Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការពារជាតិ ថ្មីជប៉ុនព្រមាន ចិននិងកូរ៉េខាងជើង

រដ្ឋមន្ត្រីការពារជាតិ ថ្មីជប៉ុនព្រមាន ចិននិងកូរ៉េខាងជើង

ជប៉ុន៖ រដ្ឋមន្ត្រីការពារ ជាតិថ្មីរបស់ ជប៉ុនបាន ចេញសេចក្តីក្រើន រំលឹកពីការ បង្កហេតុរបស់កូរ៉េ ខាងជើង និងការ ប្រើប្រាស់កម្លាំងរបស់ ចិនក្នុងជម្លោះ ទឹកដីកាលពីថ្ងៃ ព្រហស្បត្តិ៍(៤សីហា) ខណៈពេល ដែលលោក ស្រីចុះត្រួតពិនិត្យ កងទ័ពនៅ ថ្ងៃដំបូងនៃការចូល បម្រើការក្នុងតំណែងជារដ្ឋមន្ត្រី។

លោកនាយ ករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានតែងតាំង លោកស្រី Tomomi Inada ជាមនុស្សស្រី ជំនិតម្នាក់ ដែលមានទស្សនៈ ជាអ្នកជាតិនិយម ធ្វើជារដ្ឋមន្ត្រីការពារជាតិ ថ្មីរបស់ជប៉ុន កាលពីថ្ងៃពុធ ដែលប៉ុន្មាន ម៉ោង ប៉ុណ្ណោះបន្ទាប់ ពីកូរ៉េខាងជើង បានបាញ់មីស៊ីល ទម្លាក់ចូលក្នុងដែន ទឹកដែលគ្រប់ គ្រងដោយជប៉ុន ជាលើក ដំបូង មិនធ្លាប់មាន។

លោកស្រី Inada បានថ្លែង ទៅកាន់កងទ័ព បន្ទាប់ពីការ ប្រារព្ធពិធីត្រួតពលថា កូរ៉េខាងជើងកំពុងធ្វើ សកម្មភាពការ បង្កហេតុដោយយា ធាជាថ្មីម្តង ទៀតដូចជាការបាញ់ សាកល្បងមី ស៊ីលនិងបាញ់ គ្រាប់ផ្លោង មួយចំនួនជាដើម។

ការតែងតាំងលោក ស្រីជារដ្ឋមន្ត្រីការពារ ជាតិថ្មីនេះក៏បានកើត ឡើងក្រោយពី ជប៉ុនបានរិះ គន់យ៉ាងខ្លាំង លើចិនក្នុង របាយការណ៍ការពារជាតិប្រចាំឆ្នាំកាលពីដើមសប្តាហ៍មុនផងដែរ ដោយការព្រមាន ឬក្រើនរំលឹក ពីគោល ជំហរនៃការ ឈ្លានពានរបស់ ចិនក្នុងហានិភ័យ នៃការបង្កាត់ ភ្លើងជម្លោះដែនដី ដោយមិនដឹងខ្លួន។

លោកស្រីថ្លែង ថាចិនបានវិវឌ្ឍន៍ សកម្មភាពយ៉ាងលឿន នៅក្នុងការឡោម ព័ទ្ធដែនអាកាស និងដែនទឹក(ជប៉ុន) ហើយ ថែមទាំងបានបន្តកិច្ចខិតខំ ប្រឹងប្រែងផ្លាស់ប្តូរឋានៈរបស់ ខ្លួនតាមរយៈ កម្លាំងបាយទៀតផង។ ជប៉ុនត្រូវបានធ្វើឲ្យ ស្មុគស្មាញក្នុង ជម្លោះដែន ដីរយៈពេលយូរអង្វែង ជាមួយនិង ចិនលើបណ្តា កោះគ្មាន មនុស្ស រស់នៅ ក្នុងសមុទ្រចិនខាងកើតផងដែរ។

ទោះយ៉ាងណាលោក ស្រីបានឧស្សាហ៍ ធ្វើទស្សនកិច្ច ទៅកាន់ស្តូបសង្គ្រាម Yasukuni នៅក្រុងតូក្យូជាញឹក ញាប់ដោយមើលឃើញថា ចិននិងកូរ៉េខាងជើងជានិមិត្តរូប នៃអាណានិគម និយមនិងយោធា និយមនៃដើម សតវត្សរ៍ទី២០របស់ជប៉ុន។

 

 

RELATED ARTICLES