅក្នុងការ ស្លាប់របស់ឈុត វុទ្ធី ខ្ញុំបានទទួលព័ត៌មាន និង ដឹងច្បាស់ណាស់ពីអ្នកយកព័ត៌មានរបស់ជាម- បៀដិា ឌាលិយ ដែលបានចុះផ្ទាល់ និងហេតុការណ៍នេះ ហើយជម្លោះនេះ គឺជារឿងបុគ្គល និងបុគ្គលសុទ្ធសាធ មិនពាក់ព័ន្ធនឹងរាជរដ្ឋា- ភិបាលនោះទេ បើទោះជាបុគ្គលដែលបានស្លាប់ មួយទៀតនោះ ស្ថិតនៅក្នុងឯកសណ្ឋានកងរាជអាវុធហត្ថ ក៏ដោយ។ ករណីនេះ ក៏ទទួល បានការវិនិច្ឆ័យពីហេតុនិងផលរបស់តុលាការ ចប់សព្វគ្រប់រួចស្រេចហើយដែរ”។
លោកផៃ ស៊ីផាន បានសរសេរបន្តថា “នេះគ្រាន់តែជាករណីមួយ នៃការឆក់ឱកាស កេងប្រវ័ញ្ចពីសាកសព ឬពីអំពើឃាតកម្មនោះ ដើម្បីផលប្រយោជន៍នយោបាយរបស់លោក សម រង្សី តែប៉ុណ្ណោះ។ ចុះបើខ្លួនខ្ញុំផ្ទាល់មាន ជំនឿថា ក្រុមលោកសម រង្ស៊ី ជាអ្នកនៅពី ក្រោយខ្នងនៃអំពើឃាតកម្មនេះវិញ អាស្រ័យ ដោយការលេចធ្លោប្រជាប្រិយភាពរបស់លោក កែម ឡី ដែលជាឧបសគ្គដល់តំណែងប្រធាន ជណភ្រ ហើយលោកកែម ឡី បានធ្វើការប្រមាថ ខ្លាំងៗចំពោះប្រធាន ជណភ្រ ក៏ដូចជាអនុប្រធាន ផងដែរនោះ គឺជាហេតុផលនៃការសម្លាប់នេះ តើការជឿរបស់ខ្ញុំមានន័យ និងទម្ងន់បែបណា ដែរ?
រីឯការរំពឹងអន្តរជាតិ ដែលជាវប្បធម៌ និងសេចក្តីត្រូវការជានិច្ចរបស់លោកជាចាំបាច់ នោះ គឺជាការប្រមាថព្រះមហាក្សត្រ និងប្រជាជាតិរួចស្រេចហើយ។ មួយវិញទៀត ថាតើអន្តរជាតិនោះជាប្រជាជាតិណា? ហើយប្រជាជាតិ បរទេសទាំងនោះប្រាកដជាគេបម្រើផលប្រយោជន៍ ខ្មែរ ឬផលប្រយោជន៍របស់គេផ្ទាល់?
ខ្ញុំនឹកឃើញនៅពេលព្រះមហាក្សត្រខ្មែរ អញ្ជើញលោកប្រធាន ជណភ្រ ឱ្យចូលសភា លោកមិនយកចិត្តទុកដាក់គោរពនោះទេ ក៏ ប៉ុន្តែលោកក្លាយជាត្លុកបរទេសដែលបង្គាប់ឱ្យ លោកចូលអង្គុយក្នុងរដ្ឋសភា លោកឱនក្បាល ចូលដោយមុខក្រាស់ ទទួលយកការចំអកពី ពលរដ្ឋខ្មែរ ក៏ដូចជាលោកកែម ឡី ផងដែរ។ បំណងរបស់លោក គឺមិនត្រឹមតែចង់ផ្តួលរំលំ រដ្ឋាភិបាលប៉ុណ្ណោះទេ សូម្បីរដ្ឋធម្មនុញ្ញក៏លោក ពុំទទួលស្គាល់ផងដែរ ដែលបានស្តែងច្បាស់ថា “តុលាការកម្ពុជា ជាផលប្រយោជន៍របស់ប្រជា- ពលរដ្ឋកម្ពុជា ដែលពុំអាចមានអ្នកណា ឬក្រុម ណាជ្រៀតជ្រែកបានឡើយ”។
ការចោទប្រកាន់ និងមហិច្ឆតារបស់លោក ដែលចង់បានអំណាចហួសហេតុពេកនោះ បាន ធ្វើឱ្យលោកឡប់សតិស្មារតី អស់តម្លៃ និងហ៊ាន ធ្វើអ្វីៗគ្រប់បែបយ៉ាង បើទោះជាយកឈាម ក្រហមរបស់ប្រជាពលរដ្ធខ្មែរ ក្រាលជាកម្រាល ព្រំដើរទៅកាន់អំណាចជានាយករដ្ឋមន្ត្រី ក៏ លោកហ៊ានធ្វើបានផងដែរ”។
បន្ថែមលើលិខិតចំហខាងលើនេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ថា លោកសម រង្ស៊ី មិនសមជាប្រធានគណបក្សឆាំងទេ ហើយ ក៏នឹងមិនមានវាសនាក្លាយជានាយករដ្ឋមន្ត្រី ដែរ តែសមជាប្រធានក្រុមឧទ្ទាម។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ ថា “បាទ! ដួចជាការៀបចំបដិវត្តន៍មួយ ដែល បំផ្លាញនិត្យានុកូលភាព និងបំផ្លាញអ្វីទៅដែល ជាឆន្ទៈមហាជនដែលកើតចេញជាលទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០១៣ អាហ្នឹងមួយ លោក យកមនុស្សលោក ទៅហៅមនុស្សឱ្យចេញពី រោងចក្រ លោករុញមនុស្សឱ្យធ្វើបាតុកម្ម ធ្វើ កុបកម្ម ដើម្បីធ្វើយ៉ាងម៉េចឱ្យមានស្ថានការណ៍ កើតឡើង ដើម្បីបង្កើតសភាពកាណ៍ឱ្យក្លាយ ទៅជាចលនាមហាជនប្រឆាំងនឹលទ្ធផលបោះឆ្នោត។ ទី២ បើនិយាយពីគណបក្សប្រឆាំង ដែលលោកដឹកនាំរហូតក្លាយទៅជាគណបក្ស ប្រឆាំងជាអចិន្ត្រៃយ៍រួចស្រេចទៅហើយ ក៏ប៉ុន្តែ ឥរិយាបថនៃគណបក្សប្រឆាំងហ្នឹង គឺវាមិនឆ្លើយ តបទៅអ្វីដែលជាគណបក្សប្រឆាំងនៅក្នុង សង្គមលិទ្ធិប្រជាធិបតយ្យទេ ដូចជានៅសហ- រដ្ខអាមេរិក គណបក្សដែលនៅក្រៅអំណាច ឬគណបក្សដែលគណបក្សភាគតិចហ្នឹង គេធ្វើ ការជជែកគ្នាដិតដល់ ដើម្បីតទល់ជាមួយរាជរដ្ឋាភិបាល និងគោលនយោបាយណាមួយ ឬ គេមិនបោះឆ្នោតឱ្យ ឬគេមិនគាំទ្រ គេលើកឡើង ក្នុងបំណងបំពេញបន្ថែម បើសិនជាគណបក្ស ដែលមានកៅអីច្រើនហ្នឹងធ្វើមិនបាន គេជូយ បំពេញបន្ថែម ដើម្បីរុញឱ្យទៅមុខ។ បានសេចក្តី ២ នៅក្នុងហ្នឹង គណបក្សប្រឆាំង ដែលយើង ហៅនៅស្រុកខ្មែរជាគណបក្សដែលមានកៅអីភាគ តិចនៅក្នុងសភាដែលមានកាតពកិច្ចបង្ហាញពី គណបក្សដែលមានកៅអីច្រើន ដែលប្រជាពល- រដ្ឋលោកបានបោះឆ្នោតឱ្យរួចស្រេចទៅហើយ។ ដូច្នេះអ្វីដែលគាត់ធ្វើហ្នឹងគឺធ្វើចលនាសកម្មភាពជាគណបក្សប្រឆាំង នៅក្នុងយុទ្ធសាស្ត្រ ឧទាម ធ្វើម៉េចឱ្យដំណើរការសភា ដំណើការ រដ្ឋាភិបាល ខ្ទប់ជាប់ទាំងអស់ ហើយបំផ្លាញសេដ្ឋ- កិច្ច បំផ្លាញប្រក្រតីភាពនៃដំណើរការរបស់រដ្ឋ ហ្នឹង អាហ្នឹងជាពួកឧទ្ទាមតើ! មិនមែនជាគណ- បក្សប្រឆាំងទេ។ បើនិយាយមួយម៉ាត់ហ្នឹង គឹគាត់មិនសមជាប្រធានគណបក្សប្រឆាំងទេ គាត់សមជាប្រធាននៃក្រុមឧទ្ទាមច្រើនជាង។ ចំពោះគាត់មិនមានវាសនាក្លាយទៅជានាយករដ្ឋមន្ត្រីទេ គាត់អាចមានវាសនាក្លាយទៅជា ក្រុមឧទ្ទាមនាយករដ្ឋមន្ត្រីតែប៉ុណ្ណឹង”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្រោយកើតមានករណីឃាតកម្ម លើរូបលោកបណ្ឌិត កែម ឡី ភ្លាមៗនោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាន សរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ លោកថា “ខ្ញុំសូមលំឱនកាយ គោរពវិញ្ញាណក្ខន្ធ លោកកែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ ថ្ងៃនេះ នៅទីក្រុងភ្នំពេញ។
លោកកែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារ លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រ ខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមាន ទេពកោសល្យ និងសក្តានុពលនយោបាយ សម្រាប់ ពួកគេម្ខាងទៀត បានជាពួកគេម្ខាងទៀតនោះ បានជួលឃាតករឱ្យសម្លាប់លោកកែម ឡី ដូច គេបានជួលឃាតករ កាលពីអតីតកាលថ្មីៗនេះ ឱ្យសម្លាប់លោកជា វិជ្ជា និងលោកឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀត ដែលបាន ចេញមុខការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ដូចលោកកែម ឡី អ៊ីចឹងដែរ។
ដូចចំពោះការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃ៣០ មីនា ១៩៩៧ នៅទីក្រុង ភ្នំពេញ ហើយដូចចំពោះការបាញ់សម្លាប់កណ្តាល ថ្ងៃ ក្រោយមកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃ ទៀត ដែលហ៊ានទិតៀនរដ្ឋាភិបាលអ៊ីចឹងដែរ ការបាញ់សម្លាប់លោកកែម ឡី ថ្ងៃនេះ ជាអំពើ ភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច”។
លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោកសម រង្ស៊ី បានថ្លែងក្នុងឱកាសចូលរួមពិធី បុណ្យសពលោកបណ្ឌិតកែម ឡី នៅវត្តពោធិ៍វង្ស ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងថា លោកបណ្ឌិត កែម ឡី ត្រូវគេបាញ់សម្លាប់ មុនពេលប្រកាស ចូលរួមសកម្មភាពនយោបាយជាមួយគណបក្ស សង្គ្រោះជាតិ។
ដោយឡែក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦ ជាមួយការបង្ហោះវីដេអូ បង្ហាញពី សកម្មភាពប្រជាពលរដ្ឋ នៅតែបន្តទៅគោរព វិញ្ញាណក្ខន្ធសព លោកបណ្ឌិត កែម ឡី នៅ ស្រុកកំណើតភូមិអង្គតាកុប ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ នោះ លោកសម រង្ស៊ី ក៏ បានសរសេរ ជៀមមនេត ក្នុងហ្វេសប៊ុករបស់ លោកដដែលនោះថា “ខ្ញុំជឿថា រដ្ឋាភិបាល ជា អ្នកនៅពីក្រោយឃាតករ ដែលបានបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី ដូចក្នុងករណីការគប់ គ្រាប់បែកក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាលឱ្យ ស្លាប់មនុស្សយ៉ាងតិច១៦នាក់ និងដូចក្នុងករណី ឃាតកម្មលើលោកជា វិជ្ជា ក្នុងឆ្នាំ២០០៤ និង ករណីឃាតកម្មលើលោកឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អ៊ីចឹងដែរ។ ទាំងអស់នេះ គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច”។
ខ្ញុំនៅតែរក្សាជំនឿរបស់ខ្ញុំដូចខាងលើនេះ ដដែល ពីព្រោះមិនមានមូលហេតុអ្វីផ្សេងនេះ ទេ ដែលអាចពន្យល់ពីឃាតកម្មទាំងអស់នោះ បានឡើយ។ ជំនឿរបស់ខ្ញុំ ឈរលើលក្ខណៈ សម្គាល់ដូចគ្នា ចំពោះការជ្រើសរើសមុខសញ្ញា និងការជ្រើសរើសរបៀបបាញ់សម្លាប់ជនរង- គ្រោះ។ ម៉្យាងវិញទៀត មានតែរដ្ឋាភិបាលទេ ដែលមានមធ្យោបាយ និងមានលទ្ធភាពធ្វើការ វាយប្រហារបែបនេះហើយរួចទៅបិទបាំងការពិត និងធានាឱ្យមាននិទណ្ឌភាព ចំពោះជនដៃដល់ និងអ្នកនៅពីក្រោយ។
ចំពោះមុខសញ្ញានៃការវាយប្រហារទាំង អស់នោះ គឺគេសំដៅទៅអ្នកដែលហ៊ានទិតៀន រដ្ឋាភិបាលខ្លាំងជាងគេ ហើយដែលជាគ្រោះ- ថ្នាក់ សម្រាប់រដ្ឋាភិបាល និងគណបក្សកាន់- អំណាច។
ចំពោះរបៀបប្រតិបត្តិការក្នុងការបាញ់ សម្លាប់ យើងឃើញថាជនដៃដល់ប្រើវិធីបច្ចេក ដូចគ្នាទាំងអស់ ក្នុងការតាមដាន និងការស្ទាក់ បាញ់សម្លាប់ជនរងគ្រោះ គឺជាវិធីដែលក្រុម- ជំនាញខាងបាញ់សម្លាប់មនុស្សតាមបញ្ជារដ្ឋា- ភិបាល គេបានប្រើប្រាស់នៅប្រទេសកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
បើរដ្ឋាភិបាល មិនចង់ឱ្យខ្ញុំធ្វើការចោទ- ប្រកាន់ទៅលើខ្លួនបែបនេះ តើហេតុអ្វីបានជា រដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានការស៊ើបអង្កេត ឯករាជ្យមួយដោយមានការចូលរួមពីអន្តរជាតិ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន?”៕
ដោយ ៖ កុលបុត្រ