គន្លឹះជំនួញ៖ តើលោកអ្នកពិត ជាមិនដែល ទទួលបានប្រាក់ ចំណេញច្រើនពី វត្ថុដែលលក់ ចេញដល់ អតិថិជនដែរឬទេ? នេះគឺជាក្បួន យុទ្ធសាស្ត្រនៅក្នុង ការលក់ទំនិញឲ្យបាន ហាងឆេង ខ្ពស់ឬចំណេញ បានច្រើន៖
- រង់ចាំឲ្យអ្នកទិញសួរថ្លៃ។ប្រសិនជា លោកអ្នកដាក់ តម្លៃជូនអ្នក ទិញពួកគេនឹង ច្បាស់ជាមិន ចង់បានវាឬមានភាគរយនៃការ ចង់បានតិចតួច ណាស់ ហេតុដូច្នេះ ហើយ អ្នកនឹងមាន ប្រសិទ្ធភាពតិច តួចប៉ុណ្ណោះក្នុងការដំឡើង ថ្លៃឬ លក់បានថ្លៃ ចំពោះមុខ ទំនិញនេះ។
- ដាក់ឈ្មោះនូវ មុខទំនិញដែល មានតម្លៃខ្ពស់នោះ យ៉ាងណាឲ្យអតិថិជន ចង់សើចឬអស់ សំណើច នៅពេលដែលពួកគេ សួរតម្លៃ។
- ប្រាក់ទៅអ្នកទិញថាអ្នក នឹងមិនអាចចុះទាប ជាងនេះទៀតបាន ទេឬទាបជាងតម្លៃ ដើមបានទេ ប៉ុន្តែ ប្រសិនជាពួក គាត់ដាក់តម្លៃ ឬហ៊ានឲ្យថ្លៃ អ្នកអាចចរចា បាន។ដូចជា លើកឡើងថាមាន គេធ្លាប់ឲ្យថ្លៃខ្ពស់ជាង នេះបន្តិចផងដែរ។
- ប្រាប់ទៅអ្នក ទិញថាវាពិតជា ធូរថ្លៃណាស់ ប៉ុន្តែអ្នកអាច បញ្ចុះតម្លៃទាបជាង ការដាក់តម្លៃកាល ពីដើមឡើយបន្តិចបន្តួចក៏បាន។ ឧទាហរណ៍ដើម ដាក់តម្លៃ១៣៥ដុល្លារ ក្រោយមកចុះ មកត្រឹម១៣២ដុល្លារឬ១៣០ដុល្លារ។ អ្នកទិញប្រាកដ ជាពោលពាក្យ ថាគាត់មិនយកទេ តែក្នុងចិត្ តគឺនៅតែចង់បាន វាដោយសារតែការទម្លាក់ ប៉ុន្មានដុល្លារ របស់អ្នក។
- សូមចងចាំថា មិនមែនគិតតែ អំពីលុយទាំង អស់នោះឡើយ។ទុកឲ្យអ្នកទិញ ដាក់តម្លៃឬ ឲ្យថ្លៃទៅចុះ។
- ធ្វើការប៉ាន់ប្រមាណ ពីកម្រិតតម្លៃ ដោយឯកជន ចំពោះវត្ថុឬមុខទំនិញនោះ។បន្ទាប់មកចោទសួរ អំពីតម្លៃខ្ពស់ដែលអ្នកដាក់ ស្នើដំបូងឡើយ និងទម្លាក់វា ចុះបន្តិច។
- ត្រូវចេះអត់ធ្មត់ ឲ្យបានគ្រប់ គ្រាន់ខណៈពេលដែល អ្នកទិញដើរច្រែ តម្លៃនៅកន្លែងផ្សេងៗ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា