Thursday, April 25, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ថា​ខ្មែរ​មាន​ឈាម​អ្នក​ស្នេហា​ជាតិ​មិន​សាប​រលាប

លោក​កឹម សុខា ថា​ខ្មែរ​មាន​ឈាម​អ្នក​ស្នេហា​ជាតិ​មិន​សាប​រលាប

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានលើកឡើងថា ទោះ ក្នុងកាលះទេសះខ្លះ ក្រុមឬបក្សខ្លះមិនអាច បញ្ចោញនូវស្មារតីស្នេហាជាតិក៏ដោយ ក៏លោក នៅតែមានជំនឿថា ខ្មែរមានឈាមអ្នកស្នេហា ជាតិមិនសាបរលាបឡើយ។

លោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី04 ខែសីហា ឆ្នាំ2016 ថា “ខ្មែរមានឈាមអ្នកស្នេហាជាតិ មិនសាប រលាបឡើយ។

ខ្ញុំសង្កេតឃើញថា ទោះបីក្នុងកាល³ទេស³ ខ្លះ ក្នុងក្រុមឬបក្សខ្លះ មិនអាចបញ្ចោញនូវ ស្មារតីស្នេហាជាតិក៏ដោយ ក៏ប៉ុន្តែខ្ញុំ កឹម សុខា នៅតែមានជំនឿថា ខ្មែរមានឈាមអ្នកស្នេហា- ជាតិ មិនសាបរលាបឡើយ”។

ខ្ញុំយល់ថា ល្មមដល់ពេលវេលាដែលខ្មែរ យើងត្រូវបង្កើនការជឿទុកចិត្តគ្នា តាមរយ³ ការបង្ហាញនូវឧត្តមគតិ និងការទទួលស្គាល់នូវ តម្លៃថា យើងជាខ្មែរ សុទ្ធតែមានឈាមជ័រជា អ្នកស្រឡាញ់ជាតិខ្មែរដូចគ្នា ទោះបីកំពុងដឹកនាំ ឬគាំទ្រគណបក្សនយោបាយផ្សេងគ្នាក៏ដោយ។ យើងត្រូវផ្តល់នូវសេចក្តីសុខឱ្យគ្នាទៅវិញទៅ មក ឈប់លាបពណ៌គ្នា ឈប់គំរាមកំហែងគ្នា ឈប់កាប់សម្លាប់គ្នា ឈប់គុំកួន សងសឹកគ្នា ដោយងាកមករិះរកគំនិតជាវិជ្ជមានដើម្បីបម្រើ ប្រជាពលរដ្ឋខ្មែរ ការពារមាតុភូមិកម្ពុជា និង កសាងជាតិខ្មែរជាមួយគ្នា ឱ្យថ្លៃថ្នូរ សម្បូររុង-រឿងសម្រាប់អនាគតខ្មែរយើងទាំងអស់គ្នាវិញ”។

គួរបញ្ជាកដែរថា នៅថ្ងៃដដែលនោះដែរ ក្រៅពីលោកកឹម សុខា បានលើកឡើងពីទស្សនះនយោបាយ តាមបណ្តាញសង្គមហ្វេសប៊ុក ក្នុង ខណ³ដែលលោកនៅតែបន្តសម្ងំស្នាក់នៅក្នុង ទីស្នាក់ការកណ្តាលគណបក្សនោះ អនុប្រធាន គណ³កម្មការវិន័យគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោក ហូរ វ៉ាន់ ក៏បានធ្វើសន្និសីទសារព័ត៌មាន នៅ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដោយ បានលើកឡើង2ចំណុច ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលគណបក្សប្រឆាំងមួយនេះ កំពុង ផ្តោតសំខាន់។ ជាពិសេសការអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត។

លោកហូរ វ៉ាន់ មានប្រសាសន៍ថា “យើង ដឹងហើយថា នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2016 នេះ យើងនឹងចាប់ផ្តើមចុះឈ្មោះបោះឆ្នោត ហើយថ្ងៃដែលយើងត្រូវបោះឆ្នោត ថ្ងៃទី04 ខែមិថុនា ឆ្នាំ2017. ដូច្នេះសុទ្ធតែពេលវេលា ដែលយីងត្រូវចងចាំ។ គឺជូនដំណឹងដែរ នៅថ្ងៃ ស្អែកនេះ គឺមានប្រធាន អនុប្រធានក្រុមការងារ ប្រធាន អនុប្រធានគណ³កម្មាធិការប្រតិបត្តិ រាជ-ធានី-ខេត្ត ចូលរូមធ្វើសិក្ខាសាលាជាមួយ នឹងខុមហ្វ្រែល នៅទីស្នាក់របស់យើង វេលាម៉ោង 8ព្រឹក ហើយសិក្ខាសាលានោះ ស្តីពីនីតិវិធី និង ក្រមសីលធម៌នៃការចុះឈ្មោះបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ សូមជម្រាបថា យើងចង់ បានស្ថានភាពចរចា ឬឱ្យមានស្ថានភាពទូទៅ ដោយស្ងប់ស្ងាត់ ដើម្បីមានបរិយាកាសមួយល្អ  ឆ្ពោះទៅរកការចុះឈ្មោះបោះឆ្នោត ក៏ដូចជា ឆ្ពោះទៅរកការបោះឆ្នោត។ នេះជាគោលបំណង របស់គណបក្សសង្គ្រោះជាតិ  ហើយប្រសិនបើ សភាពការណ៍នៅដដែលដូចសព្វថ្ងៃ គឺគណ- បក្សសង្រជ្កោះតាិ នៅតែរក្សាការតស៊ូទាំងជាតិ ទាំងអន្តរជាតិ នៅដដែល គឺថាយើងធ្វើយ៉ាង ណាឱ្យមានការចរចា ឱ្យមានការដោះស្រាយ បញ្ហាដោយសន្តិវិធី ដើម្បីធ្វើយ៉ាងណាឱ្យសភាព ការណ៍វិលល្អដូចដើមវិញ ឆ្ពោះទៅរកការបោះ ឆ្នោតដោយសេរី និងយុត្តិធម៌ទាំងអស់គ្នា”៕

RELATED ARTICLES