Tuesday, March 19, 2024
Homeព័ត៌មានជាតិបង្ហាញ​មុខ​មេ​ក្លោង​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់ ជន​ជាតិ​ថៃ​និង​ឡាវ​

បង្ហាញ​មុខ​មេ​ក្លោង​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់ ជន​ជាតិ​ថៃ​និង​ឡាវ​

ភ្នំពេញ៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៤ ខែសីហា នៅការិយាល័យសំអាតប្រាក់ក៥ នៃអគ្គស្នងការនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀន បានវេចខ្ចប់ថ្នាំញៀនចំនួន ៣ប្រភេទផ្សេងគ្នាដែលដកហូតបានមេក្លោងជួញដូរគ្រឿងញៀនជាជនជាតិថៃ និងបង្ហាញមុខមេក្លោងចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំ២នាក់ក្នុងនោះអ្នកបញ្ជាជាជនជាតិឡាវ និងអ្នកចែកចាយជាជនជាតិថៃចេះនិយាយភាសាខ្មែរ ដកហូតបានថ្នាំញៀន៣ប្រភេទទំងន់១៤,៦៥១.៩៦គីឡូក្រាម ។

ជនសង្ស័យជាមេក្លោងដែលជាអ្នកបញ្ជាចេញពីពន្ធនាគារមានឈ្មោះ Denekaseth PATAPHY ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិឡាវ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ នៅខណ្ឌឬស្សីកែវ ដកហូតបានគ្រឿងញៀនមេតំហ្វេតាមីន (ICE) ចំនួន៩៣៦ ក្រាម ឃាត់ខ្លួនរួមជាមួយបក្សពួកម្នាក់ទៀតជាជនជាតិឥណ្ឌា បច្ចុប្បន្នជាប់ពន្ធនាគាររយៈពេល២០នៅ ម១ ព្រៃស  ។

dfdgdsdfsa
សមត្ថកិច្ចកំពុងពិនិត្យគ្រឿងញៀនដែលចាប់បាន

ចំណែកមេក្លោងមានឈ្មោះ ឆៃ យ៉ាភុងភីសៃផាន់  ហៅ ហង្ស សុភាព ភេទប្រុស អាយុ ៥២ឆ្នាំ ជាជនជាតិថៃចេះនិយាយភាសាខ្មែរ ធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ កាលពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១១ ពីបទឆបោកប្រាក់៤០ម៉ឺនដុល្លារ ជាអ្នកចែកចាយគ្រឿងដែលជាអ្នកទទួលបញ្ជាពីជនជាតិឡាវត្រូវបានការិយាល័យសំអាតប្រាក់ក៥ នៃអគ្គស្នងការនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាន៦ល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន៣ដុំ ស្មើ៣គីឡូក្រាម ហើយនាំទៅឆែកឆេរផ្ទះជួលនៅផ្ទះល្វែងលេខ០៥ ផ្លូវ០៦ ក្នុងបូរីបិភពថ្មី ក្រុម៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០២ ខែសីហា ដកហូតបានគ្រឿងញៀន០៣ប្រភេទមានចំនួន២០ដុំបន្ថែមទៀត និងរថយន្តចំនួន២គ្រឿងផងដែរ គឺ ម៉ាក ឡង់គ្រីស័រ ពណ៍ស្ករ ១គ្រឿង និងរថយន្ត ម៉ាក មែកសឺដេស ពណ៍ទឹកប្រាក់ ១គ្រឿង ។

fvfgfd
Police កំពុងរៀបចំធ្វើសន្និសិទ្ធិសារព័ត៌មាន

ការិយាល័យសំអាតប្រាក់ក៥ នៃអគ្គស្នងការនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀន នគរបាលបានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យជាជនជាតិថៃធ្លាប់ស្គាល់ជនជាតិ ឡាវកាលពីពេលជាប់ពន្ធនាគារជាមួយគ្នា។ លុះពេលចេញពីពន្ធនាគារវិញបានធ្វើសកម្ម ភាពតាមបញ្ជារបស់ជនជាតិឡាវ ដោយដឹកគ្រឿងញៀនតាមប៉ាក់សេ ឡាវ មកកម្ពុជាបាន ៦លើក ប្រើរយៈពេល១ខែ ដឹកបានពី៣០ទៅ៤០គីឡូក្រាមក្នុងមួយលើក ហើយយកមក ស្តុកនៅក្នុងផ្ទះជួលនៅភ្នំពេញ លក់ក្នុងរយៈពេល៣ទៅ៥ថ្ងៃគឺអស់ហើយ ដោយមានម៉ូយ មកយកដល់ផ្ទះ ឬយកទៅឲ្យតាមទីសាធារណៈតាមបញ្ជារបស់ជនជាតិឡាវដែលជាប់ពន្ធ នាគារនាពេលបច្ចុប្បន្ន ។ សម្រាប់ឈ្នួលដឹកជញ្ជូនក្នុងមួយគីឡូក្រាមជនជាតិឡាវឲ្យទៅជនជាតិថៃដែលជាអ្នកដឹកក្នុងមួយគីឡូក្រាម១ពាន់ដុល្លារ ។

ចំពោះថ្នំាញៀនដែលការិយាល័យសំអាតប្រាក់ក៥ នៃអគ្គស្នងការនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀនដកហូតបានមាន៣ប្រភេទសរុបទាំងអស់មានទម្ងន់ ១៤,៦៥១.៩៦ គីឡូក្រាម រួមមាន ១ មេតំហ្វេតាមីន (ICE) ទម្ងន់៩០៧៩,៤៥ក្រាម ២ មេតំហ្វេតាមីន គ្រាប់ WY 4867,26 ក្រាម និង៣ ហេរ៉ូអ៊ីន ៧០៥,២៥ក្រាម ។

dfvfhdggf
គ្រឿងញៀនដែលរឹតអូសបាន

ក្រោយពីសាកសួររួចហើយជនសង្ស័យដែលជាទណ្ឌិតត្រូវបានបញ្ជូនទៅពន្ធនាគារវិញ ចំណែកជនសង្ស័យដែលទើបនឹងឃាត់ខ្លួនបានជាជនជាតិថៃត្រូវបានសាកសួរនិងកសាង សំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ៕

 

 

RELATED ARTICLES