សព្វាវុធ(ចិន)៖ ប្រព័ន្ធបាញ់មីស៊ីល ប្រឆាំងនិង រថក្រោះ AFT-10 ត្រូវបាន បង្ហាញវត្តមាន ជាសាធារណៈកាលពីឆ្នាំ២០១៤ ។ នៅគ្រានោះវា ត្រូវបានប្រើប្រាស់ ក្នុងសេវាកង ទ័ពជើងគោក ចិនរួចមក ហើយ ម្យ៉ាងអាវុធដ៏មានឥទ្ធិពលនេះ ក៏ត្រូវបានផលិត ឡើងចំនួន ច្រើនគ្រឿងដែរ។
យានយន្តមាន សមត្ថភាពទប់ទល់ ការបាញ់មីស៊ីល ចេញពីរថក្រោះ មួយនេះ មានបំពាក់មក ជាមួយដោយមីស៊ីល HJ-10 ។ HJ-10 គឺជាកំណែ ទម្រង់ថ្មីជា ពិសេសមួយ ដែលគេ សង្កត់ធ្ងន់ លើសមត្ថភាព បាញ់មីស៊ីលវាយកំទេចស ត្រូវលើផ្ទៃដី របស់ប្រព័ន្ធបាញ់ មីស៊ីល CM-501G ត្រកូលចិន។
AFT-10 ជាការចម្លង ម៉ូដរបស់ចិន ពីប្រព័ន្ធបាញ់មីស៊ីល Spike NLOS របស់អ៊ី ស្រាអែល ពោលគឺវា ប្រើប្រាស់បច្ចេកវិទ្យាតែ មួយ។ ម្យ៉ាង AFT-10 គឺមានទម្ងន់ ត្រឹមតែ ១ភាគ៣ នៃផលិតផល CM-501G ។ ចំណែករយៈចម្ងាយ បាញ់ដល់ ត្រូវបានកាត់ បន្ថយមក ត្រឹម១០គីឡូម៉ែត្រ។ឯកម្រិត អប្បបរមានៃការ បាញ់ផ្លោងគឺបានចម្ងាយ ៣គីឡូម៉ែត្រ។
មីស៊ីលនេះ មានប្រព័ន្ធនាំ រូបភាពដែល មើលឃើញ បែបអុបទិក។វាជាប្រព័ន្ធ ដែលអាច បិទឬរាំងខ្ទប់ ទិសដៅស្ថិតក្នុងខ្សែ បន្ទាត់នៃផ្ទាំង ទស្សនីយភាពបាន។ ប្រតិបត្តិករនៃ ការបិទមិនឲ្យ ដំណើរការ លើទិសដៅ បន្ទាប់ពីការបាញ់ចេញ ប្រើប្រាស់រូប ភាពដែលមាន ពេលវេលា ជាក់លាក់ពី មីស៊ីលនោះ។ មេបញ្ជាការ គ្រប់គ្រងប្រព័ន្ធបាញ់ មីស៊ីល នេះត្រូវបានបញ្ជូន ឬផ្ទេររូបភាពនោះ តាមរយៈ សសៃខ្សែ អុបទិកពីរផ្លូវ។យាននេះ មានបំពាក់ផ្ទាំង តាប់ឡូចំនួន ពីរសម្រាប់ប្រតិបត្តិករ ប្រើប្រាស់។
មួយវិញទៀត វាអាចតទល់ជា មួយនិង រថក្រោះ រថពាសដែក ឧបករណ៍ ការពារខ្លួនក្នុង សមរភូមិរបស់ខ្មាំងសត្រូវបាន។ ហើយថែមទាំងអាច តតាំងជាមួយ និងឧទ្ធម្ភាគចក្រ ទៀតផង។
យានបាញ់មីស៊ីល AFT-10 របស់ចិន ប្រតិបត្តិការដោយ យានិក៣នាក់ រាប់បញ្ចូល មេបញ្ជាការ អ្នកបើក និងប្រតិបត្តិករ។ មិនតែ ប៉ុណ្ណោះ AFT-10 គឺអាចបើកបរ ទាំង លើកគោក និងក្នុងទឹក បាន យ៉ាងពេញលេញ។ល្បឿនបើកបរ លើដងផ្លូវអតិបរមា ប្រហែល៦៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងបើកលើទឹក៦ទៅ៨គីឡូម៉ែត្រក្នុងមួយម៉ោង បើក បានប្រហែល៥០០គីឡូម៉ែត្រ ទើបអស់ប្រេងឥន្ធនៈ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា