Sunday, December 22, 2024
Homeព័ត៌មានជាតិPM ខណ្ឌឬស្សីកែវ ខឹង​នារីខារ៉ាអូខេ​អត់​ទៅ​ដេក​ជា​មួយ វាយ២ដៃកណ្ដាលមុខ

PM ខណ្ឌឬស្សីកែវ ខឹង​នារីខារ៉ាអូខេ​អត់​ទៅ​ដេក​ជា​មួយ វាយ២ដៃកណ្ដាលមុខ

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីអាវុធហត្ថខណ្ឌឬស្សីកែវ ចេញពីច្រៀងខារ៉ាអូខេវិញ ខឹងនារីខារ៉ាអូខេអត់ព្រមទៅដេកជាមួយបានវាយតប់បង្កឲ្យរងរបួស២នាក់  បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិចេញមកចោមរោមមើលគ្រប់គ្នាកាលពី វេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែសីហា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។

តាមសំដីជនរងគ្រោះដែលត្រូវមន្ត្រីអាវុហត្ថវាយ២ដៃចំមុខ ឈ្មោះ មាន ស្រីមាស ហៅស្រីមាស ភេទស្រី អាយុ១៨ឆ្នាំ ជាអ្នកបំរើការនៅក្នុងហាងខារ៉ាអូខេ រីករាយស្ពានខ្ពស់ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ បានអោយដឹងថា  មុនពេលកើតហេតុ ជនបង្កដែលគេស្គាល់ថាជាមន្ត្រីអាវុហត្ថខណ្ឌប្ញស្សីកែវ ឈ្មោះ  សុក សុធារ៉ា អត្តលេខ 224779 បានចូលមកផឹកស៊ីក្នុងហាងខាងលើមានគ្នា៣នាក់ ហើយបានចូលផឹកស៊ីតាំងពី ម៉ោង ៨យប់ ថ្ងៃទី៤ ខែសីហា រហូតទល់ម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី៥ខែ ឆ្នាំដដែលដល់ ម៉ោងបិទហាងទើប ឈប់ផឹក ។ ខណៈពេលដែលកំពុងផឹកស៊ីក្នុងហាង មន្ត្រីអាវុធហត្ថនោះបានបបួលនារីជាបុគ្គលិកខារ៉ាអូខេម្នាក់ទៀតឈ្មោះថា បូផាន់ ហៅស្រីនាង ភេទស្រី អាយុ១៥ឆ្នាំ ទៅដេកជាមួយពេលចប់ម៉ោង ។

ប្រភពដដែលបន្តទៀតថា ពេលដែលផឹកស៊ីរហូតដល់ចប់ម៉ោងធ្វើការហើយជនបង្កនិងមិត្ត ភក្កិបានបែកគ្នាទៅផ្ទះរៀងខ្លួន ដោយឡែកជនរងគ្រោះដើរត្រឡប់ទៅផ្ទះវិញជាមួយអ្នកធ្វើ ការជាមួយគ្នាដែលនៅផ្ទះជិតគ្នាចំនួន៥នាក់ បានដើរទៅជិតដល់ផ្ទះហើយស្រាប់តែជនបង្ក បានជិះម៉ូតូមួយគ្រឿងមកតាមជនរងគ្រោះដោយហៅជនរងគ្រោះឈ្មោះ  ថា បូផាន់ ឲ្យទៅ ដេកជាមួយ តែនាងបានប្រកែកថានាងអត់ទៅទេព្រោះនាងមិនទាន់គ្រប់អាយុផង ហើយនាងនៅក្រមុំទៀតមិនទៅដេកជាមួយភ្ញៀវទេ ប៉ុន្តែជនបង្កនៅតែជិះម៉ូតូដេញតាមហៅនិងសួរដដែលធ្វើឲ្យស្រ្តីដែលដើរជាមួយគ្នានោះធុញពេកក៏និយាយថាម៉េចក៏ពូឯងនៅតែតាម សួរគេទៀត បើគេមិនព្រមទៅជាមួយហើយ ស្រាប់តែជនបង្កកំពុងតែស្រវឹងផងខឹងខ្លាំងពេកបានចុះទៅវាយពួកនាងទាំង៥នាក់ បណ្តាលឲ្យជាំមុខជាំមាត់២នាក់ កុំតែពួកនាង ស្រែកអោយអ្នកភូមិជួយ ក៏ត្រូវអ្នកភូមិជិត១០០នាក់រត់ចេញពីក្នុងផ្ទះមកជួយអន្តរាគមន៍ បែរជាជនបង្កយកលេសថា ក្រុមជនរងគ្រោះលួចលុយរបស់គេទៅវិញ ព្រមទាំងបានហៅ កម្លាំងអាវុធហត្ថជាច្រើនម៉ូតូមកដើម្បីអន្តរាគមន៍ថែមទៀតផង និងបានឃាត់ខ្លួនសាច់ញាតិរបស់ជនរងគ្រោះម្នាក់ទៅសួរនាំមួយសន្ទុះទើបដោះលែងមកវិញ ។

fgfdhs
ប្រជាពលរដ្ឋផ្អើលចោមរោមមើលហេតុការណ៍

ហេតុការណ៍ខាងលើនេះធ្វើឲ្យប្រជាពលរដ្ឋខឹងនឹងទង្វើរបស់មន្រ្តីអាវុធហត្ថដែលជាជនបង្ក វាយដំលើស្រ្តីភេទដោយសារតែខឹងគេអត់ទៅដេកជាមួយហើយបែរជាបន្លៃសាច់រឿងថា ជារឿងលួចលុយរបស់គេហើយថែមទាំងចាប់ជនរងគ្រោះម្នាក់ទៀត ទើបប្រជាពលរដ្ឋរាយ ការណ៍ទៅប្រជាការពារនិងនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ចុះមកជួយអន្តរាគមន៍ ។ ខណៈប្រជាការពារនិងសមត្ថកិច្ចចុះមកដល់ឃើញជនបង្កសុទ្ធតែជាមន្រ្តីអាវុធហត្ថខណ្ឌឬស្សីកែវ បានប្រាប់ថាគាត់មានលទ្ធភាពធ្វើទេទុកឲ្យអាវុធហត្ថជាអ្នកដោះស្រាយរួចហើយ ក៏ត្រឡប់ទៅវិញអស់ ចំណែកអាវុធហត្ថមានមេបញ្ជាការអាវុធហត្ថខណ្ឌឬស្សីកែវបានចុះ ទៅដល់កន្លែងកើតហេតុនិងបានណែនាំឲ្យប្រជាពលរដ្ឋទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជា ការអាវុធហត្ថខណ្ឌឬស្សីកែវ គឺដាក់ចំពោះបុគ្គលដែលប្រព្រឹត្តខុស មិនមែនអង្គភាពជាអ្នក ប្រព្រឹត្តទេ ។ ដោយឡែកប្រជាពលរដ្ឋរឹតតែខឹងចំពោះសមត្ថកិច្ចដែលមិនជួយអន្តរាគមន៍ ពេលប្រជាពលរដ្ឋមានរឿងកើតឡើង តែបើប្រជាពលរដ្ឋវាយសមត្ថកិច្ចវិញសូម្បីតែយប់ម៉ោងប៉ុន្មានក៏ចាប់យកទៅដោះស្រាយទាំងយប់ លុះពេលប្រជាពលរដ្ឋមានរឿងវិញបែរជា រង់ចាំព្រឹកទើបដោះស្រាយហើយសមត្ថកិច្ចមិនហ៊ានដោះស្រាយទៀតពេលដែលឃើញជន បង្កជាអាវុធហត្ថទៀតនោះ ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានត្រឹមតែនំាំគ្នាខឹងចំពោះសមត្ថកិច្ច និងអាវុធហត្ថហត្ថគ្រប់គ្នា ចំណែកជនបង្កបានជិះម៉ូតូទៅជាមួយអាវុធហត្ថបាត់ទៅ ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES