Sunday, January 26, 2025
Homeព័ត៌មានជាតិស្ទាវពីរនាក់ល្បួងស្រីក្មេងណាត់ជួប រួចចាប់រំលោភបូកម្តងម្នាក់ 

ស្ទាវពីរនាក់ល្បួងស្រីក្មេងណាត់ជួប រួចចាប់រំលោភបូកម្តងម្នាក់ 

ខេត្តត្បូងឃ្មុំ ៖ យុវជនឈាមរាវម្នាក់ បានទូរស័ព្ទលួងលោមនារីវ័យក្មេងម្នាក់មកជួប លុះនារីរងគ្រោះមកជួបតាមការណាត់ នៅកន្លែងស្ងាត់ ស្រាប់តែយុវជនរូបនោះរួមនឹងបក្ខពួកម្នាក់ទៀត បានរួមគំនិតគ្នាធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបូកនារីរងគ្រោះរហូតដល់បានសម្រេចម្តងម្នាក់ ហើយក៏ព្យាយាមរត់គេចខ្លួនបាត់ លុះនារីរងគ្រោះទម្លាយរឿងប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវតាមក្របួចបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រាន២នាក់ ចាប់នារីវ័យក្មេងរំលោភសេពសន្ថវៈបូកនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ នៅចំណុចភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ លុះក្រោយពីនារីរងគ្រោះ ដាក់ពាក្យបណ្តឹងសមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ នៅចំណុចភូមិកើតហេតុខាងលើ។

ជនសង្ស័យទាំង២នាក់ ដែលធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបូកនារីវ័យក្មេង និងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួមមានទី១-ឈ្មោះសេង ធឿន អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិគោគទី ឃុំចក ស្រុកអូរាំងឪ និងទី២-ឈ្មោះស៊ុ វណ្ណា អាយុ២០ឆ្នាំ រស់នៅភូមិជីពូ ឃុំចក ស្រុកអូរាំងឪ។ ចំណែកនារីរងគ្រោះមានឈ្មោះភ.ស.ភ អាយុ១៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែកនៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ អោម មុន្នីវណ្ណ អធិការ និងដឹកនាំចុះប្រតិបត្តិការដោយលោកអនុសេនីយ៍ទោ ឈួន វុទ្ធី អធិការរងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងផ្លុង តាមប្រមាញ់ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តបទរំលោភសេពសន្ធវៈ (រំលោភបូក) ទៅលើនារីរងគ្រោះ អាយុ១៦ឆ្នាំ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ខាងលើ បានទាក់ទងតាមទូរស័ព្ទ លួងលោមហៅនារីរងគ្រោះឱ្យមកជួបខ្លួននៅចំណុចកើតហេតុខាងលើ។ លុះនារីរងគ្រោះមកជួបតាមការណាត់ ស្រាប់តែជនសង្ស័យទាំង២នាក់ បានរួមគំនិតគ្នាធ្វើសកម្មភាពចាប់រំលោភបូកទៅលើនារីរងគ្រោះរហូតដល់បានសម្រេចម្តងម្នាក់តែម្តង។

ប្រភពខាងលើបញ្ជាក់ថា ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ បាននាំគ្នាគេចខ្លួនបាត់ ចំណែកនារីរងគ្រោះ បានត្រឡប់ទៅផ្ទះវិញ រៀបរាប់រឿងរ៉ាវឱ្យឪពុកម្តាយបានដឹង រួចក៏នាំគ្នាដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាននៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបាន ប្រព្រឹត្តអំពើរំលោភបូកទៅលើនារីរងគ្រោះ ប្រាកដមែន។

ជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES